Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
    • សន្និសីទសេដ្ឋកិច្ចការងារ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • លិខិតជូនពរ
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


×

សម្គាល់

Simple Image Gallery Pro Notice: Joomla's /cache folder is not writable. Please correct this folder's permissions, clear your site's cache and retry.

Simple Image Gallery Notice: Joomla's /cache folder is not writable. Please correct this folder's permissions, clear your site's cache and retry.

«បញ្ជរសេវាសាធារណៈចល័តបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ» ជាការបង្ខិតការផ្តល់សេវាសាធារណៈរបស់ក្រសួងឱ្យកាន់តែជិតមូលដ្ឋានរបស់ប្រជាពលរដ្ឋ វិស័យឯកជន និងតាមទីកន្លែងប្រមូលផ្តុំសាធារណៈ

 ព្រហស្បតិ៍, 23 មករា 2025 19:22  |  1018 times  |   Print  |   Email
  • Image Gallery
«បញ្ជរសេវាសាធារណៈចល័តបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ» ជាការបង្ខិតការផ្តល់សេវាសាធារណៈរបស់ក្រសួងឱ្យកាន់តែជិតមូលដ្ឋានរបស់ប្រជាពលរដ្ឋ វិស័យឯកជន និងតាមទីកន្លែងប្រមូលផ្តុំសាធារណៈ
ឯកឧត្តម ហេង សួរ៖ ការដាក់ឱ្យប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័តបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ» ជាការបង្ខិតការផ្តល់សេវាសាធារណៈរបស់ក្រសួងឱ្យកាន់តែជិតមូលដ្ឋានរបស់ប្រជាពលរដ្ឋ វិស័យឯកជន និងតាមទីកន្លែងប្រមូលផ្តុំសាធារណៈ 

(ភ្នំពេញ)៖ បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចំនួន១០០ បញ្ជរ ត្រូវបានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ និងប្រគល់ជូនដល់សាកលវិទ្យាល័យ វិទ្យាស្ថាន គ្រឹះស្ថានបណ្តុះបណ្តាល ផ្សារទំនើប ហាងកាហ្វេ និងក្រុមហ៊ុនឯកជន នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែកមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានវត្តមានចូលរួមពីសាកលវិទ្យាធិការ នាយកវិទ្យាស្ថាន នាយក នាយិកា តំណាងក្រុមហ៊ុនឯកជន ធនាគារដៃគូ និងយុវជន ដែលមានបំណងស្វែងរកការងារធ្វើទាំងក្នុងស្រុក និងក្រៅស្រុក បុគ្គលដែលមានឥទ្ធិពលក្នុងបណ្ដាញសង្គម អ្នកផលិតមាតិកា សរុបប្រមាណជាង ៣០០នាក់។

ថ្លែងនៅក្នុងពិធីដែលរៀបចំធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ហេង សួរ បានគូសបញ្ជាក់ថា ការផ្ដួចផ្ដើមបង្កើតឱ្យមាន «បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ» នាពេលនេះ គឺជាការអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងធ្វើយ៉ាងណាបង្ខិតការផ្តល់សេវាសាធារណៈរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឱ្យបានកាន់តែចូលជិតបំផុតទៅដល់មូលដ្ឋានរបស់ប្រជាពលរដ្ឋ វិស័យឯកជន និងតាមទីកន្លែងប្រមូលផ្តុំសាធារណៈ សំដៅលើកកម្ពស់ការកសាងពលរដ្ឋឌីជីថល និងការផ្តល់សេវាកម្ម និងព័ត៌មានសំខាន់ៗផ្លូវការ អាចទុកចិត្តបាន និងទាន់ពេលវេលាជូនដល់សាធារណជនគ្រប់រូបបានដឹង បានយល់ បានជ្រាប បានត្រៀមខ្លួន និងចាប់យកឱកាសភ្លាមៗ ពាក់ព័ន្ធនឹងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា តាមរយៈបញ្ជរសេវាសាធារណៈចល័តនេះ ពិភពការងារ និងការបណ្ដុះបណ្ដាល ព្រមទាំងសេវាសាធារណៈផ្សេងៗរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គឺស្ថិតនៅក្នុងដៃរបស់សាធារណជនទាំងអស់ មានន័យថាសាធារណជន ជាពិសេសយុវជន ដែលមានបំណងស្វែងរកការងារធ្វើទាំងក្នុងនិងក្រៅប្រទេសអាចប្រើប្រាស់សេវានេះឲ្យបានទូលំទូលាយ តាមរយៈបញ្ជរសេវាសាធារណៈចល័ត នៅតាមផ្សារទំនើប ហាងកាហ្វេ ឬតាមរយៈ QR Code។ នេះគឺជាលើកទី១ ហើយ ដែលយើងមាន «បញ្ជរសេវាសាធារណៈចល័ត» ឧបករណ៍មួយដែល ប្រមូលផ្តុំនូវព័ត៌មានពាក់ព័ន្ធទាំងអស់នឹងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីផ្ដល់ភាពងាយស្រួលដល់សិស្ស និស្សិត បុគ្គលិកក្រុមហ៊ុន កម្មករនិយោជិត និយោជក រោងចក្រ សហគ្រាស និងសាធារណជន ក្នុងការទទួលយកសេវាសាធារណៈនានារបស់ក្រសួង នៅតាមទីតាំងសាធារណៈនានា ដែលនៅជិតគេហដ្ឋានរបស់ខ្លួនផ្ទាល់តែម្តង។

ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណ ចំពោះម្ចាស់ហាងកាហ្វេ ម្ចាស់ផ្សារទំនើប ធនាគារ ក្រុមហ៊ុនឯកជន សមាគមនិយោជក និងដៃគូពាក់ព័ន្ធទាំងអស់ ដែលបានផ្ដល់ការគាំទ្រ ក្នុងការផលិតបញ្ជរសេវាសាធារណៈចល័តនេះ។

សូមបញ្ជាក់ថា ចំណុចពិសេស និងសារៈប្រយោជន៍នៃ «បញ្ជរសេវាសាធារណៈចល័ត» នេះមានដូចជា៖
ទី១. ការបង្ខិតការផ្ដល់ឱកាស និងការធ្វើឱ្យយុវជនយុវនារី អាចស្វែងរកព័ត៌មាននិងសេវាកម្ម ដែលមានប្រយោជន៍នានាសម្រាប់ខ្លួន ដោយប្រើត្រឹមតែ “ម្រាមដៃ» ប៉ុណ្ណោះ។

ទី២. ជាបណ្ដុំនៃព័ត៌មាន និងការផ្តល់សេវាដ៏ពិសេសក្នុងការស្វែងរកការងារ ស្វែងរកបុគ្គលិក ចុះឈ្មោះសិក្សាជំនាញវិជ្ជាជីវៈ និងដាក់ពាក្យបណ្តឹងជាដើម ដែលលើសពីយន្តការ និងគេហទំព័រ ដែលកំពុងដំណើរការមួយចំនួនទៀតផង។

ទី៣. ការចែករំលែកព័ត៌មាន និងសេវាកម្មដ៏ត្រឹមត្រូវ ទាន់ពេលវេលា អាចទុកចិត្តបាន និង ផ្លូវការពីស្ថាប័នរដ្ឋជូនដល់សាធារណជន យុវជន យុវនារីកម្ពុជា ទាំងអស់។

ទី៤. ជាចំណែកមួយនៃការសម្របសម្រួល និងបង្កើនការងារ និងកំណើនសេដ្ឋកិច្ច ក្នុងដំណើរប្រែក្លាយកម្ពុជាជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០៕

#MLVT #HENGSour

Image Gallery

{gallery}3032{/gallery}

ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.