Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
    • សន្និសីទសេដ្ឋកិច្ចការងារ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • លិខិតជូនពរ
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2835

ក្រសួងការងារ និងអន្តរជាតិទេសន្តរប្រវេសន៍ IOM ឯកភាពបន្តពង្រឹងទំនាក់ទំនងផ្នែកទេសន្តរប្រវេសន៍នៅកម្ពុជា

 សុក្រ, 20 កញ្ញា 2024 21:25  |  783 times  |   Print  |   Email
  • Image Gallery
ក្រសួងការងារ និងអន្តរជាតិទេសន្តរប្រវេសន៍ IOM ឯកភាពបន្តពង្រឹងទំនាក់ទំនងផ្នែកទេសន្តរប្រវេសន៍នៅកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោកស្រី Nellie Ghusayni ប្រធានបេសកកម្មអន្តរជាតិទេសន្តរប្រវេសន៍ប្រចាំកម្ពុជា (IOM) បានឯកភាពបន្តពង្រឹងទំនាក់ទំនងបន្ថែមទៀតទៅលើកិច្ចការទេសន្តរប្រវេសន៍នៅកម្ពុជា ដើម្បីគាំពារជនរងគ្រោះ។

 

ការលើកឡើងនេះ នៅក្នុងជំនួបរវាងឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកស្រី Nellie Ghusayni ដើម្បីពិភាក្សាការងារមួយចំនួនទាក់ទងនឹងទេសន្តរប្រវេសន៍នៅកម្ពុជា នៅទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី ២០ខែកញ្ញាឆ្នាំ២០២៤។

 

ក្នុងជំនូបនោះ ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះប្រតិភូលោកស្រី Nellie Ghusayni ដែលបានដើរតួយ៉ាងសំខាន់ក្នុងការធ្វើជាដៃគូររបស់កម្ពុជាលើកិច្ចការទេសន្តរប្រវេសន៍នៅកម្ពុជា តាមរយៈការភ្ជាប់ទំនាក់ទំនងជាមួយគ្នាកន្លងមក។

 

ឯកឧត្តមរដ្ឋមន្រ្តីបានស្វាគមន៍ចំពោះការផ្ដល់ជំនួយនានារបស់ IOM តាមរយៈការជួយបណ្ដុះបណ្ដាលជំនាញបច្ចេកទេសទាក់ទងការងារទេសន្តរប្រវេសន៍ និងជំនួយហិរញ្ញវត្ថុមួយចំនួន ដើម្បីពង្រឹងគោលនយោបាយទេសន្តរប្រវេសន៍នៅកម្ពុជា និងកម្មវិធីគាំពារជនរងគ្រោះដោយសារទេសន្តរប្រវេសន៍។ ក្នុងន័យនោះ ឯកឧត្តមរដ្ឋមន្រ្តីបានឯកភាពក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយ IOM ដើម្បីពង្រឹកលើការគ្រប់គ្រងការងារទេសន្តរប្រវេសន៍នៅកម្ពុជា និងពង្រឹងអភិបាលកិច្ចទាក់ទងគោលនយោបាយ ច្បាប់ និងបទដ្ឋានគិតយុត្តិផ្សេងៗទៀត។ ជាពិសេសពង្រឹងទៅលើកម្មវិធីវគ្គតម្រង់ទិសមុនចេញដំណើរ (PDO) នៅកម្ពុជាឱ្យកាន់តែល្អប្រសើរថែមទៀត។

 

ឯកឧត្តមមានប្រសាសន៍ថា កម្ពុជាបានរៀបចំគោលនយោបាយជាច្រើន ដើម្បីពង្រឹងតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ប្រកបដោយក្រមសីលធម៌សម្រាប់ជួយជនរងគ្រោះទាំងការធ្វើចំណាកស្រុកទៅក្រៅប្រទេស និងជនរងគ្រោះបរទេសនៅក្នុងប្រទេសកម្ពុជា។

 

ចំពោះកិច្ចការដែលទាក់ទងនឹងការគាំពារជនរងគ្រោះ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានពង្រឹងសេវាគាំពារជនរងគ្រោះឱ្យមានប្រសិទ្ធភាពទាំងវិលត្រឡប់មកកម្ពុជាវិញ និងជនបរទេសដែលទទួលរងគ្រោះនៅកម្ពុជា។ ក្នុងន័យនេះ កិច្ចសហប្រតិបត្តិការជាមួយ IOM គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីធ្វើជាដៃគូជាមួយក្រសួងការងារ ក្នុងការគាំទ្រដល់ជនរងគ្រោះពាក់ព័ន្ធនឹងទេសន្តរប្រវេសន៍នៅកម្ពុជា។

 

ជាការឆ្លើយតប លោកស្រី Nellie Ghusayni បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលតាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានធ្វើកិច្ចការជាច្រើនរួមគ្នាកន្លងមក ហើយលោកស្រីក៏ឯកភាពក្នុងការបន្តទំនាក់ទំនងឱ្យកាន់តែជិតស្និទថែមទៀត។

 

លោកស្រីក៏ចង់ឱ្យមានការពង្រីកទំនាក់ទំនងបន្ថែមទៀត តាមរយៈការបង្កើតឱ្យមានកិច្ចព្រមព្រៀង (MoU) ថ្មីផ្សេងៗទៀត ដោយបន្ថែមលើកិច្ចព្រមព្រៀងជាមួយគ្នាកន្លងមក។ យន្តការនេះ គឺគោលបំណងពង្រីកសេវាគាំពារជនរងគ្រោះដោយការធ្វើចំណាកស្រុក និងការកាត់បន្ថយអំពើជួញដូរមនុស្ស ក៏ដូចជាការរំលោភបំពានផ្សេងទៀត៕

 

#MLVT #HENGSour

Image Gallery

{gallery}2835{/gallery}

ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.