Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
    • សន្និសីទសេដ្ឋកិច្ចការងារ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • លិខិតជូនពរ
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2402

ឯកឧត្តម ហេង សួរ អំពាវនាវឱ្យសមាគមរោងចក្រវិស័យកាត់ដេរ ចូលរួមប្រឡងប្រណាំងកម្មវិធី“សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ”

 សៅរ៍, 13 មករា 2024 18:52  |  904 times  |   Print  |   Email
  • Image Gallery
ឯកឧត្តម ហេង សួរ អំពាវនាវឱ្យសមាគមរោងចក្រវិស័យកាត់ដេរ ចូលរួមប្រឡងប្រណាំងកម្មវិធី“សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ”

(ភ្នំពេញ)៖ ថ្លែងក្នុងសន្និបាតលើកទី១៦របស់សមាគមវាយនភណ្ឌ សម្លៀកបំពាក់ 

ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃសៅរ៍ ទី១៣ ខែមករា ឆ្នាំ២០២៤ បានអំពាវនាវឱ្យថៅកែរោងចក្រសហគ្រាសទាំងអស់ចូលរួមប្រឡងប្រណាំងកម្មវិធីថ្នាក់ជាតិ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” ដែលជាអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានដាក់ចេញកាលពីដើមអាណត្តិ។

 

ឯកឧត្តមរដ្ឋមន្ត្រីគូសបញ្ជាក់ថា៖ “រោងចក្រសហគ្រាសក្នុងវិស័យកាត់ដេរ គឺជាកម្មវត្ថុនៃការប្រឡងប្រណាំងសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ។ តាមរយៈជ័យលាភីកម្រិតអេ(A) រោងចក្រសហគ្រាសនឹងទទួលបានការលើកទឹកចិត្តដូចជាការលើកលែងអធិការកិច្ចរយៈពេល១ឆ្នាំជាដើម ប៉ុន្តែបើជាប់ជ័យលាភីកម្រិត(A)៣ឆ្នាំផ្ទួនគ្នា ក៏នឹងទទួលបានការលើកលែងអធិការកិច្ចរយៈពេល៣ឆ្នាំឬ៥ឆ្នាំជាប់ៗគ្នាដែរ”។ 

 

ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា មានតែការបង្កើតឱ្យមានវប្បធម៌អនុលោមភាព វប្បធម៌នៃការគោរពច្បាប់ដោយស្ម័គ្រចិត្តពីគ្រប់ភាគីប៉ុណ្ណោះដែលអាចធ្វើឱ្យនិយោជក និងកម្មករនិយោជិត អាចរស់នៅជាមួយដោយសុខសាន្តដែលជាបំណងប្រាថ្នារបស់រាជរដ្ឋាភិបាលកម្ពុជា។ 

 

បើតាមការបញ្ជាក់របស់ឯកឧត្តមរដ្ឋមន្ត្រី ជំហានទី១នៃការប្រកួតប្រជែងសហគ្រាសមួយជាសហគមន៍សុខសាន្តមួយនេះ នឹងអនុវត្តចំពោះរោងចក្រសហគ្រាសក្នុងវិស័យកាត់ដេរវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ ខណៈដែលរោងចក្រក្នុងវិស័យផ្សេងទៀតអាចចូលរួមបានតាមរយៈការស្ម័គ្រចិត្ត។ 

 

សូមបញ្ជាក់ថា កម្មវិធីថ្នាក់ជាតិ ប្រឡងប្រណាំងសហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយនេះ គឺជាអនុសាសន៍ទី៦របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតដែលបានដាក់ចេញឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អនុវត្តដើម្បីសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា៕

 

#MLVT #HENGSour

Image Gallery

{gallery}2402{/gallery}

ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.