Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
    • សន្និសីទសេដ្ឋកិច្ចការងារ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • លិខិតជូនពរ
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2168

គណៈប្រតិភូសាធារណរដ្ឋប្រជាមានិតឡាវ មកទស្សនកិច្ចសិក្សា​នៅ​កម្ពុជា ដើម្បីសិក្សាអំពីឧត្តមានុវត្តន៍របស់កម្ពុជា ក្នុងការជួយសម្របសម្រួល និងការគាំទ្រដល់ពលករទេសន្តរប្រវេសក៍

 អង្គារ, 23 ឧសភា 2023 11:19  |  1630 times  |   Print  |   Email
  • Image Gallery
គណៈប្រតិភូសាធារណរដ្ឋប្រជាមានិតឡាវ មកទស្សនកិច្ចសិក្សា​នៅ​កម្ពុជា ដើម្បីសិក្សាអំពីឧត្តមានុវត្តន៍របស់កម្ពុជា ក្នុងការជួយសម្របសម្រួល និងការគាំទ្រដល់ពលករទេសន្តរប្រវេសក៍

(ភ្នំពេញ)៖ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ តំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា បានទទួលជួបប្រជុំជាមួយគណៈប្រតិភូនៃសាធារណរដ្ឋប្រជាមានិតឡាវ មកពីក្រសួងការងារ និងសុខុមាលភាពសង្គម, ក្រសួងអប់រំ និងកីឡា, អង្គការ IOM ក្រោមគម្រោង PROMISE និងទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ ប្រមាណ៤០នាក់ ដើម្បីចែករំលែកអំពីឧត្តមានុវត្តន៍របស់កម្ពុជា ក្នុងការជួយសម្របសម្រួល និងការគាំទ្រដល់ពលករទេសន្តរប្រវេសក៍។  

 

នៅក្នុងកិច្ចប្រជុំនេះ តំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា បានធ្វើការចែករំលែកនូវ (១) ការលើកកម្ពស់ និងផ្តល់ការអប់រំដល់ពលករទេសន្តរប្រវេសក៍តាមរយៈមជ្ឈមណ្ឌលធនធានពលករទេសន្តរប្រវេសក៍, ដំណើរការដោះស្រាយ និងផ្សះផ្សាវិវាទរបស់ពលករទេសន្តរប្រវេសក៍ ទាំងក្នុង និងក្រៅប្រទេស, និងការគ្រប់គ្រងទីភ្នាក់ងារជ្រើសរើសឯកជន (២) ការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ, ដំណើការនៃការដាក់ពាក្យធ្វើការងារ និងការផ្គូរផ្គងការងារ និង (៣) ការគាំទ្ររបស់រាជរដ្ឋាភិបាលលើការអភិវឌ្ឍ និងបណ្តុះបណ្តាលជំនាញបច្ចេកទេស, ការធ្វើតេស្តជំនាញ និងការទទួលស្គាល់ជំនាញពីមុន (RPL), សារៈសំខាន់នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាកាតាលីករជំរុញការអភិវឌ្ឍកម្លាំងពលកម្មជំនាញប្រកបដោយគុណភាព និងប្រសិទ្ធភាពឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុង និងក្រៅប្រទេស។ 

 

ឯកឧត្តមប្រធានគណៈប្រតិភូកម្ពុជា បានថ្លែងអំណរគុណចំពោះវត្តមានរបស់ប្រតិភូឡាវទាំងអស់ និងសង្ឃឹមថា ភាគីឡាវ និងកម្ពុជា នឹងបន្តពង្រឹង និងពង្រីកកិច្ចប្រតិបត្តិការឱ្យកាន់តែរឹងមាំ និងប្រសើរឡើង។

ជាចុងក្រោយ គណៈប្រតិភូទាំងអស់បានអញ្ជើញទៅទស្សនកិច្ចនៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មផងដែរ៕

Image Gallery

{gallery}2168{/gallery}

ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.