Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • លិខិតជូនពរ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


ទិវាពលកម្មអន្តរជាតិ ១ ឧសភា! ត្រីភាគីសុទ្ធតែកត់សម្គាល់ពីភាពចាស់ទុំទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា

 ច័ន្ទ, 01 ឧសភា 2023 14:49  |  2161 times  |   Print  |   Email
  • Image Gallery
ទិវាពលកម្មអន្តរជាតិ ១ ឧសភា! ត្រីភាគីសុទ្ធតែកត់សម្គាល់ពីភាពចាស់ទុំទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា

(ភ្នំពេញ)៖ ក្នុងឱកាសប្រារព្ធពិធីខួបអនុស្សាវរីយ៍លើកទី១៣៧ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ត្រីភាគីដែលមានភាគីរាជរដ្ឋាភិបាល ភាគីសហជីព និងភាគីនិយោជក ក៏ដូចជាអង្គការអន្តរជាតិខាងការងារ (ILO) សុទ្ធតែបានកត់សម្គាល់ពីវឌ្ឍភាពនៃទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា នារយៈកាលចុងក្រោយនេះ ពិសេសគឺគ្រប់ភាគីបានខិតខំចរចាគ្នាដោះស្រាយបញ្ហាប្រកបដោយភាពចាស់ទុំ។

 

គួរជម្រាបថា ទិវាពលកម្មអន្តរជាតិនេះរៀបចំឡើងដើម្បីរំលឹកការអនុវត្តនូវលក្ខខណ្ឌការងារ សិទ្ធិ សេរីភាពនានារបស់កម្មករនិយោជិត និយោជក ដែលមាននៅក្នុងច្បាប់ស្តីពីការងារ និងអនុសញ្ញាអន្តរជាតិនានា។

 

លោកស្រី ទេព គឹមវណ្ណារី ប្រធានអគ្គសម្ព័ន្ធសហភាពសហជីពកម្ពុជា (CGCU) បានកត់សម្គាល់ថា កម្ពុជាបានផ្ដល់សិទ្ធិសេរីភាពយ៉ាងពេញលេញជូនដល់កម្មករ និងនិយោជកក្នុងការបង្កើតនិងអនុវត្តសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈដោយសេរី ដោយគ្មានការបង្ខិតបង្ខំ គំរាមកំហែង គ្មានការរំលោភបំពាន ឬធ្វើទុក្ខបុកម្នេញដោយសារការធ្វើសកម្មភាពស្របច្បាប់ឡើយ។

 

លោកឧកញ៉ា សុខ ពិសិដ្ឋ ប្រធានសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងដែរថា សហព័ន្ធនិយោជកនឹងបន្តជួយសម្របសម្រួលដោះស្រាយបញ្ហាប្រឈមនានារបស់និយោជក ក៏ដូចជាជំរុញឱ្យនិយោជកទាំងអស់ចូលរួមលើកស្ទួយសុខមាលភាព សុវត្ថិភាព និងសិទ្ធិសេរីភាពរបស់កម្មករនិយោជិតដោយអនុលោមទៅតាមបទដ្ឋានគតិយុត្តជាតិនិងអន្តរជាតិ។

លោក ទុន សោភ័ណ អ្នកសម្របសម្រួលថ្នាក់ជាតិអង្គការ ILO ប្រចាំកម្ពុជា

បានសង្កត់ធ្ងន់ថា នៅកម្ពុជាកាលពីពេលមុន ធ្លាប់តែមានបញ្ហាអ្វី គឺមានកម្មករនិយោជិតចេញបាតុកម្មតាមដងផ្លូវ ប៉ុន្តែបច្ចុប្បន្ននេះគឺមានការផ្លាស់ប្ដូរពីការធ្វើបាតុកម្មមកអង្គុយចរចាគ្នាដើម្បីដោះស្រាយវិវាទលក្ខណៈស្ថាបនា។ ការពង្រឹងទំនាក់ទំនងវិជ្ជាជីវៈនេះ គឺជាកត្តាសំខាន់មួយជំរុញឱ្យមានវឌ្ឍនភាពសង្គម និងសេដ្ឋកិច្ចនៅកម្ពុជា។

 

តំណាងអង្គការ ILO រូបនេះ បានប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ ដើម្បីបន្តការងារលើកកម្ពស់ការងារសមរម្យ និងការដោះស្រាយបញ្ហារួមគ្នា សំដៅការពារផលប្រយោជន៍ជូនកម្មករនិយោជិត និយោជក និងគ្រប់ភាគីដទៃទៀត។

ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា រាជរដ្ឋាភិបាលបានបន្តលើកកម្ពស់ ការការពារសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ ថែរក្សាសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ ផ្តល់អត្ថប្រយោជន៍នានាជូនកម្មករនិយោជិត រួមទាំងការផ្តល់កិច្ចគាំពារសង្គមផងដែរ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ច្បាប់ស្តីពីការងារ ច្បាប់ស្តីពីសហជីព និងអនុសញ្ញាអន្តរជាតិខាងការងារទាំង១៣ ដែលកម្ពុជាបានផ្តល់សច្ចាប័ន។

 

ឯកឧត្តមបានបន្តថា ការបើកចំហសេរីភាពអង្គការវិជ្ជាជីវៈបានធ្វើឱ្យកំណើននៃការចុះបញ្ជីកើនឡើងគួរឱ្យកត់សម្គាល់ ជាក់ស្ដែង គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៣ អង្គការវិជ្ជាជីវៈដែលបានចុះបញ្ជីមានចំនួនសរុប ៦,០៦៤ ដោយក្នុងនោះសហជីពមូលដ្ឋានចំនួន ៥,៧៤១ សហព័ន្ធសហជីពចំនួន ២៦៨ សហភាពសហជីពចំនួន ៤២ និងសមាគមនិយោជកចំនួន ១៣។

ដើម្បីបន្តវឌ្ឍនភាពទំនាក់ទំនងវិជ្ជាជីវៈឱ្យកាន់តែប្រសើរឡើងថែមទៀត ឯកឧត្តមរដ្ឋមន្ត្រីបានផ្ដល់អនុសាសន៍ដូចខាងក្រោម៖

១-បន្តខិតខំអនុវត្តអនុសាសន៍គន្លឹះទាំង១០ចំណុចនៃវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលសម្តេចតេជោនាយករដ្ឋមន្រ្តីបានដាក់ចេញក្នុងពេលជួបសំណេះសំណាលជាមួយកម្មករនិយោជិត។

២-បន្តអនុវត្តឱ្យបានម៉ឺងម៉ាត់នូវច្បាប់ស្តីពីការងារ ច្បាប់ស្តីពីសហជីព និងអនុសញ្ញាអន្តរជាតិ សំដៅពង្រឹងទំនាក់ទំនងវិជ្ជាជីវៈ។

៣-បន្តខិតខំអនុវត្តគោលនយោបាយលើកទឹកចិត្តឱ្យទទួលបានកិច្ចគាំពារនានា ដូចជា ការទទួលបាននូវរបបសន្តិសុខសង្គម បណ្ណមូលនិធិសមធម៌សុខាភិបាល ការទទួលបានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ការជួយរកការងារឱ្យធ្វើ ឬការបង្កើតមុខរបរ ការចូលរួមក្នុងរបបប្រាក់សោធននិវត្តន៍ និងការទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ស្ត្រីនៅពេលសម្រាលកូន។

៤-បន្តខិតខំលើកទឹកចិត្ត និងបង្កលក្ខណៈការងារក្នុងជួរកម្មករនិយោជិត និងសហជីពឱ្យចូលរួមក្នុងសកម្មភាពសង្គម ធ្វើអំពើល្អនៅតាមមូលដ្ឋាន។

៥-បន្តខិតខំយកចិត្តទុកដាក់ការងារក្នុងជួរសហគ្រិន និងបុគ្គលិក បុគ្គលស្វ័យនិយោជន៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យទទួលបានអត្ថប្រយោជន៍ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

៦-បន្តខិតខំយកចិត្តទុកដាក់ការងារក្នុងជួរពលករនៅក្រៅប្រទេសបន្ថែមទៀត ដូចជាប្រទេសថៃ កូរ៉េខាងត្បូង ជប៉ុន និងម៉ាឡេស៊ីដែលកំពុងស្នាក់នៅ និងធ្វើការនៅបណ្តាប្រទេសទាំងនេះ៕

Image Gallery

Click to enlarge image IMG_6391-Pano.jpg
Click to enlarge image IMG_20230501_144812_008.jpg
Click to enlarge image IMG_20230501_144815_312.jpg
Click to enlarge image IMG_20230501_144818_308.jpg
Click to enlarge image IMG_20230501_144820_384.jpg
Click to enlarge image IMG_20230501_144824_802.jpg
Click to enlarge image IMG_20230501_144828_556.jpg
Click to enlarge image IMG_20230501_144832_053.jpg
Click to enlarge image IMG_20230501_144837_104.jpg
Click to enlarge image IMG_20230501_144843_250.jpg
Click to enlarge image IMG_20230501_144849_705.jpg
Click to enlarge image IMG_20230501_144902_156.jpg
View the embedded image gallery online at:
https://www.mlvt.gov.kh/index.php/%E1%9E%98%E1%9E%BB%E1%9E%81%E1%9E%9A%E1%9E%94%E1%9E%9A-%E1%9E%93%E1%9E%B7%E1%9E%84%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/1-%E1%9E%98%E1%9E%BB%E1%9E%81%E1%9E%9A%E1%9E%94%E1%9E%9A-%E1%9E%93%E1%9E%B7%E1%9E%84%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/2158.html#sigProIdc1e150ee0b

ទំនាក់ទំនង

   023 884 375

   1297 / 1286

   855 23 884 376

   អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

.

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

 

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.