Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
    • សន្និសីទសេដ្ឋកិច្ចការងារ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • លិខិតជូនពរ
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2116

កម្ពុជាដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់កម្រិតបច្ចេកទេសលើការបង្កើតគោលការណ៍ណែនាំអាស៊ានស្តីពីចល័តភាពនៃអត្ថប្រយោជន៍របបសន្តិសុខសង្គម សម្រាប់ពលករទេសន្តប្រវេសន៍

 សៅរ៍, 11 មីនា 2023 13:40  |  2197 times  |   Print  |   Email
  • Image Gallery
កម្ពុជាដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់កម្រិតបច្ចេកទេសលើការបង្កើតគោលការណ៍ណែនាំអាស៊ានស្តីពីចល័តភាពនៃអត្ថប្រយោជន៍របបសន្តិសុខសង្គម សម្រាប់ពលករទេសន្តប្រវេសន៍

រាជធានីភ្នំពេញ៖ នៅថ្ងៃទី៩-១០ ខែមីនា ឆ្នាំ២០២៣ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមជំនួយបច្ចេកទេសរបស់អង្គការអន្តរជាតិខាងការងារ (ILO) បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់កម្រិតបច្ចេកទេសលើការបង្កើតគោលការណ៍ណែនាំអាស៊ានស្តីពីចល័តភាពនៃអត្ថប្រយោជន៍របបសន្តិសុខសង្គម សម្រាប់ពលករទេសន្តរប្រវេសក៍ តាមប្រព័ន្ធវីដេអូ ក្រោមអធិបតីភាព ឯកឧត្តម សោម ចំណាន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងដឹកនាំដោយ លោក ជួប ណារ៉ាត់ អគ្គនាយករងការងារ និងជាប្រធានគណៈកម្មការអាស៊ានសម្រាប់ការអនុវត្តសេចក្តីថ្លែងការណ៍អាស៊ានស្តីពីការការពារ និងការលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសក៍ (ACMW) ឆ្នាំ២០២២-២០២៣។ កិច្ចប្រជុំបច្ចេកទេសនេះមានការអញ្ជើញចូលរួមពីតំណាង ACMW នៃរដ្ឋសមាជិកអាស៊ាន អង្គការនិយោជក សហជីព អង្គការសង្គមស៊ីវិល និងស្ថាប័នសន្តិសុខសង្គមនៃរដ្ឋសមាជិកអាស៊ាន និងថ្នាក់តំបន់ លេខាធិការដ្ឋានអាស៊ាន និងអ្នកឯកទេសជាន់ខ្ពស់ពីអង្គការ ILO ប្រមាណជា៨០នាក់។

 

កិច្ចប្រជុំពិគ្រោះយោបល់នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើតជាវេទិការួមសម្រាប់រដ្ឋសមាជិកអាស៊ាន និងអ្នកឯកទេសមកពីបណ្តាប្រទេសក្នុង និងក្រៅតំបន់ ជាពិសេសសហគមន៍អភិវឌ្ឍន៍អាហ្វ្រិកខាងត្បូង (SADC) ពិភាក្សា និងចែករំលែកបទពិសោធន៍ កាលានុវត្តភាព និងបញ្ហាប្រឈមនានា ពាក់ព័ន្ធនឹងអត្ថប្រយោជន៍របបសន្តិសុខសម្រាប់ពលករទេសន្តរប្រវេសក៍។

 

គួរបញ្ជាក់ផងដែរ គោលការណ៍ណែនាំនេះ គឺជាឯកសារមូលដ្ឋានដ៏សំខាន់មួយ ក្នុងការឈានទៅសម្រេចឱ្យបាននូវចល័តភាពអត្ថប្រយោជន៍របបសន្តិសុខសង្គម សម្រាប់ពលករទេសន្តរប្រវេសក៍អាស៊ាន បន្ទាប់ពីប្រមុខរដ្ឋសមាជិកអាស៊ានបានអនុម័តសេចក្តីថ្លែងការណ៍អាស៊ានស្តីពីចល័តភាពនៃអត្ថប្រយោជន៍របបសន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសក៍នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ កាលពីខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

 

ជាលទ្ធផល កិច្ចប្រជុំពិគ្រោះយោបល់បានពិភាក្សាផ្លាស់ប្តូរមតិយោបល់លើសេចក្តីព្រាង Outline នៃគោលការណ៍ណែនាំអាស៊ាន៕

Image Gallery

{gallery}2116{/gallery}

ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.