Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
    • សន្និសីទសេដ្ឋកិច្ចការងារ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • លិខិតជូនពរ
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2016

ថៃបន្តជួយកម្ពុជាលើការបណ្តុះបណ្តាលធនធានមនុស្ស ផ្នែកTVETឲ្យកាន់តែមានគុណភាពសំបូរបែប 

 ព្រហស្បតិ៍, 06 តុលា 2022 14:53  |  5098 times  |   Print  |   Email
  • Image Gallery
ថៃបន្តជួយកម្ពុជាលើការបណ្តុះបណ្តាលធនធានមនុស្ស ផ្នែកTVETឲ្យកាន់តែមានគុណភាពសំបូរបែប 

(ភ្នំពេញ)៖ ថៃសន្យាជួយបណ្តុះបណ្តាល

ធនធានមនុស្សរបស់កម្ពុជា លើផ្នែកបច្ចេកទេស និងវិជ្ជាជីវៈ ឲ្យមានគុណភាព កាន់តែច្រើនបន្ថែមទៀត ដើម្បីរួមចំណែកកសាងសេដ្ឋកិច្ចកម្ពុជាឲ្យមានវិបុលភាព ស្របតាមការរីកចម្រើនរបស់បច្ចេកវិទ្យាពិភពលោក។ 

 

ការសន្យាបែបនេះធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសមរវាង ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តមបណ្ឌិត

សាស្ត្រាចារ្យ Anek Laothamatas រដ្ឋមន្ត្រីក្រសួងឧត្តមសិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្ត នៃព្រះរាជាណាចក្រថៃ នាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ ដោយពិភាក្សាទៅលើការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែម លើការអប់រំ និងការអភិវឌ្ឍធនធានមនុស្ស ក៏ដូចជាការធ្វើបច្ចុប្បន្នភាពលើស្ថានភាពកិច្ចសហប្រតិបត្តិការបច្ចុប្បន្នផង នៅទីស្តីការក្រសួងការងារ។ 

 

ឯកឧត្តមបណ្ឌិត អុិត សំហេង បានស្វាគមន៍ និងថ្លែងអណរគុណដល់ប្រតិភូក្រសួងឧត្តមសិក្សា វិទ្យាស្ត្រ ស្រាវជ្រាវ និងនវានុវត្ត (MHESI) ដែលបានមកធ្វើទស្សនកិច្ចសាជាថ្មីនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងថ្លែងអំណរគុណ ដល់ MHESI ដែលនឹងផ្តល់អាហាររូបករណ៍ជាក់លាក់ ដល់មន្ត្រី គ្រូបច្ចេកទេស និងនិស្សិតនៅតាមគ្រឹស្ថានអប់រំបណ្តុះបណ្តាល TVET របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

 

ឯកឧត្តមបណ្ឌិតសាស្ត្រាចារ្យ Anek Laothamatas មានប្រសាសន៍ថា ប្រទេសទាំងពីរ កម្ពុជា-ថៃ មានវប្បធម៌ ទំនៀមទំលាប់ស្រដៀងគ្នាតាំងពីបុរាណកាលមក។ ដូច្នេះ ឯកឧត្តម បានដឹកនាំគណៈប្រតិភូប្រមាណ៥០នាក់មកកាន់កម្ពុជាសារជាថ្មីនេះ មកចងសម្ព័ន្ធភាពជាមួយក្រសួងស្ថាប័នមួយចំនួនរបស់កម្ពុជា ដើម្បីឲ្យក្រសួងស្ថាប័ននៃប្រទេសទាំងពីរ មានកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំបន្ថែមមួយកម្រិតទៀត។ 

 

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិត អុិត សំហេង ក៏បានសំណូមពរឱ្យភាគីថៃជួយក្នុងការពង្រឹងប្រព័ន្ធឌីជីថលសម្រាប់អភិបាលកិច្ច និងរដ្ឋបាល TVET, លើកកម្ពស់ការផ្សព្វផ្សាយជំរុញការចុះឈ្មោះចូលរៀន TVET ក៏ដូចជាលើកកម្ពស់ការស្រាវជ្រាវ និងនវានវត្ត TVET​ តាមរយេៈការជម្រុញឱ្យមានទស្សនកិច្ចសិក្សារវាងប្រទេសទាំងពីរ

 

ជាការឆ្លើយតប ឯកឧត្តមបណ្ឌិតសាស្ត្រាចារ្យ Anek Laothamatas ក៏បានស្វាគមន៍ចំពោះការបើកអោយមានទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍របស់គណៈប្រតិភូកម្ពុជានៅវិទ្យាស្ថានល្បីចំនួនបីនៅប្រទេសថៃ ដែលមានជំនាញបណ្តុះបណ្តាលលើ ផ្នែកវិស្វកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍ គាំទ្រការវិនិយោគ និងលើកកំពស់សមត្ថភាពឧស្សាហកម្មជាដើម។

 

ឯកឧត្តមបណ្ឌិត អុិត សំហេង បានអរគុណដល់ភាគីថៃ ដែលបានផ្តល់ការគាំទ្រ និងជួយកម្ពុជាលើផ្នែកបណ្តុះបណ្តាលធនធានមនុស្សនេះ ហើយឯកឧត្តមបណ្ឌិតនឹងជ្រើសរើសពេលវេលាសមរម្យណាមួយដើម្បីរៀបចំគណៈប្រតិភូដែលមានជំនាញតាក់តែងគោលនយោបាយផ្នែកTVET បានទៅសិក្សាស្វែងយល់បន្ថែមទៀតទៅលើវិទ្យាស្ថានធំៗទាំងបីតបតាមការអញ្ជើញពីសំណាក់ភាគីថៃ។ 

 

គួរបញ្ជាក់ជូនដែរថា ក្រុមការងារបច្ចេកទេសជាន់ខ្ពស់នៃភាគីទាំងពីរបានពិភាក្សាគ្នាក្នុងកិច្ចប្រជុំ ដាច់ដោយឡែកលម្អិតលើការផ្តល់អាហារូបករណ៍ (ដែលជាលទ្ធផលនៃកិច្ចពិភាក្សា គ្នាលើកមុនកាលពីថ្ងៃទី០៥ ខែសីហា ២០២២) ដើម្បី ៖

•  កំណត់ពីតម្រូវការអភិវឌ្ឍធនធានមនុស្សរវាងភាគីទាំងពីរ

•  រួមគ្នាកំណត់ពីវិធីសាស្ត្រក្នុងការបែងចែកអាហាររូបករណ៍ និងចំនួនអាហាររូបករណ៍សរុបដែលនឹងផ្តល់ឱ្យ

•  លើកម្ពស់កិច្ចសហប្រតិបត្តិការអប់រំកម្ពុជា-ថៃ

•  ពិនិត្យមើលលទ្ធភាពក្នុងការបង្កើតអនុស្សរណៈយោគយល់គ្នាកម្ពុជា-ថៃ​ ទាក់ទងនឹងការផ្តល់អាហារូបករណ៍នេះ

 

ចំពោះលទ្ធផលកិច្ចសហការ ជាមួយភាគីថៃកន្លងមក បានកសាងហេដ្ឋារចនាសម្ព័ន្ធ អគារ បំពាក់ឧបករណ៍សម្ភារៈ បំប៉នសមត្ថភាពថ្នាក់ដឹកនាំ គ្រូ របស់វិទ្យាស្ថានអភិវឌ្ឍមុខជំនាញកម្ពុជា-ថៃ, បានបញ្ជូនមន្ត្រីរាជការថ្នាក់កណ្តាល និងតាមគ្រឹះស្ថានTVET ទៅបណ្តុះបណ្តាលនៅប្រទេសថៃ ពីឆ្នាំ ២០១៧-២០១៩ បានចំនួន១១២នាក់ និងភាគីថៃបានបញ្ជូនគ្រូមកធ្វើការបណ្តុះបណ្តាលដល់ គ្រូបច្ចេកទេសនៅតាមគ្រឹះស្ថាន TVET នៅតាមព្រំដែនក្នុងប្រទេសកម្ពុជាពីឆ្នាំ២០១៧-២០១៩ បានចំនួន១០០នាក់៕

Image Gallery

{gallery}2016{/gallery}

ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.