Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
    • សន្និសីទសេដ្ឋកិច្ចការងារ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • លិខិតជូនពរ
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/1996

មន្ទីរពិសោធន៍គណៈវិស្វករកម្ពុជា នឹងផ្តល់លទ្ធភាពគ្រប់គ្រាន់ ធ្វើកោសល្យវិច័យលើការប្រកបវិជ្ជាជីវៈវិស្វកម្ម របស់វិស្វករអាជីព

 សុក្រ, 09 កញ្ញា 2022 18:41  |  4242 times  |   Print  |   Email
  • Image Gallery
មន្ទីរពិសោធន៍គណៈវិស្វករកម្ពុជា នឹងផ្តល់លទ្ធភាពគ្រប់គ្រាន់ ធ្វើកោសល្យវិច័យលើការប្រកបវិជ្ជាជីវៈវិស្វកម្ម របស់វិស្វករអាជីព

(ភ្នំពេញ)៖ ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការមន្ទីរពិសោធន៍គណៈវិស្វករកម្ពុជា ដែលរៀបចំធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ នារសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា ជឿជាក់ថា មន្ទីរពិសោធន៍នេះ នឹងបន្តជំរុញ និងផ្តល់លទ្ធភាពគ្រប់គ្រាន់ដល់គណៈវិស្វករកម្ពុជា ក្នុងការគ្រប់គ្រង ត្រួតពិនិត្យ វិភាគ តាមដាន និងធ្វើកោសល្យវិច័យលើការប្រកបវិជ្ជាជីវៈវិស្វកម្ម របស់វិស្វករអាជីពនៅគណៈវិស្វករកម្ពុជា  ដើម្បីរួមចំណែក ចូលរួមគិតគូរជាមួយរាជរដ្ឋាភិបាលក្នុងការអនុវត្តយុទ្ធសាស្ត្រចតុកោណ ដើម្បីអភិវឌ្ឍធនធានបញ្ញាវ័ន្តវិស្វកម្មជាតិ ដែលជាតម្រូវការចាំបាច់ក្នុងការកសាងប្រទេស ប្រកបដោយកិត្តិយស សេចក្តីថ្លៃថ្នូរ សុច្ចរិតភាព និងការទទួលខុសត្រូវខ្ពស់របស់វិស្វករយើង។

 

ឯកឧត្តមបណ្ឌិត អុិត សំហេង បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានគណៈវិស្វករកម្ពុជា ដែលបានចាប់យកកិច្ចសហការជាមួយក្រុមហ៊ុន CAST Laboratories PTE Ltd នៃប្រទេសសិង្ហបុរី ដែលជាក្រុមហ៊ុនមួយមានបច្ចេកវិទ្យាខ្ពស់ កម្រិតស្តង់ដាអន្តរជាតិ ISO មានជំនាញ និងបទពិសោធន៍យូរឆ្នាំ ទៅលើការងារតេស្តសម្ភារៈគ្រឿងផ្គុំ ការផ្តល់វិញ្ញាបនប័ត្រ និងការវាយតម្លៃប្រកបដោយគុណភាព និងការទទួលខុសត្រូវខ្ពស់ទៅលើការសាងសង់ ដោយមានការទទួលស្គាល់ជាសាកល ទាំងអង្គភាពបទប្បញ្ញត្តិជាតិ និងអន្តរជាតិ។

 

ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ថា គណៈវិស្វករកម្ពុជា ពិតជាមានការវិវត្តរីកចម្រើនគួរឱ្យកត់សំគាល់តាំងពីចាប់ផ្តើមបង្កើតឡើងកាលពី ឆ្នាំ២០០៩ រហូតមកដល់បច្ចុប្បន្ន ដែលមានប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រធានកិត្តិយសរបស់ក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា ហើយមានអគ្គលេខាធិការដ្ឋានគណៈវិស្វករកម្ពុជា ជាសេនាធិការ បានខិតខំសម្រេចនូវសមិទ្ធផលធំៗជាច្រើន។ 

 

សមិទ្ធផលទាំងនេះ គឺសម្រេចបានដោយសារការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយឆន្ទៈមោះមុត និងភាពឈ្លាសវៃ និងដោយការដាក់ចេញនូវគោលនយោបាយយុទ្ធសាស្រ្ត និងផែនការអភិវឌ្ឍន៍ដ៏ត្រឹមត្រូវ ច្បាស់លាស់ និងមានលក្ខណៈប្រាកដប្រជា គួបផ្សំនឹងយន្តការរបស់ស្ថាប័ននីមួយៗ ដែលមានការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពលើគ្រប់វិស័យ ក្នុងនោះក៏មានការរីចម្រើនយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់ លើវិស័យហេដ្ឋារចនាសម្ព័ន្ធ ដែលមានសំណង់អគារខ្ពស់ៗ ងើបឡើងប្រណាំងគ្នាយ៉ាងផុលផុស ការស្ថាបនាផ្លូវថ្នល់ខ្វែងខ្វាត់ ផ្លូវក្រោមដី ផ្លូវអាកាស ផ្លូវហាយវ៉េ ជាដើម។ សមិទ្ធផលទាំងអស់នេះសរបញ្ចាក់ឱ្យឃើញថាការអភិវឌ្ឍធនធានវិស្វកម្ម គឺជាកម្លាំងចលករមួយដ៏ខ្លាំងក្លាបំផុតមិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍសង្គមជាតិមួយឱ្យមានការរីកចម្រើន។ ដូចនេះ វាជាការចាំបាច់ក្នុងការបង្កើនយន្តការដឹកនាំ ដើម្បីធ្វើឱ្យស្ថាប័នវិស្វកម្មមួយនេះ ក្លាយជាមជ្ឈមណ្ឌលមួយដ៏រឹងមាំ ដែលអាចចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការរៀបចំផែនការអភិវឌ្ឍន៍សង្គមជាតិប្រកបដោយចីរភាព។

 

ឯកឧត្តម សុខុម រិទ្ធីវុធ អគ្គលេខាធិការ នៃគណៈវិស្វករកម្ពុជា ឲ្យដឹងថា គណៈវិស្វករកម្ពុជា គឺជាអាជ្ញាធរវិស្វកម្មជាតិមួយ ដែលត្រូវបានបង្កើតឡើង ស្របទៅនឹងការវិវត្តនៃសង្គមសេដ្ឋកិច្ច និងកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមក លើសេវាកម្មវិស្វកម្មឆ្លងដែនក្នុងតំបន់អាស៊ាន ក្នុងគោលបំណងប្រមូលផ្តុំធនធានបញ្ញាវន្តវិស្វករជាតិចុះបញ្ជី គ្រប់គ្រង និងអភិវឌ្ឍសមត្ថភាពប្រតិបត្តិវិជ្ជាជីវៈ ដើម្បីធានាឱ្យការប្រកបវិជ្ជាជីវៈវិស្វកម្មមាន គុណភាព ប្រសិទ្ធភាព សុវត្ថិភាព ស្ថិរភាព និងការទទួលខុសត្រូវខ្ពស់ សម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ 

 

ចំណែក លោក Lim eng Heng Chairman of Group CEO of cast laboratorie Pte Ltd. ក៏បានបង្ហាញពីសេចក្ដីសាទរ ចំពោះការដាក់អោយដំណើរការនូវមន្ទីរពិសោធន៍គណៈវិស្វករកម្ពុជា ដែលទាំងនេះក៏ជាចំណែកមួយយ៉ាងសំខាន់សម្រាប់សក្ដានុពលក្នុងប្រទេស និងការអភិវឌ្ឍន៍ធនធានមនុស្សផងដែរ ។

 

ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ថា ដើម្បីជំរុញឱ្យគោលបំណងរបស់គណៈវិស្វករកម្ពុជាអាចសម្រេចបានប្រកបដោយសុក្រឹត្យភាព អគ្គលេខាធិការដ្ឋាន គណៈវិស្វករកម្ពុជា ត្រូវរៀបចំផែនការបណ្ដុះបណ្ដាលបំប៉នជំនាញវិជ្ជាជីវៈវិស្វកម្ម ការត្រួតពិនិត្យវិស័យសំណង់ និងមុខជំនាញផ្សេងៗទៀតដែលពាក់ព័ន្ធ ដោយសហការជាមួយដៃគូរ គឺក្រុមហ៊ុន CAST Laboratories PTE Ltd នៃប្រទេសសិង្ហបុរី ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងបទដ្ឋានបច្ចេកទេសស្តង់ដាផ្សេងៗ ជូនដល់វិស្វករដែលចុះបញ្ជីនៅគណៈវិស្វករកម្ពុជា ពីព្រោះថា មន្ទីរពិសោធន៍នេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការក្លាយជាស្ពានផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែង តាមរយៈការធ្វើតេស្តត្រួតពិនិត្យ ការវាយតម្លៃសម្ភារ គ្រឿងផ្គុំ ការធ្វើកោសល្យវិច័យលើការងារវិស្វកម្ម និងការផ្តល់វិញ្ញាបនបត្រទទួលស្គាល់ប្រកបដោយភាពប្រាកដច្បាស់លាស់៕

Image Gallery

{gallery}1996{/gallery}

ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.