Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
    • សន្និសីទសេដ្ឋកិច្ចការងារ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • លិខិតជូនពរ
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/1868

ក្រសួងការងារ រៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៣៦ នៃទិវាពលកម្មអន្ដរជាតិ ១ ឧសភា ឆ្នាំ២០២២

 សៅរ៍, 30 មេសា 2022 12:04  |  5621 times  |   Print  |   Email
  • Media
  • Image Gallery
ក្រសួងការងារ រៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៣៦ នៃទិវាពលកម្មអន្ដរជាតិ ១ ឧសភា ឆ្នាំ២០២២

(ភ្នំពេញ)៖ ទិវាពលកម្មអន្ដរជាតិ ១ ឧសភា គឺជាព្រឹត្តិការណ៍ដ៏សំខាន់របស់កម្មករនិយោជិត ដែលត្រូវបានប្រារឰជារៀងរាល់ឆ្នាំ ហើយឆ្នាំនេះ រាជរដ្ឋាភិបាលបានចេញនូវសារាចរណែនាំ និងសារលិខិតដើម្បីបំផុសលើកទឹកចិត្ត និងប្រគល់ភារកិច្ចជូនក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្ត និងអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត សហការជាមួយអង្គការវិជ្ជាជីវៈ ព្រមទាំងនិយោជកត្រូវរៀបចំពិធីសំណេះសំណាលជាមួយកម្មករនិយោជិត សហជីព និងតំណាងមន្រ្តីរាជការ គ្រូបង្រៀនក្នុងឱកាសអបអរសាទរឆ្នាំថ្មីប្រពៃណីជាតិ និងរំលឹកខួបអនុស្សាវរីយ៍លើក ទី១៣៦ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២២ ក្រោមប្រធានបទ “សន្តិភាព សុខភាព និងសន្តិសុខការងារ” ក្នុងទ្រង់ទ្រាយតូច និងតាមស្ថានភាពជាក់ស្តែង ហើយនិយោជកត្រូវស្វ័យរៀបចំក្នុងកម្រិតរោងចក្រ សហគ្រាស តាមស្ថានភាពជាក់ស្តែង។  

 

ដោយឡែក ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ បានរៀបចំពិធីអបអរសាទរនេះ ដោយមានការចូលរួមពីតំណាងអង្គការអន្តរជាតិខាងការងារ(ILO) តំណាងសមាគមនិយោជក តំណាងសហជីព និងតំណាងក្រសួង ស្ថាប័នពាក់ពន្ធផងដែរ។ 

 

ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលអញ្ជើញជាអធិបតីនៅក្នុងពិធីនេះ មានប្រសាសន៍ថា ការប្រារឰខួបទិវាពលកម្មអន្ដរជាតិ ១ ឧសភា នាឆ្នាំនេះ ស្របពេលដែលសភាពការណ៍ប្រទេសជាតិយើងបានសម្រេចបានជោគជ័យដ៏ធំធេងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលយើងអាចគ្រប់គ្រងបានយ៉ាងល្អប្រសើរធ្វើឱ្យយើងអាចបើកដំណើរការគ្រប់សកម្មភាពសេដ្ឋកិច្ច-សង្គមយើងឡើងវិញ ប្រជាជនរស់នៅដោយក្តីសប្បាយរីករាយតាមគន្លងប្រក្រតីភាពថ្មី ដែលយើងបានសប្បាយរីករាយបំផុតបន្ទាប់ពីអាក់ខានក្នុងការសប្បាយបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិជាងពីរឆ្នាំកន្លងទៅ។ 

 

ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលបាននឹងកំពុងខិតខំ ក្នុងការជំរុញការស្តារសកម្មភាពសេដ្ឋកិច្ចជាតិឡើងវិញ និងជំរុញយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញ ដើម្បីបង្កើនភាពស៊ាំក្នុងសហគមន៍ ដែលអាចធ្វើឱ្យប្រជាជនយើងរស់នៅប្រកបដោយសុខសុវត្ថិភាព ប្រកបរបរចិញ្ចឹមជីវិតតាមគន្លងប្រក្រតីភាពថ្មី រោងចក្រ សហគ្រាស អាចដំណើរការបានប្រកបដោយនិរន្តរភាព ធានាបាននូវច្រវ៉ាក់ផលិតកម្ម ផ្តល់មុខរបរនិងការងារ ប្រាក់ចំណូលជូនបងប្អូនកម្មករនិយោជិត ដែលយើងសង្ឃឹមថាសកម្មភាពសេដ្ឋកិច្ចគ្រប់វិស័យ រួមទាំងវិស័យទេសចរណ៍នឹងដំណើរការឡើងវិញពេញលេញ រួមចំណែកធ្វើឱ្យកំណើនសេដ្ឋកិច្ចជាតិយើងនឹងបន្តកើនឡើង ហើយបើតាមការប៉ាន់ស្មានក្នុងឆ្នាំ២០២២ នេះនឹងកើន ៤.៨ភាគរយ។

 

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជម្រាបជូនដៃគូពាក់ព័ន្ធ សមាគមនិយោជក អង្គការសហជីព កម្មករនិយោជិតថា ដើម្បីបន្តស្មារតីទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបានដាក់ចេញរួចហើយនៅទិសដៅការងារដូចដែលបានកំណត់ក្នុងទិសដៅការងារសម្រាប់ឆ្នាំ២០២២ ដែលសន្និបាតបូកសរុបការងារក្រសួងបានសម្រេច រួមមាន៖

 

១-បន្តខិតខំអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់នូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ទាំង ១០ ចំណុចរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី។

 

២-បន្តខិតខំលើកកម្ពស់លក្ខខណ្ឌការងារឱ្យកាន់តែប្រសើរឡើង ពង្រឹងការអនុវត្តច្បាប់ស្តីពីការងារ បន្តពង្រឹងយន្តការអធិការកិច្ចការងារឱ្យកាន់តែមានប្រសិទ្ធភាព និងតម្លាភាព។

 

៣ ពង្រឹងភាពសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ លើកកម្ពស់ការយល់ដឹងអំពីសិទ្ធិ កាតព្វកិច្ច និងការទទួលខុសត្រូវស្របច្បាប់របស់កម្មករនិយោជិត និងនិយោជក។

 

៤ បង្កើនការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវបទបញ្ជាលេខ០១បប ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ស្តីពីការអនុវត្តផែនការស្តីពីការដោះស្រាយបញ្ហាកូដកម្ម បាតុកម្ម នៅតាមគ្រប់មុខសញ្ញា ឆ្នាំ២០២០ ២០២៤ បទបញ្ជាលេខ០៣បប ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៣ ស្តីពីការរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ នៅតាមតំបន់រោងចក្រ សហគ្រាស និងតំបន់ឧស្សាហកម្ម វិធានការការពារទប់ស្កាត់កូដកម្ម បាតុកម្ម និងដោះស្រាយវិវាទដោយសន្តិវិធី និងស្របតាមនីតិវិធីច្បាប់ បទប្បញ្ញត្តិ និងអនុសញ្ញាអន្តរជាតិពាក់ព័ន្ធនឹងវិស័យការងារ។

 

៥ ជំរុញការអនុវត្តយន្តការអធិការកិច្ច និងធ្វើទំនើបកម្មការធ្វើអធិការកិច្ចការងារតាមប្រព័ន្ធទិន្នន័យព័ត៌មានវិទ្យា និងបន្តពង្រឹងការងារចុះអធិការកិច្ចអន្តរក្រសួង ស្ថាប័នដោយធ្វើអធិការកិច្ចការងារ និងកម្រិតហានិភ័យរបស់រោងចក្រ សហគ្រាសជាមូលដ្ឋាន ចំនួន ១លើក/ឆ្នាំ សំដៅធានាបាននូវវប្បធម៌អនុលោមភាព ធានាប្រសិទ្ធភាពគុណភាព និងតម្លាភាពក្នុងការផ្តល់សេវា ដោយដាក់រាល់សេវាទាំងអស់របស់ក្រសួងទៅក្នុងថ្នាលបច្ចេកវិទ្យាព័ត៌មាន។

 

៦-បន្តពង្រឹងយន្តការដោះស្រាយវិវាទការងារឱ្យទទួលបានអត្រាសះជាឱ្យកាន់តែខ្ពស់ សំដៅឆ្លើយតបនឹងតម្រូវការភាគីវិវាទ និងដាក់ឱ្យដំណើរការសាកល្បងការដោះស្រាយវិវាទបុគ្គល ដោយក្រុមប្រឹក្សាអាជ្ញាកណ្តាលព្រមទាំងពង្រឹងការអនុវត្តសេរីភាពអង្គការវិជ្ជាជីវៈឱ្យបានត្រឹមត្រូវស្របតាមលិខិតបទដ្ឋានគតិយុត្តជាតិ ជាធរមាននិងអនុសញ្ញាអន្តរជាតិខាងការងារដែលកម្ពុជាបានផ្តល់សច្ចាប័ន។

 

៧-បន្តប្រែក្លាយរោងចក្រ សហគ្រាស មួយជាសហគមន៍សុខសាន្តមួយរបស់កម្មករនិយោជិតដែលពោរពេញដោយសមត្ថភាព លក្ខខណ្ឌការងារល្អប្រសើរ ផលិតភាព ឥរិយាបថការងារ ការទទួលខុសត្រូវសង្គម និងមានសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ ដោយក្រសួងនឹងផ្តល់ជាវិញ្ញាបនបត្របញ្ជាក់ជូនរោងចក្រ សហគ្រាស ដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់តាមលក្ខណវិនិច្ឆ័យ៕

Image Gallery

{gallery}1868{/gallery}

Media

ពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៣៦ @ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.