Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
    • សន្និសីទសេដ្ឋកិច្ចការងារ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • លិខិតជូនពរ
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/1823

រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារ ជាមួយអ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា

 ពុធ, 16 មីនា 2022 18:03  |  3749 times  |   Print  |   Email
  • Image Gallery
រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារ ជាមួយអ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា

(ភ្នំពេញ)៖ នារសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបពិភាក្សាការងារជាមួយ លោក វិទិត មុនតាប៊ន អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធមនុស្សនៅកម្ពុជា តាមប្រព័ន្ធ Microsoft Team ដោយមានការចូលរួមពីឯកឧត្តម អាន សុខខឿន ឯកអគ្គរាជទូត និងជាតំណាងស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិផងដែរ។

គោលបំណងនៃជំនួបគឺដើម្បីជម្រាបជូនអំពីវិធីសាស្ត្រ និងអាទិភាពការងារក្នុងអាណត្តិជាអ្នករាយការណ៍ពិសេស និងប្រមូលធាតុចូលសម្រាប់ការផ្តល់បច្ចុប្បន្នភាពផ្ទាល់មាត់អំពីកម្ពុជា។ នាឱកាសនោះភាគីទាំងពីរបាន ពិភាក្សាគ្នាដើម្បីធ្វើបច្ចុប្បន្នភាពមួយចំនួនពាក់ព័ន្ធនឹងការលើកកំពស់សិទ្ធមនុស្ស និងសិទ្ធការងារ និងបញ្ហាមួយចំនួនដែលជាលទ្ធភាពក្នុងការបន្តកិច្ចសហប្រតិបត្តិការ។ 

ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនពីការខិតខំរបស់កម្ពុជាក្នុងការអនុវត្តអនុសញ្ញាអន្តរជាតិរបស់ ILO គោលនយោបាយ ច្បាប់ លិខិតបទដ្ឋានពាក់ព័ន្ធនឹងសិទ្ធិមនុស្ស ដែលប្រទេសកម្ពុជាបានផ្តល់សច្ចាប័នលើអនុសញ្ញាចំនួន ១៣ របស់ ILO រួមទាំងអនុសញ្ញាស្នូលចំនួន៨ ផងដែរ ខ្លឹមសារនៃអនុសញ្ញាទាំងនេះ ត្រូវបានដាក់បញ្ចូលទៅក្នុងរដ្ឋធម្មនុញ ច្បាប់ និងលិខិតបទដ្ឋានពាក់ព័ន្ធនឹងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លក្ខខណ្ឌការងារនៅកម្ពុជាបានអនុវត្តល្អប្រសើរស្របតាមច្បាប់ស្តីពីការងារ និងលិខិតបទដ្ឋានអន្តរជាតិស្តីពីការងារ។ ពាក់ព័ន្ធជាមួយនឹងការខិតខំពង្រឹងសិទ្ធសេរីភាពអង្គការវិជ្ជាជីវៈ ក្រសួងបានសម្រួលនីតិវិធីនៃការចុះបញ្ជីសហជីព សម្រួលនីតិវិធីនៃការរក្សាបញ្ជិកា សម្រួលលក្ខខណ្ឌស្នើសុំទទួលស្គាល់ភាពជាតំណាងបំផុត លើកកម្ពស់សិទ្ធ និងតួនាទីរបស់សហជីព ដែលមានសមាជិកភាគតិចឱ្យកាន់តែច្បាស់លាស់ ដោយបន្ថែមការធ្វើជាតំណាងសមាជិករបស់ខ្លួននៅក្នុងការដោះស្រាយវិវាទការងាររួម ដែលមិនកើតចេញពីការអនុវត្តអនុសញ្ញារួម។ 

ទន្ទឹមនឹងនេះ ក្រសួងបានចេញប្រកាសចំនួន៨ ដើម្បីសម្រួលដល់ការអនុវត្តស្តីពីសហជីព ជាពិសេសការចុះបញ្ជីសហជីព ការទទួលស្គាល់ភាពជាតំណាងបំផុត និងសិទ្ធសហជីពភាគតិចក្នុងការដោះស្រាយវិវាទការងាររួមនៅក្រុមប្រឹក្សាអាជ្ញាកណ្តាល។ ដែលជាលទ្ធផលគិតត្រឹមខែមករា ឆ្នាំ២០២២ អង្គការវិជ្ជាជីវៈ បានចុះបញ្ជីសរុបចំនួន ៥ ៧៧៣ ដែលក្នុងនោះ ឆ្នាំ២០២១ មានចំនួន ២៦២។ ចំពោះការខិតខំក្នុងទប់ស្កាត់ការជួញដូរមនុស្ស ជួញដូរកម្លាំងពលកម្ម រួមទាំងការងារដោយបង្ខំ គឺក្រសួងបានផ្តោតអាទិភាពខ្ពស់ក្នុងការពង្រឹងការអនុវត្តវិធានការច្បាប់ និងពង្រឹងយន្តការការងារ តាមរយៈអធិការកិច្ចការងារ និងការសហការជាមួយគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ដែលរហូតមកដល់ពេលនេះយើងអាចទប់ស្កាត់បានមិនឱ្យមានការងារដោយបង្ខំទេ ហើយការប្រើប្រាស់ពលម្មកុមារក៏ត្រូវបានទប់ស្កាត់ជាបន្តបន្ទាប់ផងដែរ។ 

ចំពោះករណីបាតុកម្មដោយអតីតបុគ្គលិកកាស៊ីណូណាហ្គាវើលដ៍ លោក វិទិត មុនតាប៊ន អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធមនុស្សនៅកម្ពុជា ក៏បានសំដែងនូវការពេញចិត្តចំពោះវឌ្ឍភាពនៃការខិតខំដោះស្រាយរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអាជ្ញាធរមានសមត្ថកិច្ចដើម្បីឈានទៅរកផ្លូវចរចារបញ្ចប់ករណីនេះដោយសន្តិវិធីផងដែរ។ បញ្ហាទាមទារនានានឹងត្រូវអនុវត្តទៅតាមនីតិវិធីច្បាប់ និងនីតិវិធីនៃការដោះស្រាយវិវាទការងារជាធរមាន។

 

ចំពោះបញ្ហាដែលជាកង្វល់នានា ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ជូនថា ក្រសួងតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការទទួលយកមតិយោបល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ បើទោះជាមិនអាច បំពេញចិត្តគ្រប់ភាគីទាំងអស់ ប៉ុន្តែអាចទទួលយកបានហើយបង្កើតបាននូវសុខដុមនីកម្មទំនាក់ទំនងវិជ្ជាជីវៈ។ 

ជាចុងក្រោយភាគីទាំងពីរបានសំដែងនូវការពេញចិត្តចំពោះអ្វីដែលជាការពិត ដែលបាននឹងកំពុងខិតខំអនុវត្ត ហើយសង្ឈឹមជឿជាក់ថាកិច្ចសហប្រិតបត្តិការក្នុងការលើកកម្ពស់សិទ្ធមនុស្ស និងសិទ្ធការងារ នឹងបន្តចូលរួមកាន់តែ ប្រសើរថែមទៀតពីសំណាក់គ្រប់ភាគីពាក់ព័ន្ធ៕

Image Gallery

{gallery}1823{/gallery}

ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.