Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីប្រកាសព័ត៌មាន
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • សេចក្តីសម្រេច
    • លិខិតជូនពរ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • កម្រងលិខិតបទដ្ឋានគតិយុត្ត
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  • កម្មវិធីប្រចាំឆ្នាំ
    • សន្និសីទសេដ្ឋកិច្ចការងារ
    • ពិព័រណ៍ការងារ និងផលិតភាពជាតិ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


តំណាងពិសេសនៃអគ្គលេខាធិការ UN កោតសរសើរ និងសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការទប់ស្កាត់អំពើហិង្សាលើកុមារ និងលុបបំបាត់ពលកម្មកុមារ

 ពុធ, 04 វិច្ឆិកា 2026 13:44  |    ផ្សព្វផ្សាយដោយ MLVT  |  49 ដង  |   បោះពុម្ព  |   Email
  • វិចិត្រសាល
តំណាងពិសេសនៃអគ្គលេខាធិការ UN កោតសរសើរ និងសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការទប់ស្កាត់អំពើហិង្សាលើកុមារ និងលុបបំបាត់ពលកម្មកុមារ

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ Najat Maalla M’jid តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកការទប់ស្កាត់អំពើហិង្សាលើកុមារ នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។ ជំនួបនេះមានគោលបំណងចែករំលែកបទពិសោធ និងឧត្តមានុវត្តន៍របស់កម្ពុជាក្នុងការលុបបំបាត់អំពើហិង្សាលើកុមារ ក្នុងទិសដៅបញ្ចប់អំពើហិង្សាគ្រប់ទម្រង់លើកុមារ ស្របតាមរបៀបវារៈឆ្នាំ២០៣០ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)។

 

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកជំទាវ Najat Maalla M’jid និងគណៈប្រតិភូរបស់អង្គការសហប្រជាជាតិដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកដ៏សំខាន់របស់ UN ជាមួយកិច្ចខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីលុបបំបាត់អំពើហិង្សាលើកុមារ ខណៈវត្តមានរបស់គណៈប្រតិភូនាឱកាសនេះ ជាសក្ខីភាពបង្ហាញពីភាពរឹងមាំនៃបេសកកម្ម និងពង្រឹងការប្តេជ្ញាចិត្តរួមគ្នាក្នុងការកសាងពិភពលោកមួយដែលកុមារគ្រប់រូបអាចធំធាត់ឡើងដោយគ្មានអំពើហិង្សា ការកេងប្រវ័ញ្ច និងការរំលោភបំពានគ្រប់ទម្រង់។

 

ឯកឧត្តមបានជម្រាបពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការបញ្ចប់អំពើហិង្សាលើកុមារ ដោយនៅកម្រិតថ្នាក់ជាតិ កម្ពុជាបានដាក់ឱ្យអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងឆ្លើយតបនឹងអំពើហិង្សាលើកុមារ ឆ្នាំ២០២៥-២០៣០ ដើម្បីពង្រឹងការបង្ការ ការការពារ និងការឆ្លើយតប តាមរយៈកិច្ចសហការរវាងក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធ។ ក្នុងនោះដែរ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈមានតួនាទីសំខាន់ក្នុងការទប់ស្កាត់ពលកម្មកុមារ ការពារកម្មករវ័យក្មេង និងលើកកម្ពស់ការអភិវឌ្ឍជំនាញប្រកបដោយសុវត្ថិភាព និងឱកាសការងារសមរម្យ។ ក្រសួងប្តេជ្ញាចិត្តក្នុងការទប់ស្កាត់ និងការពារការរំលោភបំពានសិទ្ធិនៅកន្លែងធ្វើការ ដែលជាផ្នែកមួយនៃការរំលោភបំពានក្នុងវិស័យសេដ្ឋកិច្ច និងការងារ តាមរយៈការអនុវត្តកម្មវិធីស្តីពីការលុបបំបាត់ពលកម្មកុមារ ការបង្ការការបៀតបៀនផ្លូវភេទ និងការរើសអើងនៅកន្លែងធ្វើការ។

ឯកឧត្តមក៏បានលើកឡើងពីកិច្ចខិតខំក្នុងការពង្រឹងការអនុវត្តច្បាប់ស្តីពីការងារ ពាក់ព័ន្ធនឹងអាយុអប្បបរមាសម្រាប់ការងារ និងការទប់ស្កាត់ពលកម្មកុមារក្នុងវិស័យកសិកម្ម ដោយកុមារមួយចំនួននៅតែជួយការងារគ្រួសារនៅកសិដ្ឋានតាមទម្លាប់ប្រពៃណី ទោះបីជាសហគ្រាសមិនបានជួលកុមារក៏ដោយ និងលើកកម្ពស់ការទទួលខុសត្រូវរបស់និយោជក និងមាតាបិតា។ ក្រៅពីនេះមានការត្រួតពិនិត្យទីតាំងដោយមិនជូនដំណឹងជាមុន និងលើកទឹកចិត្តឱ្យមានការរាយការណ៍តាមរយៈលេខ Hotline, ការការពារកុមារចំណាកស្រុក និងកិច្ចគាំពារសង្គម ការផ្តល់ឱកាសអប់រំ និងបណ្តុះបណ្តាលឡើងវិញ, ការពង្រឹងអនុលោមតាមច្បាប់ដល់សហគ្រាសដែលផលិតផលិតផលនាំចេញ ដោយពង្រឹងការអនុវត្តច្បាប់ការងារ និងការបញ្ចូលវិធានការបង្ការពលកម្មកុមារទៅក្នុងលក្ខខណ្ឌតម្រូវស្នូលនៃអនុលោមភាពតាមច្បាប់ការងារ, ការពង្រឹងកិច្ចសម្របសម្រួល និងយន្តការឆ្លើយតប ព្រមទាំងការពង្រឹងយន្តការគាំពារកុមារថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ទន្ទឹមនេះ កម្ពុជាបានប្តេជ្ញាពង្រឹងក្របខ័ណ្ឌច្បាប់ជាតិ-អន្តរជាតិ តាមរយៈការផ្តល់សច្ចាប័នលើអនុសញ្ញាសំខាន់ៗរបស់អង្គការ ILO។

 

ឯកឧត្តមបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តជាថ្មីរបស់ក្រសួងក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្រប់ភាគីពាក់ព័ន្ធនានា ដើម្បីរួមគ្នាទប់ស្កាត់ និងលុបបំបាត់ពលកម្មកុមារ ព្រមទាំងការពារកុមារពីអំពើហិង្សា និងការកេងប្រវ័ញ្ចគ្រប់ទម្រង់។

 

ជាការឆ្លើយតប លោកជំទាវ Najat Maalla M’jid បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមរដ្ឋមន្រ្តីក្នុងកិច្ចពិភាក្សាដោយបើកចំហ និងស្ថាបនា ព្រមទាំងបានបញ្ជាក់ជូនពីការប្តេជ្ញាចិត្ត និងវឌ្ឍនភាពការងារសំខាន់ៗ។ លោកជំទាវបានកោតសរសើរ និងអបអរសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា តាមរយៈការអនុវត្តនូវវិធីសាស្ត្រដ៏ទូលំទូលាយ និងជាក់ស្តែងជាមួយភាគីពាក់ព័ន្ធក្នុងការទប់ស្កាត់ និងលុបបំបាត់ពលកម្មកុមារ ព្រមទាំងលទ្ធផលសម្រេចបាន និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងជាមួយដៃគូអន្តរជាតិស្របតាមអនុសញ្ញាអន្តរជាតិរបស់អង្គការ ILO។ លោកជំទាវបានទទួលបទពិសោធដ៏មានតម្លៃជាច្រើនពីកិច្ចពិភាក្សានេះ ជាពិសេសបានឈ្វេងយល់ពីការបង្កើតយន្តការតភ្ជាប់ និងផ្តល់ឱកាសដល់កុមារដែលបានបោះបង់ការសិក្សាឱ្យវិលត្រឡប់ទៅបន្តការសិក្សា និងទទួលបានការបណ្តុះបណ្តាលឡើងវិញ ព្រមទាំងការចុះអធិការកិច្ចដោយមិនជូនដំណឹងជាមុន ដែលកិច្ចខិតខំប្រឹងប្រែងនេះពិតជាមានសារៈសំខាន់ជាខ្លាំងចំពោះការការពារ និងលើកកម្ពស់សិទ្ធិកុមារ។ លោកជំទាវបានបញ្ជាក់ថា នឹងចែករំលែកបទពិសោធល្អៗរបស់កម្ពុជាទៅកាន់ប្រទេសផ្សេងទៀតផងដែរ៕

#MLVT #HENGSour


Click to enlarge image o_1k6ikvs48ih419gke4c13u6o4fe.jpeg
Click to enlarge image o_1k6ikvs491d7d1nd51ngmrqj1qm3g.jpeg
Click to enlarge image o_1k6ikvs4810njmv8f63uje1alkf.jpeg
Click to enlarge image o_1k6ikvs49175u1s5knb01upj1s0oh.jpeg
View the embedded image gallery online at:
https://www.mlvt.gov.kh/index.php/%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%90%E1%9F%92%E1%9E%98%E1%9E%B8%E1%9F%97/4-%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%95%E1%9F%92%E1%9E%9F%E1%9F%81%E1%9E%84%E1%9F%97/3864.html#sigProIdfc695ad621

ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌដថសទួលគោក

 

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.