Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីប្រកាសព័ត៌មាន
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • សេចក្តីសម្រេច
    • លិខិតជូនពរ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • កម្រងលិខិតបទដ្ឋានគតិយុត្ត
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  • កម្មវិធីប្រចាំឆ្នាំ
    • សន្និសីទសេដ្ឋកិច្ចការងារ
    • ពិព័រណ៍ការងារ និងផលិតភាពជាតិ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


ក្រសួងការងារ ផ្សព្វផ្សាយពី “ការទប់ស្កាត់ការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់” ដើម្បីលើកកម្ពស់ការយល់ដឹង និងចូលរួមទប់ស្កាត់ ជាពិសេសក្នុងចំណោមយុវជន

 ព្រហស្បតិ៍, 01 តុលា 2026 09:41  |    ផ្សព្វផ្សាយដោយ MLVT  |  149 ដង  |   បោះពុម្ព  |   Email
  • វិចិត្រសាល
ក្រសួងការងារ ផ្សព្វផ្សាយពី “ការទប់ស្កាត់ការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់” ដើម្បីលើកកម្ពស់ការយល់ដឹង និងចូលរួមទប់ស្កាត់ ជាពិសេសក្នុងចំណោមយុវជន

(ភ្នំពេញ)៖ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំកម្មវិធីផ្សព្វផ្សាយស្តីពី “ការទប់ស្កាត់ការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់” នារសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ នៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស ដែលមានអ្នកចូលរួមប្រមាណ ៥០០នាក់ដែលជាថ្នាក់ដឹកនាំក្រសួងការងារ តំណាងគ្រឹះស្ថាន ធីវេត អង្គការចលនាដើម្បីសុខភាពកម្ពុជា សិស្សានុសិស្ស និងយុវជន។ កម្មវិធីផ្សព្វផ្សាយនេះ មានគោលបំណង លើកកម្ពស់ការយល់ដឹងពីផលប៉ះពាល់នៃផលិតផលថ្នាំជក់ និងឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ ព្រមទាំងទប់ស្កាត់ការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់។

 

ថ្លែងទៅកាន់អង្គពិធី ឯកឧត្តម ឡៅ ហ៊ីម រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការជំនាញសុខភាពសិក្សានៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលអញ្ជើញជាអធិបតីក្នុងពិធីនេះ បានវាយតម្លៃខ្ពស់ចំពោះអង្គការចលនាដើម្បីសុខភាពកម្ពុជា និងអង្គភាពស្ថាប័នពាក់ព័ន្ធដែលបានសហការរៀបចំ និងគាំទ្រកម្មវិធីនេះ ដែលជាផ្នែកមួយយ៉ាងសំខាន់ក្នុងការរួមចំណែកដល់ការការពារ និងការអភិវឌ្ឍមូលធនមនុស្សឱ្យមានសុខភាពល្អ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលផ្តល់អាទិភាពលើការអភិវឌ្ឍមូលធនមនុស្ស សម្រាប់ជំរុញពិពិធកម្ម និងកំណើនសេដ្ឋកិច្ច។

 

ឯកឧត្តមមានប្រសាសន៍ថា រាជរដ្ឋាភិបាល ក្រសួងការងារ និងអង្គការដៃគូកំពុងយកចិត្តទុកដាក់លើការលើកកម្ពស់សុខុមាលភាពសិស្ស និស្សិតនៅតាមគ្រឹះស្ថាន ធីវេត បងប្អូនកម្មករនិយោជិតនៅតាមបណ្ដាសហគ្រាស ក្រុមហ៊ុន រោងចក្រ និងសាធារណជន ដោយធ្វើការអប់រំផ្សព្វផ្សាយឱ្យមានការយល់ដឹងពីផលប៉ះពាល់ ហើយចៀសវាងការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ទាំងនេះ ជាពិសេសយុវជនដែលជាធនធានមនុស្សដ៏សំខាន់សម្រាប់អភិវឌ្ឍប្រទេសជាតិ។ ទន្ទឹមនេះ ក្រសួងក៏បន្តជំរុញការអនុវត្តគោលនយោបាយជាតិ ស្តីពីសុខភាពសិក្សា ដែលសម្រេចបានលទ្ធផលជាច្រើន និងបានចេញសេចក្តីណែនាំស្តីពីការហាមឃាត់ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុកឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា ដើម្បីចូលរួមរក្សាសណ្តាប់ធ្នាប់សង្គម ការពារសុខភាពសាធារណៈ ជាពិសេសសុខភាពអ្នកសិក្សា និងបុគ្គលិកអប់រំ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។ 

 

ក្រៅពីនោះ ក៏មានសេចក្តីណែនាំស្តីពីការហាមឃាត់ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុក ទុកឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា នៅតាម សហគ្រាស ក្រុមហ៊ុន រោងចក្រ និងសេចក្តីណែនាំស្តីពីការលើកកម្ពស់ឥរិយាបថរស់នៅ ប្រកបដោយសុខុមាលភាពរបស់កម្មករនិយោជិតនៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រ ដើម្បីចូលរួមរក្សាសណ្តាប់ធ្នាប់សង្គម ការពារសុខភាពសាធារណៈ និងលើកកម្ពស់សុវត្ថិភាពនិងសុខភាពការងារ និងកាត់បន្ថយកត្តាហានិភ័យចម្បងនៃជំងឺមិនឆ្លង។

 

នាឱកាសនោះ ឯកឧត្តមបានលើកទឹកចិត្តឱ្យអ្នកចូលរួមយកចិត្តទុកដាក់ស្តាប់បទបង្ហាញពីផលប៉ះពាល់នៃការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីដើម្បីឱ្យមានការយល់ដឹង ហើយបន្តចែករំលែកដល់បងប្អូន មិត្តភក្តិ សាច់ញាតិ និងសហគមន៍ ព្រមទាំងចូលរួមទប់ស្កាត់បញ្ហានេះទាំងអស់គ្នា។ ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា តាមរយៈកម្មវិធីផ្សព្វផ្សាយនេះ ថ្នាក់ដឹកនាំគ្រប់អង្គភាពក្រោមក្រសួងនឹងយកចិត្តទុកដាក់ចូលរួមអនុវត្តសេចក្ដីណែនាំដែលបានដាក់ចេញ និងពិនិត្យរាល់សកម្មភាពរបស់អង្គភាព បុគ្គលិក មន្ត្រីរាជការ សាស្រ្តាចារ្យ សិក្ខាកាម សិស្សនិស្សិត ដើម្បីធានាមិនមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុន ឬផលិតផលដែលអាចផ្ដល់ផលប៉ះពាល់ដល់យុវជន និងសង្គម។

 

ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា ក៏បានធ្វើបទបង្ហាញពីផលប៉ះពាល់, ប្រភេទ និងបច្ចុប្បន្នភាពនៃការចែកចាយឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ជូនអង្គពិធីផងដែរ ជាពិសេសគឺការផ្សព្វផ្សាយលក់នៅតាមបណ្តាញសង្គម។ លោកវេជ្ជបណ្ឌិតបានផ្តល់អនុសាសន៍ឱ្យមានការបន្តបិទគណនីសង្គមដែលកំពុងបង្ហោះចែកចាយលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់, ណែនាំប្រតិបត្តិករដឹកជញ្ជូនកុំឲ្យដឹកជញ្ជូនឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់ និងចាត់វិធានការផ្លូវច្បាប់ទៅលើអ្នកប្រព្រឹត្តល្មើសនឹងបទបញ្ជាលេខ ០២បប របស់រាជរដ្ឋាភិបាល៕

#MLVT #HENGSour


Click to enlarge image o_1k3qlk2as1bhv1a8l12g0qr6ifgp.jpeg
Click to enlarge image o_1k3qlk2as1nhel501u9pk6spndi.jpeg
Click to enlarge image o_1k3qlk2as2s2vtr18ed12r8oqqk.jpeg
Click to enlarge image o_1k3qlk2as27e1loc1gd6qpu1rnlj.jpeg
Click to enlarge image o_1k3qlk2as155dlg26tk1kg4t35o.jpeg
Click to enlarge image o_1k3qlk2asd84k5n64k1d5g1q75l.jpeg
Click to enlarge image o_1k3qlk2asjf31ppu10nm1hsc6om.jpeg
Click to enlarge image o_1k3qlk2asph81352rsc1al1it7n.jpeg
View the embedded image gallery online at:
https://www.mlvt.gov.kh/index.php/%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%90%E1%9F%92%E1%9E%98%E1%9E%B8%E1%9F%97/4-%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%95%E1%9F%92%E1%9E%9F%E1%9F%81%E1%9E%84%E1%9F%97/3820.html#sigProIddfd027559a

ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌដថសទួលគោក

 

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.