Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
    • សន្និសីទសេដ្ឋកិច្ចការងារ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • លិខិតជូនពរ
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2307

ឯកឧត្តម ហេង​ សួរ និងថ្នាក់ដឹកនាំក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ «ព្រះបរមរតនកោដ្ឋ»

 អាទិត្យ, 15 តុលា 2023 09:43  |    Written by MLVT  |  1658 times  |   Print  |   Email
  • Image Gallery
ឯកឧត្តម ហេង​ សួរ និងថ្នាក់ដឹកនាំក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ «ព្រះបរមរតនកោដ្ឋ»

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រួមទាំងថ្នាក់ដឹកនាំក្រសួង នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣នេះ បានអញ្ជើញថ្វាយព្រះកម្រងភួងមាលា និងគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» នៅមណ្ឌបព្រះបរមឆាយាលក្ខណ៍ព្រះអង្គ នាខាងកើតវិមានឯករាជ្យ រាជធានីភ្នំពេញ។

 

គួរជម្រាបថា សម្រាប់ឆ្នាំ២០២៣នេះ គឺជាខួប១១ឆ្នាំហើយនៃការយាងសោយទិវង្គតរបស់ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» ខណៈថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ ព្រមទាំងប្រជានុរាស្រ្តទូទាំងប្រទេស ក៏បានសម្តែងនូវការគោរពដឹងព្រះរាជគុណូបការដ៏ថ្លៃថ្លាបំផុតថ្វាយចំពោះ «ព្រះបរមរតនកោដ្ឋ» ព្រះបិតាឯករាជ្យជាតិខ្មែរ។

នាឱកាសអញ្ជើញចូលរួមគោរពព្រះវិញ្ញាណក្ខន្ធនោះ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ព្រមទាំងថ្នាក់ដឹកនាំក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រារព្ធនូវកិច្ចកិរិយាស្មិងស្មាធិ៍គោរពចំពោះព្រះបរមឆាយលក្ខណ៍ និងព្រះវិញ្ញាណក្ខន្ធ «ព្រះបរមរតនកោដ្ឋ» ដែលជាកិច្ចទំនៀមដ៏សំខាន់មួយនៃប្រជាជាតិកម្ពុជា។

 

ឯកឧត្តមរដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំក្រសួង ក៏បានគោរពបួងសួងឧទ្ទិសព្រះបរមរាជកុសលថ្វាយព្រះវិញ្ញាណក្ខន្ធ «ព្រះបរមរតនកោដ្ឋ» សូមស្តេចយាងបដិសន្ធិក្នុងទីព្រះបរមសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ និងគោរពបួងសួងសូមឱ្យព្រះវិញ្ញាណក្ខន្ធព្រះអង្គតាមជួយថែរក្សាព្រះរាជាណាចក្រកម្ពុជាឱ្យបន្តរក្សាបាននូវសន្តិភាព ស្ថិរភាព បន្តការអភិវឌ្ឍតទៅមុខ ប្រជានុរាស្ត្ររស់ប្រកបដោយក្ដីសុខដុមរមនាតរៀងទៅ។

 

ជាការពិតណាស់ «ព្រះបរមរតនកោដ្ឋ» ព្រះអង្គបានបំពេញព្រះរាជបូជនីយកិច្ចដ៏ធំធេងបំផុតចំពោះជាតិមាតុភូមិកម្ពុជា ពិសេសគឺការទាមទារឯករាជ្យជូនប្រជាជាតិកម្ពុជាពីអាណានិគមនិយមបារាំងកាលពីឆ្នាំ១៩៥៣ ការដឹកនាំកសាងសង្គមរាស្ត្រនិយមប្រកបដោយភាពល្បីល្បាញ (១៩៥៥-១៩៧០) ការចូលរួមចរចាបញ្ចប់សង្គ្រាមស៉ីវិលនៅកម្ពុជាក្រោយរបបខ្មែរក្រហមដួលរលំ ការគាំទ្រនូវនយោបាយស្វែងរកសន្តិភាពជូនប្រជានុរាស្ត្រឡើងវិញ ព្រមទាំងព្រះរាជកិច្ចជាច្រើនអនេកផ្សេងទៀតសម្រាប់ប្រជានុរាស្ត្រ និងដែនដីខេមរភូមិន្ទរបស់ព្រះអង្គ សេចក្ដីស្រឡាញ់ សេចក្ដីមេត្តាចំពោះប្រជានុរាស្ត្រខ្មែរដែលមិនចេះរីងស្ងួត៕

 

#MLVT


{gallery}2307{/gallery}

ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.