Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • លិខិតជូនពរ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


បច្ចុប្បន្ន កម្ពុជាមានធនធានមនុស្ស មានសមត្ថភាពកាន់តែច្រើន ជាធនធានប្រកបដោយគុណភាព

 ពុធ, 14 ធ្នូ 2022 13:34  |  4617 times  |   Print  |   Email
  • Image Gallery
បច្ចុប្បន្ន កម្ពុជាមានធនធានមនុស្ស មានសមត្ថភាពកាន់តែច្រើន ជាធនធានប្រកបដោយគុណភាព

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អុិត សំហេង លើកឡើងថា គោលនយោបាយអាទិភាពលើវិស័យធនធានមនុស្ស បានបង្កើនការវិនិយោគលើវិស័យធនធានមនុស្ស អប់រំ និងការបណ្តុះបណ្តាលជំនាញ ធ្វើឲ្យមានការរីកចម្រើនទាំងបរិមាណ និងគុណភាព។ ទន្ទឹមនឹងនេះ ការបង្កើតកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាមិត្ត ការស្វែងរកអាហារូបករណ៍ ក៏ដូចជាការបង្កលក្ខណៈងាយស្រួលដល់យុវជនអាចទៅបន្តការសិក្សាបាន។ បច្ចុប្បន្ន កម្ពុជាមានធនធានមនុស្ស មានសមត្ថភាពខ្ពស់កាន់តែច្រើន គ្រប់កម្រិត ជាធនធានប្រកបដោយគុណភាពខ្ពស់ ដែលបាន និងកំពុងចូលរួមក្នុងការងារលើគ្រប់វិស័យ ទាំងសាធារណៈ និងឯកជន។

 

រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍បែបនេះ នាឱកាសអញ្ជើញសំណេះសំណាលជាមួយ និស្សិតជ័យលាភីអាហារូបករណ៍របស់រដ្ឋាភិបាលប្រទេសនូវែលសេឡង់ សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ចំនួន១៦រូប នៅទីស្តីការក្រសួងការងារ នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២។

 

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត អុិត សំហេង បានចូលរួមអបអរសាទរចំពោះនិស្សិតជ័យលាភីអាហារូបករណ៍ដែលត្រូវទៅសិក្សានៅប្រទេសនូវែលសេឡង់ ព្រមទាំងបានកោតសរសើរនូវសមត្ថភាពរបស់មន្ត្រីវ័យក្មេង ដែលបានប្រលងជាប់អាហារូបករណ៍ទាំងនេះ ចាត់ទុកជាសក្តានុពលដ៏ធំក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្តោតទៅលើការអភិវឌ្ឍធនធានមនុស្ស។ 

 

ឯកឧត្តមរដ្ឋមន្ត្រី បានរំលឹកពីប្រវត្តិខ្លះៗ ចាប់តាំងពីសម័យរំដោះពីរបបប្រល័យពូជសាសន៍ រហូតដល់បច្ចុប្បន្ន ដែលកម្ពុជាបានបង្កើនធនធានមនុស្សមានសមត្ថភាព ក្រោមការដឹកនាំប្រកបដោយភាពឆ្លាតវៃ របស់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលរបស់យើង។ ក្នុងនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើជូនដល់និស្សិតអាហារូបករណ៍ ក្រៅពីបទពិសោធន៍ដែលរៀននៅក្នុងសាលា ត្រូវស្វែងយល់ពីបទពិសោធន៍នានាបន្ថែមទៀត  ចេះជួយយកអាសាគ្នា ចូលរួមសកម្មភាពសង្គម ជួយផ្សព្វផ្សាយវប្បធម៌ជាតិ និងសភាពការណ៍ព័ត៌មានត្រឹមត្រូវពីក្នុងប្រទេស ធ្វើខ្លួនជាយុវជនបន្តវេនរបស់កម្ពុជា។ 

 

ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រី បានចែករំលែកបទពិសោធន៍ នៃវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីឲ្យបានយល់ដឹងអំពីវិស័យនេះ ដោយមានកម្មវិធីអាទិភាពចំនួន៥ ដែលកំពុងអនុវត្តន៍ រួមមាន៖ ការលើកកម្ពស់លក្ខខណ្ឌការងារ និងភាពសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ, ការធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ, ការរក្សា និងបង្កើនមុខរបរនិងការងារនៅក្នុង និងក្រៅប្រទេស, ការអភិវឌ្ឍរបបសន្តិសុខសង្គម និងការពង្រឹងសេវាគាំទ្រទូទៅ ដែលបានចូលរួមចំណែកធ្វើឲ្យសេដ្ឋកិច្ចសង្គមកម្ពុជាមានការរីកចម្រើន ដោះស្រាយបញ្ហាការងារ កម្មករនិយោជិតមានប្រាក់ចំណូលកាន់តែប្រសើរ ការគាំពារសង្គម រហូតដល់ពេលនេះ មានដល់ប្រាក់សោធននិវត្តន៍សម្រាប់បងប្អូនកម្មករនិយោជិត ដែលពុំធ្លាប់មានពីមុនមកសោះក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា។ 

 

តំណាងឱ្យក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ លោក ពុត សុភ័គ ឱ្យដឹងថា កម្មវិធីអាហារូបករណ៍ក្រោមជំនួយរបស់រដ្ឋាភិបាលប្រទេសនូវែលសេឡង់ តាមរយៈក្រសួងការបរទេស និងពាណិជ្ជកម្មរបស់ប្រទេសនូវែលសេឡង់សម្រាប់ការអភិវឌ្ឍធនធានមនុស្ស នឹងចូលរួមចំណែកក្នុងការជំរុញ និងអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាពនៅក្នុងប្រទេសកំពុងអភិវឌ្ឍ ដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ និងធ្វើឱ្យពិភពលោកមានសុខសុវត្ថិភាព សមភាព និងវិបុលភាព។ កម្មវិធីអាហារូបករណ៍នេះ ក៏ចូលរួមចំណែកពង្រីក និងពង្រឹងទំនាក់ទំនងមិត្តភាពរវាងប្រទេសកម្ពុជា និងប្រទេសនូវែលសេឡង់ តាមរយៈការរៀនសូត្រពីគ្នា និងការចែករំលែកចំណេះដឹង និងវប្បធម៌ទៅវិញទៅមក។

 

តំណាងក្រុមនិស្សិតរូបនេះ ឱ្យដឹងបន្ថែមថា បន្ទាប់ពីមានការថមថយនូវការរីករាលដាលនៃជម្ងឺវីរុសកូវីដ-១៩ រាជរដ្ឋាភិបាលប្រទេសនូវែលសេឡង់ បានសម្រេចអនុញ្ញាតឱ្យនិស្សិតជ័យលាភីទាំង ១៦រូប ចេញដំណើរទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល ១-២ឆ្នាំ នៅដើមឆ្នាំ២០២៣ ដោយផ្តោតលើជំនាញអាទិភាព ចំនួន ៩ រូមមាន៖ អាជីវកម្មប្រកបដោយចីរភាព, វិជ្ជាជីវៈគណនេយ្យ, វិទ្យាសាស្រ្តកសិកម្ម, គោលនយោបាយសាធារណៈ, ទំនាក់ទំនងអន្តរជាតិ, សុខភាពសាធារណៈ, សិក្សាច្បាប់, គ្រប់គ្រងសំណង់ និងបង្រៀនភាសាអង់គ្លេស៕


Click to enlarge image IMG_20221214_133229_029.jpg
Click to enlarge image IMG_20221214_133237_504.jpg
Click to enlarge image IMG_20221214_133246_618.jpg
Click to enlarge image IMG_20221214_133250_195.jpg
Click to enlarge image IMG_20221214_133253_724.jpg
Click to enlarge image IMG_20221214_133304_530.jpg
Click to enlarge image IMG_20221214_133309_634.jpg
Click to enlarge image IMG_20221214_133312_386.jpg
Click to enlarge image IMG_20221214_133319_131.jpg
Click to enlarge image IMG_20221214_133324_248.jpg
View the embedded image gallery online at:
https://www.mlvt.gov.kh/index.php/%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%90%E1%9F%92%E1%9E%98%E1%9E%B8%E1%9F%97/4-%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%95%E1%9F%92%E1%9E%9F%E1%9F%81%E1%9E%84%E1%9F%97/2068.html#sigProId3a59afb16b

ទំនាក់ទំនង

   023 884 375

   1297 / 1286

   855 23 884 376

   អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

.

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

 

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.