Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
    • សន្និសីទសេដ្ឋកិច្ចការងារ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • លិខិតជូនពរ
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2155

រយ:ពេល២០ឆ្នាំ នៃការផ្តល់សេវារបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល បាននាំមកនូវភាពជោគជ័យជាច្រើន ដល់ការចូលរួមរក្សាបាននូវសុខុដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវ:នៅកម្ពុជា

 ព្រហស្បតិ៍, 27 មេសា 2023 20:38  |  3364 times  |   Print  |   Email
  • Image Gallery
រយ:ពេល២០ឆ្នាំ នៃការផ្តល់សេវារបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល បាននាំមកនូវភាពជោគជ័យជាច្រើន ដល់ការចូលរួមរក្សាបាននូវសុខុដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវ:នៅកម្ពុជា

(ភ្នំពេញ)៖ ចាប់តាំងពីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ: បានបង្កើតឱ្យមានក្រុមប្រឹក្សាអាជ្ញាកណ្តាល នាឆ្នាំ២០០៣ ដែលជាយន្តការត្រីភាគីសម្រាប់ដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការមក ពិតជាបានរួមចំណែកយ៉ាងសំខាន់នៅក្នុងការរក្សាបាននូវសុខុដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវ:នៅកម្ពុជា ជំរុញឱ្យមានកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើនភាពជឿទុកចិត្តពីដៃគូ ជាពិសេសអ្នកវិនិយោគ អ្នកបញ្ជាទិញអន្តរជាតិ ដែលបាននាំឱ្យមានកំណើននៃការវិនិយោគ កំណើនការងារ កំណើនការនាំចេញ កំណើនប្រាក់ឈ្នួល ក៏ដូចជាធ្វើឱ្យលក្ខខណ្ឌការងារ និងជីវភាពរស់នៅរបស់កម្មករនិយោជិតកាន់តែប្រសើរ។

ក្នុងរយៈពេល២០ឆ្នាំនេះ ក្រុមប្រឹក្សាអាជ្ញាកណ្តាលបានទទួលដោះស្រាយសំណុំរឿងវិវាទការងាររួមចំនួន ៣,០៤២ ជាមួយនឹងអត្រាជោគជ័យប្រមាណ ៧៥% ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិអំពីប្រសិទ្ធភាពនៃការដោះស្រាយវិវាទការងាររួមដែលមានអត្រាសះជាខ្ពស់។ 

 

នេះបើតាមការលើកឡើងរបស់ ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរខួប២០ឆ្នាំ នៃក្រុមប្រឹក្សាអាជ្ញាកណ្តាល នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ នៅសណ្ឋាគារ រ័ហ្វហ្វលស៍ ឡឺ រ៉ូយ៉ាល់។

ឯកឧត្តមបណ្ឌិត អុិត សំហេង បញ្ជាក់ថា បច្ចុប្បន្ន ទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជាត្រូវបានទទួលស្គាល់ថា កាន់តែមានភាពចាស់ទុំ ដែលនេះសុទ្ធសឹងតែជាសមិទ្ធផលនៃការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធវិស័យការងារ ជាពិសេសច្បាប់ស្តីពីការងារ និងយន្តការនៃការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ ដោយមានការចូលរួមកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងគ្រប់ភាគីពាក់ព័ន្ធ ដែលជាអ្នកប្រើប្រាស់សេវារបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល និងជាពិសេស គឺការបំពេញតួនាទីប្រកបដោយវិជ្ជាជីវៈរបស់អាជ្ញាកណ្តាលគ្រប់រូប។

ឯកឧត្តមរដ្ឋមន្ត្រី បន្តថា អនុលោមតាមច្បាប់ស្តីពីការងារ ការដោះស្រាយវិវាទការងារ តាមរយៈការផ្សះផ្សាដោយមន្ត្រីផ្សះផ្សានៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងការដោះស្រាយដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល គឺត្រូវធ្វើឡើងដោយឥតគិតថ្លៃ ឆ្លើយតបបានជាអតិបរមានូវតម្រូវការនៃភាគីវិវាទការងារ ការផ្សះផ្សាដោយអធិការការងារ និងការដោះស្រាយដោយក្រុមប្រឹក្សាអាជ្ញាកណ្តាលមានភាពឆាប់រហ័ស។ 

 

បើតាមឯកឧត្តមបណ្ឌិត អុិត សំហេង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តែងតែបន្តនិងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូសង្គម អង្គការ ILO និងដៃគូអភិវឌ្ឍនានា សំដៅបន្តបង្កើនសមត្ថភាពមន្ត្រីផ្សះផ្សាវិវាទការងារ និងគាំទ្រនូវនិរន្តរភាពក្រុមប្រឹក្សាអាជ្ញាកណ្តាល។ ទន្ទឹមនឹងនេះ បានពង្រីកវិសាលភាព ក្រុមប្រឹក្សាកណ្តាលឱ្យទទួលយកសេវាដោះស្រាយវិវាទការងារបុគ្គលថែមទៀត ដោយសារតែបច្ចុប្បន្នការធ្លាក់ចុះនូវវិវាទការងាររួមដោយសារតែគ្រប់ភាគីយល់កាន់តែច្បាស់ក្នុងចូលរួមការអនុវត្តច្បាប់ស្តីពីការងារ ការបង្កើតឱ្យមាននូវវប្បធម៌រោងចក្រ សហគ្រាស ជាសហគមន៍សុខសាន្ត តាមរយ:ការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃអនុសាសន៍ទាំង១០ចំណុច ដែលសម្តេចតេជោនាយករដ្ឋមន្រ្តី បានណែនាំក្នុងអំឡុងពេលចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតចំនួន ៧៧លើក និងមានកម្មករចូលរួមប្រមាណ ១លាននាក់។

 

ឯកឧត្តមរដ្ឋមន្ត្រី អះអាងថា ការដោះស្រាយដោយក្រុមប្រឹក្សាអាជ្ញាកណ្តាលនោះ គឺភាគីវិវាទមានសេរីភាពក្នុងការជ្រើសរើសអាជ្ញាកណ្តាលចេញពីបញ្ជីអាជ្ញាកណ្តាល ដែលបានស្នើដោយភាគីតំណាងកម្មករនិយោជិត, បញ្ជីអាជ្ញាកណ្តាលដែលស្នើដោយភាគីនិយោជក និងបញ្ជីអាជ្ញាកណ្តាល ដែលស្នើដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ការដោះស្រាយដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល គឺឈរលើគោលការណ៍ច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ និងគោលការណ៍សមធម៌។ ចំណុចទាំងនេះ បានធ្វើឱ្យការដោះស្រាយវិវាទការងាររបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល ត្រូវបានទទួលស្គាល់ថាមានតម្លាភាព និងភាពជឿជាក់ពីភាគីវិវាទ។

 

ផ្អែកលើលទ្ធផលជោគជ័យទាំងនេះ បានបញ្ជាក់ឱ្យឃើញកាន់តែច្បាស់នូវតួនាទីយ៉ាងសំខាន់របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការពង្រឹងយន្តការដោះស្រាយវិវាទការងារតាមរយៈការលើកកម្ពស់កម្រិតអនុលោមភាពនៃការអនុវត្តច្បាប់ស្តីពីការងារ, ច្បាប់ស្តីពីសហជីព, ច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា, និងច្បាប់ស្តីពីរបបសន្តិសុខសង្គម ជាពិសេស ការជំរុញឱ្យមានការដាក់ចេញនូវវិធានការបង្ការ ទប់ស្កាត់ និងដោះស្រាយវិវាទការងារនៅតាមសហគ្រាស គ្រឹះស្ថាន សំដៅទប់ស្កាត់ឱ្យបាននូវការរីករាលដាលពីវិវាទការងារតូចៗទៅជាវិវាទការងារធំ៕

Image Gallery

{gallery}2155{/gallery}

ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.