ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

ព័ត៌មានច្បាស់លាស់ ត្រឹមត្រូវអំពីវិស័យការងារ សន្តិសុខសង្គម

របៀប Upload បញ្ជីឈ្មោះបច្ចុប្បន្នភាពរបស់កម្មករនិយោជិត

គិតត្រឹមថ្ងៃទី១ ខែមីនា មានមន្ត្រីរាជការសរុបប្រមាណជាង ២ពាន់នាក់ តាមបណ្តាក្រសួងនានា បានចូលរួមឈ្វេងយល់ពីរបបសន្តិសុខសង្គមតាមរយៈ ប.ស.ស.

 អាទិត្យ, 03 មីនា 2024 13:22  |    Written by MLVT  |  355 times  |   Print  |   Email

(ភ្នំពេញ)៖ ក្នុងពិធីផ្សព្វផ្សាយស្តីពី “ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ” ជូនដល់មន្ត្រីរាជការក្រោមឱវាទក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្តម គួច សុមាន រដ្ឋលេខាធិការ បានបញ្ជាក់ថា គិតមកដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយបណ្តាក្រសួងនានាចំនួន៨ រួចមកហើយ ដែលមានមន្ត្រីរាជការសរុបប្រមាណជាង ២ពាន់់នាក់ បានចូលរួមឈ្វេងយល់ពីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ ពីមន្រ្តីជំនាញ ប.ស.ស.។

 

ឯកឧត្តម គួច សុមាន រដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តថា ការរៀបចំឱ្យមានពិធីផ្សព្វផ្សាយនៅតាមបណ្តាក្រសួងនានា គឺក្នុងន័យចង់ឱ្យថ្នាក់ដឹកនាំ ក៏ដូចជាបងប្អូនមន្រ្តីរាជការទាំងអស់បានយល់ច្បាស់ និងកាន់តែស៊ីជម្រៅនូវសិទ្ធិរបស់ខ្លួន ក្នុងការទទួលបានការគាំពារពី ប.ស.ស. ស្របទៅតាមការកំណត់ ដូចមានចែងក្នុងច្បាប់ស្តីពីរបបសន្តិសុខសង្គម។

 

ឯកឧត្តម រដ្ឋលេខាធិការ បានបន្តទៀតថា ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបន្តកិច្ចសហការជាមួយបណ្តាក្រសួងនានាបន្ថែមទៀត ដើម្បីផ្សព្វផ្សាយអំពី “ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ” ធ្វើយ៉ាងណាឱ្យព័ត៌មានទាំងអស់នេះ បានដល់ថ្នាក់ដឹកនាំ ក៏ដូចជាមន្រ្តីរាជការទាំងអស់នៅកម្ពុជា៕

 

#MLVT #NSSF

ឯកសារផ្លូវការ