×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2937

Print this page

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបើកសិក្ខាសាលាស្តីពីការជំរុញភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជនលើបរិវត្តកម្មនៃការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ

 អង្គារ, 26 វិច្ឆិកា 2024 15:26  |  817 times

 

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបើកសិក្ខាសាលាស្តីពីការជំរុញភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជនលើបរិវត្តកម្មនៃការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដោយផ្តោតលើចល័តភាពនៃជំនាញប្រកបដោយចីរភាព។ សិក្ខាសាលានេះធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ប៉ុក ប៉ាន់ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមនិងតំណាងវិស័យឯកជន និងបណ្តាដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិមកពីប្រទេសអូស្រ្តាលីជាច្រើនស្ថាប័នផងដែរ។ 

 

ថ្លែងនៅក្នុងអង្គសិក្ខាសាលា ឯកឧត្តម ប៉ុក ប៉ាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងបន្តពង្រឹងភាពជាដៃគូរវាងរដ្ឋ ឯកជន និងដៃគូអភិវឌ្ឍន៍ក្នុងការអភិវឌ្ឍវិស័យ TVET នៅកម្ពុជាប្រកបដោយនិរន្តរភាព ចីរភាព ភាពធន់ និងផលិតភាពការងារខ្ពស់ ជាពិសេសក៏ជាឱកាសល្អមួយសម្រាប់ថ្នាក់ដឹកនាំ មន្ត្រីរាជការក្នុងវិស័យសាធារណៈ និងម្ចាស់សហគ្រាស គ្រឹះស្ថានក្នុងវិស័យឯកជន ព្រមទាំងដៃគូអភិវឌ្ឍន៍បានជួបគ្នាដើម្បីពិភាក្សាស្វែងយល់ពីតម្រូវការ បញ្ហាប្រឈម និងធនធានដែលមានស្រាប់នៅតាមស្ថាប័នឬសហគ្រាសនីមួយៗ សម្រាប់ស្វែងរកដំណោះស្រាយ និងវិធីសាស្ត្រល្អៗក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងការអនុវត្តកម្មវិធីបណ្តុះបណ្តាលភាពជាដៃគូនេះ។ 

 

ឯកឧត្តមរដ្ឋលេខាធិការបន្តថា អង្គសិក្ខាសាលានេះក៏ដើម្បីពង្រឹង និងពង្រីកកម្មវិធីស្ពានចម្លងបន្តជំនាញ, កម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមអ៊ីនធឺណិត, កម្មវិធីហ្វឹកហ្វឺនកូនជាង, កម្មវិធីបណ្តុះបណ្តាលផ្លាស់ប្តូរជំនាញ, កម្មវិធីបណ្តុះបណ្តាលបង្កើនជំនាញ, កម្មវិធីសិក្សាផ្អែកលើការងារ និងកម្មវិធីបណ្តុះបណ្តាលតាមបច្ចេកវិទ្យាឌីជីថល។ បន្ថែមពីលើនេះ ភាគីពាក់ព័ន្ធក៏អាចពិភាក្សាគ្នាលើកម្មវិធីធ្វើតេស្តទទួលស្គាល់ការសិក្សាដែលមានពីមុន និងសមត្ថភាពបច្ចុប្បន្ន ដើម្បីបើកច្រកក្នុងការទទួលស្គាល់ជំនាញដល់កម្លាំងពលកម្មដែលមានជំនាញ និងអាចបើកច្រកកាន់តែទូលំទូលាយសម្រាប់ការទទួលបានការបណ្តុះបណ្តាលពេញមួយជីវិតផងដែរ៕

 

#MLVT #HENGSour #TVET

Image Gallery

{gallery}2937{/gallery}