Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
    • សន្និសីទសេដ្ឋកិច្ចការងារ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • លិខិតជូនពរ
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ក្រសួងការងារបង្កើតប្រព័ន្ធបណ្តុះបណ្តាលតាមអនឡាញសម្រាប់គ្រឹះស្ថាន TVET លើកដំបូង ក្រោមជំនួយពីទីភ្នាក់ងារស្វីស SDC

 ព្រហស្បតិ៍, 06 សីហា 2020 16:36  |  7042 times  |   Print  |   Email
ក្រសួងការងារបង្កើតប្រព័ន្ធបណ្តុះបណ្តាលតាមអនឡាញសម្រាប់គ្រឹះស្ថាន TVET លើកដំបូង ក្រោមជំនួយពីទីភ្នាក់ងារស្វីស SDC

ភ្នំពេញ៖ ទីភ្នាក់ងារស្វីសសម្រាប់អភិវឌ្ឍន៍ និងសហប្រតិបត្តិការ (SDC) បានចុះកិច្ចសន្យាជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីគាំទ្រលើគម្រោងបង្កើតប្រព័ន្ធបណ្ដុះបណ្ដាលពីចម្ងាយ ឬប្រព័ន្ធអនឡាញ សម្រាប់គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដែលគម្រោងអភិវឌ្ឍន៍ថ្មីមួយសម្រាប់ជួយដល់យុវជនកម្ពុជា អំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩ និងថ្ងៃអនាគត។

ការចុះហត្ថលេខាលើកិច្ចសន្យានេះត្រូវបានធ្វើឡើងរវាងឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយលោកស្រី ណាឌីយ៉ា អូតធីហ្គឺរ (Nadia Ottiger) នាយិកាស្ដីទី នៃទីភ្នាក់ងារស្វីស SDC នៅទីស្ដីការក្រសួងការងារ នាថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០។

ឯកឧត្តមបណ្ឌិត ពេជ សោភ័ន បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា នេះជាគម្រោងអភិវឌ្ឍន៍ថ្មីមួយទៀតរបស់ទីភ្នាក់ងារស្វីស SDC ដែលមានរយៈពេល១០ខែ ចាប់ពីខែសីហា ឆ្នាំ២០២០ ដល់ខែឧសភា ឆ្នាំ២០២១។

ឯកឧត្តមបណ្ឌិត បានបង្ហាញនូវការរំពឹងទុកថា ក្នុងរយៈពេល១០ខែនេះ ភាគីទាំងពីរនឹងសម្រេចឱ្យបានប្រព័ន្ធបណ្ដុះបណ្ដាលពីចម្ងាយ ឬអនឡាញមួយសម្រាប់គ្រឹះស្ថាន TVET ដោយឯកឧត្តមបានអះអាងថា ទោះបីកម្ពុជាឆ្លងផុតដំណាក់កាលជំងឺកូវីដ-១៩ក៏ដោយ ក៏ការអនុវត្តតាមយន្តការបណ្ដុះបណ្ដាលពីចម្ងាយនេះនៅតែបន្តទៅមុខ។

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការបានបន្តថា យន្តការបណ្ដុះបណ្ដាលពីចម្ងាយនេះ គឺគិតទាំងការចុះឈ្មោះចូលរៀន ការរៀននិងបង្រៀន ក៏ដូចជាការគ្រប់គ្រង និងចែកចាយឯកសារបង្រៀនទៅដល់សិក្ខាកាម សិស្ស និស្សិតផងដែរ ដែលផ្ដល់ភាពងាយស្រួលដល់ពួកគាត់ឱ្យទទួលបានចំណេះជំនាញខ្ពស់ ទោះបីថាពួកគាត់ខ្លះរស់នៅទីជនបទឆ្ងាយយ៉ាងណាក៏ដោយ។

យន្តការថ្មីនេះមានភាពខុសគ្នាទៅនឹងការបណ្ដុះបណ្ដាលពីមុនត្រង់ថា កាលពីមុន ប្រសិនបើសិក្ខាកាម សិស្ស និស្សិតស្ដាប់មិនទាន់ ឬមិនច្បាស់ត្រង់ចំណុចណាមួយនោះ មិនងាយនឹងឱ្យគ្រូបង្រៀនឡើងវិញបានឡើយ ប៉ុន្តែការរៀនតាមប្រព័ន្ធអនឡាញនេះ គេនឹងផលិតជាឃ្លីបវីដេអូសម្រាប់បង្រៀន ហើយចែកចាយទៅគ្រប់សិក្ខាកាម ដូច្នេះទោះបីពួកគាត់មើលមិនទាន់ ឬមិនច្បាស់ត្រង់កន្លែងណា ក៏ពួកគេអាចមើលឃ្លីបវីដេអូនោះឡើងវិញច្រើនដងបាន។

ឯកឧត្តម ពេជ សោភ័ន បានគូសបញ្ជាក់ថា ចាប់ពីដំណាក់កាលបដិវត្តឧស្សាហកម្ម ៤.0 នេះតទៅ ប្រជាពលរដ្ឋទាំងឡាយត្រូវតែទម្លាប់ខ្លួនរស់នៅក្នុងបរិបទសង្គមថ្មី សង្គមឌីជីថល ដែលទាមទារឱ្យមានការអភិវឌ្ឍសមត្ថភាព ចំណេះជំនាញ និងចេះប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការសម្រួលមធ្យោបាយប្រកបការងារ និងមុខរបរប្រចាំថ្ងៃ។ ដូច្នេះការជំរុញឱ្យមានការរៀន និងបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈតាមប្រព័ន្ធអនឡាញនេះ ក៏ជាការបង្រៀនប្រជាពលរដ្ឋជាសិក្ខាកាមឱ្យចេះប្រើប្រាស់ និងស្វែងយល់បន្ថែមអំពីឌីជីថលផងដែរ៕


ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.