Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • លិខិតជូនពរ
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  • កម្មវិធីប្រចាំឆ្នាំ
    • សន្និសីទសេដ្ឋកិច្ចការងារ
    • ពិព័រណ៍ការងារ និងផលិតភាពជាតិ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


កម្ពុជា-សិង្ហបុរី ពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើវិស័យសំណង់ បដិសណ្ឋារកិច្ច និងសេវាកម្ម

 ពុធ, 10 មិថុនា 2026 12:27  |    ផ្សព្វផ្សាយដោយ MLVT  |  95 ដង  |   បោះពុម្ព  |   Email
កម្ពុជា-សិង្ហបុរី ពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើវិស័យសំណង់ បដិសណ្ឋារកិច្ច និងសេវាកម្ម

(ទីក្រុងហ្សឺណែវ)៖ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានឆ្លៀតឱកាសជួបពិភាក្សាការងារជាមួយ ឯកឧត្តម បណ្ឌិត តាន់ ស៊ីឡេង (Tan See Leng) រដ្ឋមន្ត្រីក្រសួងហត្ថពលកម្មនៃសា​ធារណរដ្ឋសិង្ហបុរី នៅក្នុងអំឡុងពេលសន្និសីទអន្តរជាតិខាងការងារលើកទី ១១៤ នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ជាពិសេសលើវិស័យសំណង់ បដិសណ្ឋារកិច្ច និងសេវាកម្ម។

 

ក្នុងកិច្ចពិភាក្សាដ៏មានសារៈសំខាន់នេះ ឯកឧត្តម ហេង សួរ បានវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូរវាងប្រទេសកម្ពុជា និង សិង្ហបុរី ដោយឯកឧត្តមបានបង្ហាញការចំណាប់អារម្មណ៍លើការបង្កើនកិច្ចសហប្រតិបត្តិការលើការងារសមរម្យ ការអនុវត្តធុរកិច្ចប្រកបដោយការទទួលខុសត្រូវ និងការអភិវឌ្ឍកម្លាំងពលកម្មជំនាញ។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការលើជំនាញបៃតង និងការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET), ចំណេះដឹងផ្នែកបញ្ញាសិប្បនិម្មិត (AI) និងការត្រៀមខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល ព្រមទាំងការសិក្សាពេញមួយជីវិត ក្រោមគំនិតផ្តួចផ្តើមនៃកម្មវិធីអភិវឌ្ឍជំនាញសម្រាប់អនាគត (Skills Future) ព្រមទាំងក្របខ័ណ្ឌទទួលស្គាល់គុណវុឌ្ឍិ។

 

នាឱកាសនោះ ឯកឧត្តមបណ្ឌិត តាន់ ស៊ីឡេង បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់កម្ពុជា ក្នុងការរៀនសូត្រពីបទពិសោធសិង្ហបុរីលើកម្មវិធីអភិវឌ្ឍជំនាញសម្រាប់អនាគត ការសិក្សាពេញមួយជីវិត ជំនាញឌីជីថល និងជំនាញបៃតង។ ភាគីសិង្ហបុរីបានបង្ហាញការបើកចំហក្នុងការពិភាក្សាបន្ថែមលើកិច្ចសហប្រតិបត្តិការដែលអាចជួយឱ្យកម្ពុជាពង្រឹងភាពប្រកួតប្រជែងនៃកម្លាំងពលកម្ម។

 

ភាគីទាំងពីរបានសម្តែងនូវការជឿជាក់យ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការលើវិស័យការងាររវាងកម្ពុជា និងសិង្ហបុរី នឹងបន្តវិវត្តទៅជាភាពជាដៃគូយុទ្ធសាស្ត្របន្ថែមទៀត ដើម្បីគាំទ្រដល់កំណើនប្រកបដោយចីរភាព ភាពធន់នៃកម្លាំងពលកម្ម និងសមាហរណកម្មអាស៊ាន៕

 

#MLVT #HENGSour



ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌដថសទួលគោក

 

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.