Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
    • សន្និសីទសេដ្ឋកិច្ចការងារ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • លិខិតជូនពរ
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ឯកឧត្តមបណ្ឌិត ពេជ សោភ័ន អញ្ជើញ បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ អាណត្តិទី២ របស់គណៈវិស្វករកម្ពុជា

 ព្រហស្បតិ៍, 26 មេសា 2018 11:42  |  3190 times  |   Print  |   Email
ឯកឧត្តមបណ្ឌិត ពេជ សោភ័ន អញ្ជើញ បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ អាណត្តិទី២ របស់គណៈវិស្វករកម្ពុជា

ឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាអនុប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ អាណត្តិទី២ របស់គណៈវិស្វករកម្ពុជា នៅទីស្ដីការក្រសួងការងារ ថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨។

ឯកឧត្តមបណ្ឌិត ពេជ សោភ័ន មានប្រសាសន៍លើកឡើងថា ការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំរបស់គណៈវិស្វករកម្ពុជានាពេលនេះ មិនត្រឹមតែបង្ហាញឱ្យឃើញពីការរីកចម្រើនរបស់វិស័យវិស្វកម្មតែប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្ហាញអំពីវឌ្ឍនភាព និងបច្ចុប្បន្នភាពនៃធនធានមនុស្សផ្នែកវិស្វកម្មនៅកម្ពុជាផងដែរ ជាពិសេសសន្និបាតនេះក៏នឹងមានរៀបចំកិច្ចពិភាក្សាលើរបាយការណ៍បូកសរុបលទ្ធផលការងារ ដើម្បីផ្លាស់ប្តូរយោបល់ និងផ្តល់អនុសាសន៍សម្រាប់កែលម្អក្នុងការអនុវត្តការងារឱ្យបានកាន់តែប្រសើរនៅក្នុងឆ្នាំថ្មី។

ឯកឧត្តមរដ្ឋលេខាធិការបញ្ជាក់ថា បើតាម ព្រះរាជក្រឹត្យស្តីពីការបង្កើតគណៈវិស្វករកម្ពុជា ដែលបានចែងថា គណៈវិស្វករកម្ពុជាមានតួនាទីប្រមូលផ្តុំ និងគ្រប់គ្រងវិស្វករទូទាំងប្រទេស ក្នុងគោលបំណងបណ្តុះបណ្តាល និងបន្តលើកកម្ពស់សមត្ថភាពបច្ចេកទេសរបស់វិស្វករកម្ពុជា ឱ្យ ស្របតាមកាលៈទេសៈនៃវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាជឿនលឿននាពេលបច្ចុប្បន្ន និងទៅអនាគត។ មូលដ្ឋានចំណេះដឹងសមត្ថភាព ជំនាញ និងបទពិសោធន៍របស់វិស្វករគឺជាកត្តាចាំបាច់ដែលមិនអាចខ្វះបាន ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រស្របតាមគោលនយោបាយយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។

សូមបញ្ជាក់ថា អគ្គលេខាធិការដ្ឋានគណៈវិស្វករកម្ពុជាបានធ្វើការបណ្តុះបណ្តាលវិស្វករលើមុខជំនាញវិជ្ជាជីវៈវិស្វកម្ម និងបានចុះបញ្ជីវិស្វករសរុបចំនួន ៣ ០៤៥ នាក់ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ ដែលក្នុងនោះរួមមាន សំណង់ស៊ីវិល ៧៦% និងអគ្គិសនី ៧,៥% មេកានិច ៣% វិទ្យាសាស្រ្តកុំព្យូទ័រ ៣% ភូគភ្ភសាស្រ្តរ៉ែ ២% គីមីចំណីអាហារ-កសិឧស្សាហកម្ម-ទេពកោសល្យជនបទ និងធនធានទឹក ១% និងជំនាញផ្សេងៗ ៧,៥%។ យោងតាមការសិក្សារបស់អង្គការ JICA កាលពីពេលថ្មីៗកន្លងទៅនេះ ចំនួនទាំងនេះគឺតិចតួចណាស់បើធៀបទៅនឹងតម្រូវការនៃទីផ្សាការងារកម្ពុជា ដែលត្រូវការវិស្វករប្រមាណជា ៣៥ ០០០នាក់ នៅចន្លោះពីឆ្នាំ២០១៨ ដល់ ឆ្នាំ២០២០ សម្រាប់បម្រើឱ្យវិស័យឧស្សាហកម្ម កម្មន្តសាល សំណង់ កសិកម្ម សេវាកម្ម ទេសចរណ៍ និងអចលនទ្រព្យ។

 


ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.