Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
    • សន្និសីទសេដ្ឋកិច្ចការងារ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • លិខិតជូនពរ
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបកូនក្មួយកម្មករ ១៥,១០៩នាក់ នៅរោងចក្រតំបន់ទំនប់កប់ស្រូវ ខណ្ឌពោធិ៍សែនជ័យ

 ពុធ, 07 កុម្ភៈ 2018 14:43  |  3885 times  |   Print  |   Email
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបកូនក្មួយកម្មករ ១៥,១០៩នាក់ នៅរោងចក្រតំបន់ទំនប់កប់ស្រូវ ខណ្ឌពោធិ៍សែនជ័យ

នៅព្រឹកថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសួរសុខទុក្ខកូនក្មួយកម្មករកម្មការនី ចំនួន១៥,១០៩នាក់ មកពីរោងចក្រចំនួន៧ នៅតំបន់ទំនប់កប់ស្រូវ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន សប្បាយរីករាយជាខ្លាំងដែលបានអញ្ជើញមកជួបជុំជាមួយបងប្អូន កូនក្មួយកម្មករកម្មការនីក្នុងការចុះជួបសំណេះសំណាលប្រចាំសប្តាហ៍នេះដើម្បីស្វែងយល់ពីសុខទុក្ខរបស់កម្មករនិងដើម្បីដោះស្រាយបញ្ហាប្រឈមនានាមួយចំនួនរបស់កម្មករ និងជំរុញនូវគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម(២០១៥-២០២៥) ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ដើម្បីពង្រឹងសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋអោយកាន់តែល្អប្រសើរឡើង។ សម្តេចតជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់កូនក្មួយកម្មករទាំងអស់ដែល កន្លងមកបានចូលរួមក្នុងកិច្ចការអភិវឌ្ឍប្រទេសជាតិតាមរយៈការបំរើការងារនៅក្នុងវិស័យឧស្សាហកម្ម ដើម្បីជំរុញអោយសេដ្ឋកិច្ចមានការរីកចម្រើនដូចសព្វថ្ងៃនេះ។

កម្ពុជាខិតខំប្រឹងប្រែងជាបន្តបន្ទាប់ក្នុងរយៈពេល ៣០ឆ្នាំកន្លងមកនេះ ដោយសារតែស្ថេរភាពនយោបាយ និងការរក្សាបាននូវសន្តិភាព ជូនប្រជាពលរដ្ឋដែលកត្តាទាំងនេះអោយធ្វើឲ្យយើងមានលទ្ធភាពតម្លើងប្រាក់ខែជូនកម្មករជាបន្តបន្ទាប់។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា គិតចាប់ពីថ្ងៃ ១មករា កន្លងមក មានស្ត្រីជាកម្មករនីបានទទួលសេវាថែទាំ និងសម្រាកកូនចំនួន ៤,៧៨៣នាក់ ដោយស្ត្រីសំរាលកូន បានចំនួន ៤,៨១៧នាក់ពីព្រោះមាន អ្នកខ្លះសំរាលបានកូនភ្លោះ ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សូមឲ្យស្ថាប័នពាក់ព័ន្ធទាំងឡាយសូមធ្វើការពិនិត្យតាមដាន រកមូលហេតុទាំងឡាយណាដែលធ្វើឲ្យកម្មករយើងមានការដួលសន្លប់នេះ មិនត្រឹមតែកម្មករយើងទេ សូម្បីតែសិស្សសាលាក៏ធ្លាប់មានការដួលសន្លប់ដែរ ដូច្នេះសូមឲ្យស្ថាប័នពាក់ព័ន្ធត្រូវមានការតាមដានរឿងនេះ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ១២ ឆ្នាំកន្លងមកហើយ ដែលប្រទេសកម្ពុជាយើងបានបញ្ជូនទាហានមួកខៀវ ទៅបំពេញបេសកម្មរក្សាសន្តិភាពរបស់ អង្គការសហប្រជាជាតិដូចជានៅ លីបង់ អាហ្វ្រិកកណ្តាល និងប្រទេសមួយចំនួនទៀត ហើយអ្វីដែលយើងអាចធ្វើបាននេះគឺដោយសារប្រទេសយើងមានលទ្ធភាពគ្រប់គ្រាន់ គួបផ្សំនឹងប្រទេសយើងមាន សន្តិភាព។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្ថែមទៀតថា ចំពោះបញ្ហារថយន្តក្រុង សម្តេចតេជោ បានកោតសសើរនូវសេវាកម្មរថយន្តក្រុងដឹកជញ្ជូននេះដែលមាន សណ្ដាប់ធ្នាប់ល្អ និងសុជីវធម៌ល្អទាំងអ្នកជិះ និងអ្នកបើកបរ។ ប៉ុន្តែសម្តេចតេជោក៏ បានផ្តល់២ចំនុចគួរតែកែលំអរចំពោះ សេវាកម្មរថយន្តក្រុងនេះផងដែរគឺ

    ១)នៅកន្លែងចំណតរថយន្តក្រុងនេះតែងតែមានរថយន្តឈ្នួលផ្សេងមកចតធ្វើឲ្យមានភាពរញ៉េរញ៉ៃ(គ្មានសណ្តាប់ធ្នាប់)ដែលបង្កការលំបាកដល់អ្នកដែលជិះរថយន្តក្រុង។

   ២)មានការលក់ដូរនៅកន្លែងចំណតរថយន្តដែលធ្វើគ្មានសណ្តាប់ធ្នាប់ និងប៉ះពាល់ដល់ អ្នកធ្វើដំណើរតាមរថយន្តក្រុង ដូច្នេះសាលារាជធានីភ្នំពេញធ្វើការកែលំអរនូវចំនុចខ្វះខាតទាំងពីរនេះ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដាក់ចេញនូវសារសំខាន់ៗ ៨ចំនុចដើម្បីអោយក្រសួងពាក់ពន្ធ័អោយអនុវត្តន៍អោយមានប្រសិទ្ធភាព។

១) ត្រូវអនុវត្តប្រាក់ខែអប្បបរិមា ១៧០ ដុល្លារ ចាប់ពីថ្ងៃ១ ខែមករា ឆ្នាំ២០១៨ តទៅ។

២)ត្រូវអនុវត្តន៍ការចុះពិនិត្យនៅតាមមន្ទីពេទ្យរដ្ឋ ចំពោះការពិនិត្យសុខភាព និងការព្យាបាល កម្មករកម្មការនីរោងចក្រ រួមទាំងកីឡាករ កីឡាការនី ក្រុមប្រឹក្សាភូមិ ឃុំ ក៏ត្រូវបានអនុវត្តន៍ដូចគ្នាជាពិសេសរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងក្រសួងការងារត្រូវធ្វើអោយ បានម៉ត់ចត់។

៣)ត្រូវអនុវត្តន៍ចំពោះស្រ្តីមានផ្ទៃពោះសំរាលកូនគឺនឹងទទួលបានពេលវេលាឈប់សម្រាក ពីការងាររយៈពេល៣ខែហើយ ហើយនៅទទួលបានប្រាក់ខែ ១២០% (៥០% ដោយក្រុមហ៊ុន និង ៧០%ដោយបេឡាជាតិ)ក្រសួងពាក់ព័ន្ធត្រូវតាមដានការងារអោយបានដិតដល់ចំពោះការអនុវត្តន៍សកម្មភាពនេះ។

៤.ត្រូវអនុវត្តន៍ ចំពោះកម្មការនីសម្រាលបានកូន(១)គឺទទួលថវិកា៤០ម៉ឺនរៀល និងពិនិត្យផ្ទៃពោះដោយឥតគិតថ្លៃ។ បើសម្រាលបានកូនភ្លោះ (២) គឺទទួលបានថវិកា៨០ម៉ឺនរៀល។ បើសម្រាលបានកូន(៣)គឺទទួលបានថវិកា១លាន២សែនរៀលហើយបូកប្រាក់ឧបត្ថម្ភចំនួន៥លានរៀលទៀតពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត។

៥)ត្រូវអនុវត្តន៍ ចំពោះរបបសន្តិសុខសង្គម ដោយចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ តទៅ កម្មករ កម្មការនីមិនចាំបាច់បង់ទៀតទេ គឺម្ចាស់ក្រុមហ៊ុនជាអ្នកបង់ជំនួស ១០០%។

៦)អនុវត្តន៍តាមដានមើលបញ្ហា ទឹក ភ្លើង គឺត្រូវខិតខំបន្ត តទឹកតភ្លើងដល់ផ្ទះរបស់កម្មករយើង ដែលនៅឆ្ងាយដែលមិនទាន់ទៅដល់អោយបានគ្រប់គ្រាន់ និងតំលៃផ្ទះជួលដល់កម្មករ កម្មការនីកុំអោយមានការឡើងថ្លៃក្នុងឆ្នាំ២០១៨ ពីព្រោះកន្លងមកយើងមានកំណត់រួចរាល់ហើយ។

៧)អនុវត្តន៍ប្រាក់សោធននិវត្តន៍ ចាប់ពីឆ្នាំ ២០១៩ ទៅក្មួយកម្មករ និងទទួលបានប្រាក់ ចូលនិវត្តន៍(ប្រាក់រឺត្រែត)ដូចច្នេះក្នុងរយៈពេល១ឆ្នាំ(២០១៨)ត្រូវត្រៀមរៀបចំអោយហើយដើម្បីអោយដំណើរការបានល្អនៅក្នុងឆ្នាំ២០១៩នូវរបបសោធននិវត្តន៍នេះ។

៨)អនុវត្តន៍ចូលរួមបន្តយកចិត្តទុកដាក់និងដោះស្រាយបញ្ហាផ្សេងៗដែលបងប្អូនពលករទៅក្រៅប្រទេស ជួយសម្រួលនូវបែបបទលិខិតបទដ្ឋានផ្លូវច្បាប់នានា និងដើម្បីទទួលបាននូវល័ក្ខខ័ណ្ឌការងារ ល្អប្រសើរ។

មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានជូនពរបងប្អូនកូនក្មួយកម្មករ កម្មការនី និយោជកទាំងអស់ ដែលបានចូលរួមក្នុងពិធីជួបជុំថ្ងៃនេះ។ សម្តេចតេជោ បានឧបត្ថម្ភនូវប្រាក់លើកទឹកចិត្តមួយចំនួនដល់កម្មករ និងបានឧបត្ថម្ភថវិកាដល់កម្មការនីមានផ្ទៃពោះចំនួន ៤៩៥ នាក់ផងដែរ។ នៅក្នុងឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន បានថតរូបអនុស្សាវរីយ៍ Free Selfie, ដែលបង្ហាញការអាណិតស្រឡាញ់ និងយកចិត្តទុកដាក់យ៉ាងស្មោះស្ម័គ្រចំពោះបងប្អូនកូនក្មួយកម្មករកម្មការនីនៅក្នុងបរិយាកាសស្និទ្ធស្នាល និងសប្បាយរីករាយក្រៃលែង៕

 


ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.