Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • លិខិតជូនពរ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


ព្រឹកនេះ គណៈប្រឹក្សាភិបាល នៃកម្មវិធី មុខរបរ និងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី២ ចុះទស្សនកិច្ច នៅវិទ្យាស្ថានNPIC និងផលិតផលទឹកបរិសុទ្ធវីតាល់

 ច័ន្ទ, 07 កុម្ភៈ 2022 13:08  |  5090 times  |   Print  |   Email
ព្រឹកនេះ គណៈប្រឹក្សាភិបាល នៃកម្មវិធី មុខរបរ និងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី២ ចុះទស្សនកិច្ច នៅវិទ្យាស្ថានNPIC និងផលិតផលទឹកបរិសុទ្ធវីតាល់

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, លោកស្រី Pauline Tamesis អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា និងជាសហប្រធានកម្មវិធី មុខរបរ និងការងារសមរម្យរបស់យុវជននៅកម្ពុជា (DEY), តំណាងពីក្រសួងអប់រំ យុវជន និងកីឡា, ភ្នាក់ងារអង្គការសហប្រជាជាតិ រួមមាន៖ អង្គការ ILO, អង្គការ UNESCO, អង្គការ UNICEF និងអង្គការ UNIDO ភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) និង តំណាងយុវជន នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអញ្ជើញចុះទស្សនកិច្ច នៅវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា(NPIC) ដោយវិទ្យាស្ថាននេះ ធ្លាប់មានកិច្ចសហប្រតិបត្តិការជាមួយ ILO ក្រុមកម្មវិធី DEY ដំណាក់កាលទី២ លើគម្រោងដែលសាកល្បងរួមមាន៖ គ្រឿងម៉ាស៊ីន កែច្នៃផ្លែឈើ និងអាហារ និងការដុតនំ។ 

នៅក្នុងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនេះដែរ ក៏បានអញ្ជើញចុះទៅពិនិត្យមើលរោងជាងរបស់វិទ្យាស្ថាន ដែលរួមមាន៖ បន្ទប់មេកានិច បន្ទប់អគ្គិសនី បន្ទប់មេកាត្រូនិច១ បន្ទប់មេកាត្រូនិច២ បណ្ណាល័យ សាលបញ្ញាសប្បនិម្មិត និងមន្ទីរពិសោធន៍ចំណីអាហារ។ 

ឯកឧត្តមបណ្ឌិត អុិត សំហេង បានវាយតម្លៃខ្ពស់ដល់វិទ្យាស្ថានNPIC ដែលមានកម្មវិធីបណ្តុះបណ្តាលបានយ៉ាងល្អសម្រាប់និស្សិតដែលបានបញ្ចប់ការសិក្សាកន្លងមកពីវិទ្យាស្ថាន គឺពួកគាត់ទទួលបានជោគជ័យយ៉ាងធំធេងនៅក្នុងអាជីពការងាររបស់ខ្លួន ដោយមានសមត្ថភាពអាចគ្រប់គ្រងផលិតកម្ម របស់ក្រុមហ៊ុនធំៗ និងអ្នកមួយចំនួនខ្លះទៀត ក៏ឈានទៅបើកអាជីវកម្មជាលក្ខណៈឯកជនផ្ទាល់ខ្លួន មានភាពរីកចម្រើន ទទួលបានការគាំទ្រពីអតិថិជនយ៉ាងច្រើនផងដែរ។ 

គួរជម្រាបជូនថា NPIC ជាគ្រឹះស្ថានសាធារណៈរដ្ឋបាល បង្កើតឡើងដោយរាជរដ្ឋាភិបាលកម្ពុជា សង់លើផ្ទៃដីសរុប ៩៨,១២៣ម៉ែត្រការ៉េ។ វិទ្យាស្ថានផ្តល់ការបណ្តុះបណ្តាលបច្ចេកទេសចាប់ពីកម្រិតវិញ្ញាបនបត្ររហូតដល់អនុបណ្ឌិត។ វិទ្យាស្ថានមានទស្សនវិស័យក្នុងការក្លាយជាវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេសគំរូដែលនាំមុខគេ ក្នុងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយមនសិការវិជ្ជាជីវៈ មានស្មារតីស្នេហាជាតិមាតុភូមិ និងរួមចំណែកអភិវឌ្ឍ វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា សេដ្ឋកិច្ច និងសង្គម។ វិទ្យាស្ថានមានកម្មវិធីបណ្តុះបណ្តាល រួមមាន៖ វិស្វកម្មអគ្គិសនី, ស្ថាបត្យកម្ម, វិស្វកម្មអេឡិចត្រូនិច និងទូរគមនាគមន៍ មេកាត្រូនិច វិទ្យាសាស្ត្រកុំព្យូទ័រ ទេសចរណ៍ និងបដិសណ្ឋារកិច្ច អុបទិក។ 

បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ច របស់គណៈប្រឹក្សាភិបាល នៃកម្មវិធី មុខរបរ និងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី២ នៅវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា(NPIC) រួចមក គណៈប្រតិភូបានអញ្ជើញចុះទស្សនកិច្ចផលិតផលទឹកបរិសុទ្ធវីតាល់ របស់ក្រុមហ៊ុន អិនវីស៊ី ខបភើរេសិន ខូ អិលធីឌី (N.V.C Corporation Co.,Ltd.) ដែលជាក្រុមហ៊ុនក្នុងស្រុកឈានមុខមួយ ក្នុងវិស័យផលិត និងចាយចាយ ចំណីអាហារ និងភេសជ្ជៈ ដែលបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន បានចាប់ផ្តើមដំណើរការជាផ្លូវការ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០១០។ ផលិតផល និងប្រព័ន្ធរបស់ក្រុមហ៊ុន ទទួលបានវិញ្ញាបនបត្រទទួលស្គាល់ដោយស្តង់ដារជាតិ និងអន្តរជាតិ ដូចជា CS 009:2005, GHP, HACCP, ISO2200:2018, ISO9001:2015, ISO14001:2015.។ ដោយក្រុមហ៊ុនមានបេសកម្ម ផ្តល់ជូននូវទឹកពិសាគុណភាពខ្ពស់ សម្រាប់ជីវិតមនុស្ស និងសង្គម និងមានទស្សនវិស័យក្លាយទៅជាក្រុមហ៊ុនជាតិដែលត្រូវបានកោតសរសើរជាងគេ ក្នុងវិស័យ ផលិតទឹកពិសារ។ 

សម្រាប់ភាពជាដៃគូរ រវាងក្រុមហ៊ុន និងកម្មវិធី មុខរបរ និងការងារសមរម្យរបស់យុវជននៅកម្ពុជា គឺក្រុមហ៊ុនបានជ្រើសរើស សិស្ស-និស្សិតពី វិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា(NPIC) ដើម្បីបម្រើការងារក្នុងក្រុមហ៊ុន រួមទាំងសិស្សដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលសាកល្បងនូវកញ្ចប់បណ្តុះបណ្តាលផ្អែកលើសមត្ថភាពជំនាញគ្រឿងម៉ាស៊ីន/ការកែច្នៃបន្លែផ្លៃឈើ/ការដុតនំ។ 

ជាមួយនោះដែរ គណៈប្រតិភូក៏បានអញ្ជើញចុះត្រួតពិនិត្យរោងជាង ឬកន្លែងខ្សែសង្វាក់ផលិតកម្មរបស់ក្រុមហ៊ុន ដែលកំពុងមានដំណើរការផងដែរ៕


ទំនាក់ទំនង

   023 884 375

   1297 / 1286

   855 23 884 376

   អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

.

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

 

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.