Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
    • សន្និសីទសេដ្ឋកិច្ចការងារ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • លិខិតជូនពរ
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ក្រសួងការងារ ប្រកាសដាក់ឱ្យប្រើប្រាស់គោលការណ៍ប្រតិបត្តិស្តង់ដាស្តីពី ដំណើរការនិងការគ្រប់គ្រងរោងចក្រ សហគ្រាស តាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ-១៩

 ច័ន្ទ, 10 មករា 2022 11:03  |  4812 times  |   Print  |   Email
ក្រសួងការងារ ប្រកាសដាក់ឱ្យប្រើប្រាស់គោលការណ៍ប្រតិបត្តិស្តង់ដាស្តីពី ដំណើរការនិងការគ្រប់គ្រងរោងចក្រ សហគ្រាស តាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ-១៩

(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់គោលការណ៍ប្រតិបត្តិស្តង់ដាស្តីពី ដំណើរការនិងការគ្រប់គ្រងរោងចក្រ សហគ្រាស តាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ-១៩ ធ្វើឡើងនៅទីស្តីការក្រសួងការងារ នាព្រឹកថ្ងៃទី ១០ ខែមករា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានជំនឿយ៉ាងមុតមាំថា ម្ចាស់រោងចក្រ សហគ្រាស បងប្អូនកម្មករនិយោជិត និងដៃគូរពាក់ព័ន្ធទាំងអស់នឹងបន្តចូលរួមសហការជាមួយមន្រ្តីក្រសួង ក្នុងការជំរុញការអនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដានេះ ឱ្យមានប្រសិទ្ធភាពខ្ពស់ ប្រកបដោយស្មារតីទទួលខុសត្រូវ ដើម្បីធានាបាននូវនិរន្តភាព ច្រវ៉ាក់ផលិតកម្ម អាជីវកម្ម ការរក្សាបាននូវស្ថិរភាពការងារ និងប្រាក់ចំណូល ដែលជាផលប្រយោជន៍រួមទាំងនិយោជក និងបងប្អូនកម្មករនិយោជិត ដោយចូលរួមបង្ការមិនឱ្យមានហានិភ័យកើតឡើងដោយសារតែការរីករាលដាលនៃជំងឺឆ្លងទាំងឡាយ ជាពិសេស ជំងឺកូវីដ-១៩។ 

ចំពោះចំណុចសំខាន់ៗនេះនៃគោលការណ៍ប្រតិបត្តិស្តង់ដានេះ រួមមាន៖ ១-យន្តការដំណើរការ និងការគ្រប់គ្រង, ២-វិធានការដំណើរការការងារតាមគន្លងប្រក្រតីភាពថ្មី (មុនចាប់ផ្តើមដំណើរការការងារប្រចាំថ្ងៃ, អំឡុងពេលដំណើរការការងារប្រចាំថ្ងៃ និងក្រោយបញ្ចប់ដំណើរការការងារប្រចាំថ្ងៃ), ៣. ការគ្រប់គ្រងករណីវិជ្ជមានកូវីដ-១៩ , ៤. ការវាយតម្លៃហានិភ័យ និង៥. យន្តការអធិការកិច្ច ត្រួតពិនិត្យតាមដាន និងវាយតម្លៃ។

ឯកឧត្តមបណ្ឌិត អុិត សំហេង បញ្ជាក់បន្ថែមថា មុននឹងសម្រេចបាននូវសេចក្តីព្រាងគោលការណ៍ប្រតិបត្តិស្តង់ដា គឺមន្រ្តីជំនាញរបស់ក្រសួងបានពិនិត្យដកស្រង់យកនូវវិធានការសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការដែលមានចែងនៅក្នុងច្បាប់ស្តីពីការងារ លិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនានា រួមជាមួយនឹងវិធានការសុខាភិបាល និងឯកសារដែលបានចេញផ្សាយដោយអង្គការអន្តរជាតិខាងការងារ (ILO) និងអង្គការសុខភាពពិភពលោក (WHO) យកមករៀបចំឱ្យទៅជាឯកសារគោលការណ៍ណែនាំរួមមួយដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ សំដៅធ្វើយ៉ាងណាអាចធានាបាននូវប្រសិទ្ធភាពកាន់តែខ្ពស់ក្នុងការចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងគ្រប់ប្រភេទ។ 

ដោយសារតែជំងឺកូវីដ-១៩ នូវតែបន្តគំរាមកំហែង ដែលមានបំប្លែង ជាប្រភេទវីរុស ថ្មីៗ ដូចជាអូមីក្រុងជាដើម យើងត្រូវតែរៀនរស់នៅជាមួយជំងឺកូវីដ-១៩ និងជំរុញការស្ថារសេដ្ឋកិច្ច-សង្គមរបស់យើងឡើងវិញ ការរក្សាស្ថិរភាពការងារ និងលំនឹងផលិតកម្ម/អាជីវកម្មរបស់រោងចក្រ តាមគន្លងប្រក្រតីភាពថ្មី ដើម្បីធានានូវប្រសិទ្ធភាពខ្ពស់នូវការបង្ការទប់ស្កាត់ជំងឺឆ្លងស្របតាមច្បាប់ស្តីពីការងារ និងវិធានសុខាភិបាល ក្រសួងបានរៀបចំគោលការណ៍ប្រតិបត្តិស្តង់ដាស្តីពីដំណើរការ និងការគ្រប់គ្រងរោងចក្រ សហគ្រាសតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ-១៩ ដោយបានកំណត់យន្តការដំណើរការ និងការគ្រប់គ្រង វិធានការដំណើរការការងារ ការវាយតម្លៃហានិភ័យ និងយន្តការច្បាស់លាស់ក្នុងការធ្វើអធិការកិច្ច ត្រួតពិនិត្យតាមដាន និងវាយតម្លៃតាមរយៈរបាយការណ៍វាយតម្លៃប្រចាំខែស្តីពីស្ថានភាពសុវត្ថិភាព និងសុខភាពការងារ នៃកម្មករនិយោជិត និងបញ្ជីស្វ័យត្រួតពិនិត្យអំពីសកម្មភាពពង្រឹងលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ ក្នុងគោលបំណងអាចធានាបាននូវការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ព្រមទាំងអាចធានាបាននូវនិរន្ដរភាពច្រវ៉ាក់ផលិតកម្ម/អាជីវកម្មរបស់រោងចក្រ សហគ្រាស ក៏ដូចជាស្ថិរភាពការងារនិងប្រាក់ចំណូលរបស់កម្មករនិយោជិតផងដែរ។ 

សូមបញ្ជាក់ជូនផងដែរថា គោលការណ៍ប្រតិបត្តិស្តង់ដារនេះ បានឆ្លងកាត់ការពិនិត្យនិងផ្តល់យោបល់ពីអនុគណៈកម្មការផែនការ អនុគណៈកម្មការវាយតម្លៃផែនការ និងយុទ្ធសាស្រ្ត នៃគណៈកម្មការអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ-១៩ មុននឹងដាក់ឆ្លងស្នើសុំការពិនិត្យសម្រេចពី គណប្រចាំការ នៃគណកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ នាកិច្ចប្រជុំថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ហើយទទួលបានគោលការណ៍ឯកភាពដ៏ខ្ពស់ខ្ពស់ពី សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលជាប្រធានគណកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១។ ផ្អែកតាមគោលការណ៍អនុញ្ញាតនេះ ក្រសួងក៏បានចេញប្រកាសលេខ ០២/២២ ក.ប / ប្រ.ក ខ.ល ចុះថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ ស្តីពីការដាក់ឱ្យប្រើប្រាស់ គោលការណ៍ប្រតិបត្តិស្តង់ដា ស្តីពីដំណើរការ និងការគ្រប់គ្រងរោងចក្រ សហគ្រាស តាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ-១៩។ សម្រាប់គោលការណ៍ប្រតិបត្តស្តង់ដារដែលដាក់ឱ្យប្រើប្រាស់នេះ មានចំណុចដែលឆ្លើយតបបានទៅនឹងការវិវត្តន៍ថ្មីៗនៃជំងឺឆ្លង ក៏ដូចជាវិធានការថ្មីៗរបស់រាជរដ្ឋាភិបាលផងដែរ៕


ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.