Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
    • សន្និសីទសេដ្ឋកិច្ចការងារ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • លិខិតជូនពរ
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ឯកឧត្តមបណ្ឌិត អ៊ិត សំហេង អញ្ជើញចូលរួមពិធីជប់លៀងជូន លោក Scott Schlossberg មន្រ្តីទទួលបន្ទុកវិស័យការងារនៃស្ថានទូតអាមេរិកប្រចាំកម្ពុជា ដែលត្រូវបញ្ចប់អាណត្តិ

 ពុធ, 31 កក្កដា 2019 20:27  |  3585 times  |   Print  |   Email
ឯកឧត្តមបណ្ឌិត អ៊ិត សំហេង អញ្ជើញចូលរួមពិធីជប់លៀងជូន លោក Scott Schlossberg មន្រ្តីទទួលបន្ទុកវិស័យការងារនៃស្ថានទូតអាមេរិកប្រចាំកម្ពុជា ដែលត្រូវបញ្ចប់អាណត្តិ

(ភ្នំពេញ)៖ នាល្ងាចថ្ងៃពុធ ១៥រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ នៅសណ្ឋាគារសាន់វេ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមក្នុងពិធីជប់លៀងជូន លោក Scott Schlossberg មន្រ្តីទទួលបន្ទុកវិស័យការងារនៃស្ថានទូតអាមេរិកប្រចាំកម្ពុជា ដែលត្រូវបញ្ចប់អាណត្តិ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះស្នាដៃការងាររបស់ លោក Scott Schlossberg ពាក់ព័ន្ធកិច្ចសហប្រតិបត្តិការលើវិស័យការងាររវាងក្រសួង និងស្ថានទូតអាមេរិកប្រចាំកម្ពុជា។ ជំនួសមុខឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តមរដ្ឋមន្រ្តី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងជូនពរឱ្យលោក Scott Schlossberg ជួបប្រទះតែសេចក្តីសុខ សុភមង្គល និងទទួលបានជោគជ័យក្នុងតួនាទីភារកិច្ចថ្មី។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏សូមចូលរួមអបអរសាទរ និងស្វាគមន៍ចំពោះ លោក Johnathan Adams ដែលទទួលបានការតែងតាំងជាមន្រ្តីទទួលបន្ទុកវិស័យការងារនៃស្ថានទូតអាមេរិកប្រចាំកម្ពុជា ជំនួស លោក Scott Schlossberg។  ក្នុងអាណត្តិការងាររបស់ លោក Johnathan Adams ឯកឧត្តមរដ្ឋមន្រ្តី សង្ឃឹមជឿជាក់ថាកិច្ចសហប្រតិបត្តិការលើវិស័យការងាររវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថានទូតអាមេរិក នឹងនៅតែបន្តរក្សាបាននូវភាពល្អប្រសើរ៕

 


ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.