Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
    • សន្និសីទសេដ្ឋកិច្ចការងារ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • លិខិតជូនពរ
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ADB នឹងផ្ដល់ជំនួយបច្ចេកទេសលើការអនុវត្តកិច្ចគាំពារសង្គមនៅកម្ពុជា

 អង្គារ, 23 កក្កដា 2019 13:50  |  3257 times  |   Print  |   Email
ADB នឹងផ្ដល់ជំនួយបច្ចេកទេសលើការអនុវត្តកិច្ចគាំពារសង្គមនៅកម្ពុជា

(ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នឹងផ្ដល់ជំនួយបច្ចេកទេសលើការអនុវត្តគម្រោង «មូលនិធិអភិវឌ្ឍន៍កិច្ចគាំពារសង្គម» នៅប្រទេសកម្ពុជា ដែលជាគម្រោងអភិវឌ្ឍន៍ធំមួយទៀតរបស់ខ្លួន ដើម្បីជួយអភិវឌ្ឍន៍ប្រទេសមួយចំនួន ក្នុងការអភិវឌ្ឍវិស័យការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងការគាំពារសង្គម។

លោកស្រី Sri Werning Handayni ប្រធានក្រុមប្រឹក្សាអ្នកជំនាញផ្នែកអភិវឌ្ឍន៍សង្គមស្ដីពី ជំនួយបច្ចេកទេសផ្នែកគាំពារសង្គម របស់ធនាគារ ADB បានលើកឡើងថា មូលនិធិអភិវឌ្ឍកិច្ចគាំពារសង្គមនេះ គឺជាគម្រោងអភិវឌ្ឍន៍ថ្មីមួយទៀតលើវិស័យការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងការគាំពារសង្គម ដែលADB បាននឹងកំពុងសិក្សានៅតាមប្រទេសចំនួន៦ ក្នុងនោះរួមមាន៖ ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា ទីម័រខាងកើត កម្ពុជា អ៊ូបេគីស្ថាន និងអាស៊ាបៃសង់។

នៅក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅទីស្ដីក្រសួង នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ លោកស្រី Sri Werning Handayni បានស្នើសុំមតិយោបល់មួយចំនួនពីឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី ដើម្បីជាគន្លឹះក្នុងការអនុវត្តការសិក្សាលើគម្រោងខាងលើនេះ។ នាឱកាសនោះ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានផ្ដល់នូវអនុសាសន៍ ក៏ដូចជាមតិយោបល់មួយចំនួនទៅកាន់លោកស្រី Sri Werning Handayni ផងដែរ ដើម្បីជំរុញឱ្យការសិក្សាអនុវត្តលើគម្រោងនេះ ប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ។ ឯកឧត្តមបណ្ឌិត បានស្នើឱ្យមានការសិក្សាលើការគាំពារសិទ្ធិ និងការរស់នៅរបស់ជនងាយរងគ្រោះ ជនចាស់ជរា ជនមានពិការភាព កុមារកំព្រាជាដើម។ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី ក៏ស្នើទៅកាន់លោកស្រីតំណាង ADB ឱ្យមានការគិតគូរលើនិរន្តរភាពហិិរញ្ញវត្ថុនៃកិច្ចគាំពារសង្គមនេះផងដែរ។ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានចាត់ក្រុមការងាររបស់បេឡាជាតិរបបសន្តិសុខសង្គម និងអគ្គនាយកដ្ឋានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដែលធ្វើការងារលើវិស័យទាំងនោះស្រាប់ ឱ្យចូលរួមសហការជាមួយក្រុមការងាររបស់ធនាគារ ADB សំដៅធ្វើយ៉ាងណាឱ្យការងារនេះទទួលបានលទ្ធផលល្អ។ លោកស្រី Sri Werning Handayni បានយល់ព្រមទទួលយកអនុសាសន៍ និងសំណើទាំងឡាយរបស់ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី ដើម្បីយកទៅអនុវត្តលើការសិក្សាគម្រោងរបស់ខ្លួន។ សូមបញ្ជាក់ថា ជំនួយបច្ចេកទេសនេះត្រូវបានអនុវត្តនៅក្នុងប្រទេសចំនួន៣ រួមមាន៖ ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា និងទីម័រខាងកើត ហើយប្រទេស៣បន្ទាប់ ដែលគ្រោងនឹងផ្តល់ជំនួយបច្ចេកទេសនេះ រួមមាន៖ កម្ពុជា អាស៊ាបៃសង់ និងអ៊ូបេគីស្ថាន៕


ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.