Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • លិខិតជូនពរ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


NEA នឹងរៀបចំវេទិកាការងារនៅខេត្តព្រះសីហនុដោយនាំយកឱកាសការងារ ១ ពាន់កន្លែងសម្រាប់យុវជន

 អាទិត្យ, 23 មេសា 2023 11:16  |  2364 times  |   Print  |   Email
NEA នឹងរៀបចំវេទិកាការងារនៅខេត្តព្រះសីហនុដោយនាំយកឱកាសការងារ ១ ពាន់កន្លែងសម្រាប់យុវជន

ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សាលាខេត្តព្រះសីហនុ សកលវិទ្យាល័យ បៀលប្រាយ និងសមាគមមិត្តយើង នឹងរៀបចំកម្មវិធី៖ ”វេទិកាការងារ និងការត្រៀមខ្លួនចូលទីផ្សារការងារ” នៅក្នុងបរិវេណសកលវិទ្យាល័យបៀលប្រាយ ខេត្តព្រះសីហនុ នាថ្ងៃពុធ ទី២៦ ខែមេសា ខាងមុខនេះ។

 

ឱកាសការងាររហូតដល់ ១ ពាន់កន្លែងពីក្រុមហ៊ុន សហគ្រាស ធំៗ ចំនួន ១៣ នឹងត្រូវផ្តល់ជូន យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារនៅខេត្តព្រះសីហនុ។ ដូច្នេះ សូមសាធារណជន ពិសេសយុវជន ចូលរួមឲ្យបានច្រើនកុះករ និងត្រៀម CV ឲ្យបានច្រើនដើម្បីដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយតំណាងក្រុមហ៊ុនទាំង ១៣។

ក្រុមហ៊ុនធំៗទាំង ១៣ ដែលនឹងចូលរួមក្នុងវេទិកាការងារនេះរួមមាន៖ ក្រុមហ៊ុន RMA, Wing Bank , ធនាគារហត្ថាកសិករ, ធនាគារABA , ធនាគារ ហេង ហ្វឹង( ខេមបូឌា) ម.ក, មីក្រូហិរញ្ញវត្ថុ AMK,Hotel & Casino SIHATREASURE, អង្គការម្លប់តាប៉ាង, Bamboo Finance Plc, Tremulia, ក្រុមហ៊ុន Kofi., កោះឬស្សី Resort និង Prince Supper Market។

 

ក្រៅពីទទួលបានឱកាសការងារល្អៗជាច្រើន យុវជន សិស្ស/និស្សិត ក៏អាចចូលរួមក្នុងសិក្ខាសាលាស្តីពីការត្រៀមលក្ខណៈសម្បត្តិចូលទីផ្សារការងារ ដែលនឹងមានការចែករំលែកបទពិសោធន៍ល្អៗពីសំណាក់វាគ្មិនល្បីៗជាច្រើន ដើម្បីអាចមានឱកាសទទួលបានការងារកាន់តែឆាប់រហ័ស។

គួរបញ្ជាក់ផងដែរថា កម្មវិធីនេះ ទទួលបានការគាំទ្រដោយអង្គការអន្តរជាតិខាងការងារ  ក្រោមគម្រោង ILO-China Partnership Project។

 

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង 017 467 423/ 017 871 807/ 096 2155 162៕


ទំនាក់ទំនង

   023 884 375

   1297 / 1286

   855 23 884 376

   អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

.

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

 

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.