Ministry of Labour and Vocational Training
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី​ទទួល​ជួប​ជា​មួយ​លោក​ Maurizio Bussi នាយក​អង្គការ​អន្តរជាតិ​ខាង​ការងារ​ (ILO) ​ប្រចាំ​ប្រទេស​កម្ពុជា​ ថៃ​ និងឡាវ

 អង្គារ, 25 កក្កដា 2017 08:33  |    Written by MLVT  |  3200 times  |   Print  |   Email

កាលពីរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានទទួលជួបជាមួយលោក Maurizio Bussi នាយកអង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំប្រទេសកម្ពុជា ថៃនិងឡាវ ដើម្បីពិភាក្សាការងារទាក់ទងនឹងវឌ្ឍនភាពនៃការអនុវត្តគោលនយោយបាយជាតិស្តីពីមុខរបរនិងការងារ សេចក្តីព្រាងច្បាប់ស្តីប្រាក់ឈ្នួលអប្បបរមា សេចក្តីព្រាងច្បាប់ស្តីពីនីតិវិធីជម្រះក្តីវិវាទការងារ កិច្ចគាំពារសង្គម ជាដើម។ ក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះអង្គការអន្តរជាតិខាងការងារ ដែលតែងតែជួយគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុដល់កម្ពុជា។ ជាមួយគ្នានេះ លោក Bussi បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងក្នុងការអភិវឌ្ឍន៍វិស័យការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈដោយទទួលបានសមិទ្ធផលជាច្រើនគួរជាមោទនៈ។ លោកក៏បានបញ្ជាក់ដែរថា អង្គការ ILO នឹងនៅតែបន្តជួយឧបត្ថម្ភគាំទ្រទាំងបច្ចេកទេស និងហិរញ្ញវត្ថុដល់កម្ពុជាបន្ថែមទៀត ៕




Copyright © by 2012 - 2025 Ministry of Labour and Vocational Training.