English
get
ទំព័រដើម
អំពីក្រសួង
សេចក្ដីសង្ខេបអំពី ក.ប.
ប្រវត្តិសង្ខេបអំពី ក.ប.
នីតិក្រមសង្ខេប
កម្រងរូបភាពរដ្ឋមន្ត្រី
រចនាសម្ព័ន្ធស្ថាប័ន
រចនាសម្ព័ន្ធនៃការគ្រប់គ្រង
គោលនយោបាយ និងផែនការ
របាយការណ៍ និងព្រឹត្តិបត្រ
របាយការណ៍ ស្ថិតិ
ព្រឹត្តិបត្រ
ឯកសារផ្លូវការ
ព្រះរាជក្រម
ព្រះរាជក្រឹត្យ
អនុក្រឹត្យ/សេចក្ដីសម្រេច
ប្រកាស
សេចក្តីប្រកាសព័ត៌មាន
សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
សេចក្តីសម្រេច
លិខិតជូនពរ
អនុសញ្ញាអន្តរជាតិខាងការងារ
កម្រងលិខិតបទដ្ឋានគតិយុត្ត
ផ្សេងៗ
កម្មវិធីជាតិកំណែទម្រង់
កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
កម្មវិធីប្រចាំឆ្នាំ
សន្និសីទសេដ្ឋកិច្ចការងារ
ពិព័រណ៍ការងារ និងផលិតភាពជាតិ
ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
ព័ត៌មានជាវីដេអូ
សកម្មភាពការងាររបស់ឯកឧត្តមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួង ពីថ្ងៃទី៧ ដល់ទី១៣ កញ្ញា ឆ្នាំ២០២៦
ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ២០២៦ បញ្ចប់ទៅដោយទទួលបានជោគជ័យ និងគាំទ្រពីអ្នកស្វែងរកការងារ
ព័ត៌មានថ្មីៗ
ឯកឧត្តមរដ្ឋមន្ត្រី អនុញ្ញាតឲ្យគណៈប្រតិភូ របស់អង្គការភូមិកុមារ SOS ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ PrinterEmail
ច័ន្ទ, 21 តុលា 2013 14:32
|
ផ្សព្វផ្សាយដោយ MLVT
នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៣ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អនុញ្ញាតឲ្យគណៈប្រតិភូ របស់អង្គការភូមិកុមារ អេស អូ អេស ដែលដឹកនាំដោយលោកស្រី ស៊ូបា មូទី អគ្គលេខាធិការរង នៃអង្គការភូមិកុមារ SOS ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង ។ លោកស្រី ស៊ូបា មូទី មានប្រសាសន៍ថា ចាប់ពីឆ្នាំ ១៩៩៩ រហូតដល់បច្ចុប្បន្ន អង្គការភូមិកុមារ SOS បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គឺមានកិច្ចសហប្រតិបត្តិការបានយ៉ាងល្អ ដែលក្នុងនោះបានសាងសង់ភូមិកុមារ SOS បានចំនួន ៥ កន្លែង តាមបណ្តារាជធានី-ខេត្ត រួមមានៈ ភូមិកុមារ SOS នៅភ្នំពេញ, ភូមិកុមារ SOS នៅសៀមរាប, ភូមិកុមារ SOS នៅបាត់ដំបង, ភូមិកុមារ SOS នៅរតនៈគីរី និងភូមិកុមារ SOS នៅក្រចេះ ។ លោកស្រី ស៊ូបា មូទី មានប្រសាសន៍ទៀតថា អង្គការភូមិកុមារ SOS បានជួយកុមារកម្ពុជាជាច្រើនក្នុងកម្មវិធីថែរក្សាតាមគ្រួសារ, កម្មវិធីពង្រឹងគ្រួសារមណ្ឌលសង្គមកិច្ច, កម្មវិធីអាហារូបត្ថម្ភ, មណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ និងសាលារៀន សំដៅលើកកម្ពស់ និងការពារសិទ្ធិកុមារ នៅកម្ពុជា ។ លោកស្រីបានបន្តទៀតថា អង្គការគ្រោងដាក់សម្ភោធភូមិកុមារ SOS ដែលទើបសាងសង់រួច នៅខេត្តក្រចេះ នាពេលឆាប់ៗនេះហើយ ។ គួរបញ្ជាក់ផងដែរថា អង្គការនឹងមានគម្រោងពង្រីកភូមិកុមារ SOS ចំនួន ២ កន្លែងបន្ថែមទៀត ដែលមានទីតាំងស្ថិតនៅក្នុងខេត្តកំពត និងខេត្តព្រៃវែងផងដែរ ។ ឆ្លៀតនៅក្នុងឱកាសនោះផងដែរ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានប្រសាសន៍ថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការបានយ៉ាងល្អ រវាងអង្គការភូមិកុមារ SOS និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាពេលកន្លងមក ក្នុងគោលដៅជួយដល់កុមារកម្ពុជាដែលត្រូវការថែទាំជាអចិន្រ្តៃយ៍ ដោយមិនប្រកាន់ពូជសាសន៍ ។ ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ទៀតថា រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណ្ណតិទី៥នេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកុមារ សំដៅផ្តល់ភាពកក់ក្តៅដល់កុមារ និងលើកកម្ពស់សិទ្ធិក្នុងការរស់នៅរបស់កុមារ ។ ជាទីបញ្ចប់ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការនេះ នឹងបន្តវិវឌ្ឍន៍រីកចម្រើនទៅមុខទៀត ដើម្បីជួយដល់កុមារទាំងអស់នៅកម្ពុជាទាំងមូល ដែលកំពុងជួបការលំបាក គ្មានទីពឹង ហើយឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា នាពេលអនាគត នឹងមានអង្គការភូមិកុមារ SOS បន្ថែមទៀតនៅគ្រប់រាជធានី-ខេត្ត សម្រាប់ការពារ និងផ្តល់ប្រយោជន៍ដល់កុមារកម្ពុជាទាំងមូល ព្រោះថា កុមារ គឺជាទំពាំងស្នងឫស្សី ៕...
អានបន្ត...
ឯកឧត្តមរដ្ឋមន្ត្រី អនុញ្ញាតឲ្យលោកស្រី Leah Gutierrez ប្រធានផ្នែកអភិវឌ្ឍ ធនធានមនុស្ស និងសង្គមការិយាល័យADB ប្រចាំទីក្រុងម៉ានីឡា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
ព្រហស្បតិ៍, 17 តុលា 2013 14:32
នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៣ ឯកឯឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យលោកស្រី Leah Gutierrez ប្រធ...
អានបន្ត...
ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ នៅលើផ្លូវជាតិលេខ៨
អង្គារ, 09 កុម្ភៈ 2016 01:04
|
ផ្សព្វផ្សាយដោយ MLVT
461
462
463
464
465
466
467
468
...
470
ទំព័រទី 470 ទាំងអស់ 470 ទំព័រ
បញ្ជីទីភ្នាក់ងារជ្រើសរើសឯកជន
ទីភ្នាក់ងារជ្រើសរើសឯកជនទៅធ្វើការនៅប្រទេសអារ៉ាប់ប៊ីសាអូឌីត
Written on ពុធ, 25 កុម្ភៈ 2026 08:20
ទីភ្នាក់ងារជ្រើសរើសឯកជនទៅធ្វើការនៅប្រទេសសឹង្ហបូរី
Written on ពុធ, 25 កុម្ភៈ 2026 10:20
ទីភ្នាក់ងារជ្រើសរើសឯកជនទៅធ្វើការនៅប្រទេសម៉ាឡេស៊ី
Written on ពុធ, 25 កុម្ភៈ 2026 08:20
ទីភ្នាក់ងារជ្រើសរើសឯកជនទៅធ្វើការនៅប្រទេសជប៉ុន
Written on ពុធ, 25 កុម្ភៈ 2026 10:20
ទីភ្នាក់ងារជ្រើសរើសឯកជនទៅធ្វើការនៅតំបន់រដ្ឋបាលពិសេសហុងកុង
Written on ព្រហស្បតិ៍, 26 កុម្ភៈ 2026 08:20
ឯកសារផ្លូវការ
សេចក្ដីជូនដំណឹង ស្ដីពីលទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា
Written on ច័ន្ទ, 14 កញ្ញា 2026 12:38
សេចក្តីជូនដំណឹង លេខ២៥/២៦ ស្តីពីការស្នើសុំការអនុញ្ញាតប្រើប្រាស់ហត្ថពលកម្មបរទេសសម្រាប់ឆ្នាំ២០២៧
Written on ពុធ, 02 កញ្ញា 2026 14:38
សេចក្តីជូនដំណឹង ស្តីពីការសម្ភាសបេក្ខជនដែលបានប្រឡងជាប់តេស្តដោយប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) និងតេស្តកាយសម្បទា ដើម្បីទៅធ្វើការក្នុងវិស័យកសិកម្ម នៅរដ្ឋអ៊ីស្រាអែល
Written on សុក្រ, 28 សីហា 2026 15:35
សេចក្តីជូនដំណឹង ស្តីពីទីភ្នាក់ងារជ្រើសរើសឯកជនដែលបានទទួលការអនុញ្ញាតឱ្យធ្វើការជ្រើសរើស បណ្តុះបណ្តាល បញ្ជូន និងគ្រប់គ្រងពលករខ្មែរទៅធ្វើការនៅប្រទេសម៉ាឡេស៊ី
Written on ពុធ, 26 សីហា 2026 17:16
សេចក្តីជូនដំណឹង ស្តីពីទីភ្នាក់ងារជ្រើសរើសឯកជនដែលបានទទួលការអនុញ្ញាតឱ្យធ្វើការជ្រើសរើស បណ្តុះបណ្តាល បញ្ជូន និងគ្រប់គ្រងពលករខ្មែរទៅធ្វើការនៅបណ្តាប្រទេសអារ៉ាប់
Written on ពុធ, 26 សីហា 2026 17:15