Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
    • Reports
    • Bulletin
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ក្រសួងការងារ និងក្រុមហ៊ុន Zo Motors ចុះ MoU លើការបណ្តុះបណ្តាលជំនាញរថយន្តអគ្គិសនី (EV) និងលើកកម្ពស់សុវត្ថិភាពធ្វើដំណើរសម្រាប់កម្មករនិយោជិត

 Monday, 15 June 2026 22:32  |    Written by MLVT  |  938 times  |   Print  |   Email
ក្រសួងការងារ និងក្រុមហ៊ុន Zo Motors ចុះ MoU លើការបណ្តុះបណ្តាលជំនាញរថយន្តអគ្គិសនី (EV) និងលើកកម្ពស់សុវត្ថិភាពធ្វើដំណើរសម្រាប់កម្មករនិយោជិត

(ភ្នំពេញ)៖ បន្ទាប់ពីអញ្ជើញចូលរួមកម្មវិធីបើក ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពី ការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងការធ្វើដំណើរទៅមកកន្លែងការងារប្រកបដោយសុវត្ថិភាពសម្រាប់បងប្អូនកម្មករនិយោជិត ជាមួយលោក HE Dong នាយកប្រតិបត្តិក្រុមហ៊ុន Zo Motors Global។

 

អនុស្សរណៈនៃការយោគយល់គ្នានាពេលនេះ មានគោលបំណងលើកកម្ពស់សុវត្ថិភាពបងប្អូនកម្មករនិយោជិតក្នុងការធ្វើដំណើរប្រចាំថ្ងៃ, ជំរុញការប្រើប្រាស់យានជំនិះដឹកជញ្ជូនកម្មករនិយោជិតប្រកបដោយសុវត្ថិភាព បំពាក់ប្រព័ន្ធប្រអប់សុវត្ថិភាព (SafeBox)  និងផ្តល់ជាជម្រើសថ្មីលើមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិតនាពេលបច្ចុប្បន្ន។ លើសពីនេះ កិច្ចសហប្រតិបត្តិការនេះ ក៏គាំទ្រដល់គោលដៅបរិស្ថានតាមរយៈការប្រើប្រាស់យានយន្តអគ្គិសនី និងការអភិវឌ្ឍការដឹកជញ្ជូនបៃតង ព្រមទាំងលើកកម្ពស់ការយល់ដឹង និងសិក្សាពីគោលនយោបាយស្តង់ដា និងយន្តការហិរញ្ញវត្ថុ ដើម្បីគាំទ្រប្រព័ន្ធដឹកជញ្ជូនកម្មករនិយោជិតប្រកបដោយសុវត្ថិភាព និងចីរភាព។

ជាមួយនឹងការចុះហត្ថលេខាលើ MoU នៅថ្ងៃដដែលនេះ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈក៏បានសហការជាមួយក្រុមហ៊ុន Zo Motors (Cambodia)Co., Ltd. ផលិតបានថ្នាក់បណ្តុះបណ្តាលជំនាញចល័តចំនួន ៨គ្រឿងសម្រាប់ជំនាញថែទាំបរិក្ខារត្រជាក់, ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ, ការដំឡើងបណ្តាញបំពង់ទឹកក្នុងអគារ, ការថែទាំនិងជួសជុលរថយន្ត, ការជួសជុលម៉ាស៊ីនត្រជាក់, ជំនាញឌីជីថល, ធុរកិច្ចភេសជ្ជៈ (ឆុងកាហ្វេ និងទឹកផ្លែឈើ), និងសេវាកម្មសម្ផស្ស-សាឡន។ 

 

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា ក្រោយការអនុវត្តសាកល្បងនេះ ក្រសួង និងស្ថាប័នពាក់ព័ន្ធ ព្រមទាំងដៃគូអភិវឌ្ឍន៍នឹងពិចារណាជំរុញការផលិតថ្នាក់បណ្តុះបណ្តាលជំនាញចល័តនេះឱ្យបានដល់ចំនួន ៤០រថយន្ត នៅត្រឹមឆ្នាំ២០២៧ និងចំនួន ៥០រថយន្តនៅត្រឹមឆ្នាំ២០២៨។

 

សូមបញ្ជាក់ថា Zo Motors គឺជាក្រុមហ៊ុនផលិត និងចែកចាយយានយន្តពាណិជ្ជកម្មថាមពលថ្មី ដែលមានប្រភពមកពីប្រទេសជប៉ុន និងផ្តោតលើការអភិវឌ្ឍដំណោះស្រាយដឹកជញ្ជូនគ្មានការបំភាយឧស្ម័ន (Zero-Emission Transport Solutions) សម្រាប់វិស័យដឹកជញ្ជូន និងភស្តុភារ។ ក្រុមហ៊ុននេះផ្គុំ និងចែកចាយរថយន្តអគ្គិសនីដំបូងនៅកម្ពុជា ដែលផ្តោតលើការអភិវឌ្ឍយានយន្តថាមពលស្អាត និងបច្ចេកវិទ្យាដឹកជញ្ជូនឆ្លាតវៃ ដោយប្រើប្រាស់បច្ចេកវិទ្យាថាមពលថ្មី ដើម្បីរៀបចំឡើងវិញនូវប្រសិទ្ធភាពនៃប្រព័ន្ធដឹកជញ្ជូនសកល ព្រមទាំងធ្វើឱ្យការដឹកជញ្ជូនដែលគ្មានកាបូនក្លាយជាកម្លាំងជំរុញថ្មីសម្រាប់កំណើនសេដ្ឋកិច្ច៕

#MLVT #HENGSour #TVET



Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.