Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
    • Reports
    • Bulletin
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា

 Thursday, 11 June 2026 15:25  |    Written by MLVT  |  714 times  |   Print  |   Email
ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា

(ទីក្រុងហ្សឺណែវ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលនវានុវត្តន៍ និងបណ្តុះបណ្តាល SPARK Campus, សាលាជំនាញនាឡិកា FORPRO (FORPRO Watchmaking School) និងមជ្ឈមណ្ឌលថែទាំយានយន្ត (Automotive Maintenance Center) នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ នៅក្នុងអំឡុងពេលចូលរួមសន្និសីទអន្តរជាតិខាងការងារលើកទី ១១៤ នៃអង្គការអន្តរជាតិខាងការងារ (ILO) នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស។

 

នៅក្នុងដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់នេះ ឯកឧត្តមរដ្ឋមន្ត្រី បានចូលរួមពិនិត្យដោយផ្ទាល់អំពីវិធីសាស្ត្រប្រកបដោយនវានុវត្តន៍របស់ប្រទេសស្វ៊ីស លើការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) រួមទាំងឧបករណ៍បរិក្ខារទំនើបៗចុងក្រោយបង្អស់សម្រាប់ការអភិវឌ្ឍជំនាញផ្នែកបច្ចេកវិទ្យា ដែលរួមមាន ជំនាញផលិតនាឡិកា និងជំនាញថែទាំយានយន្ត។ 

ឯកឧត្តមក៏បានអញ្ជើញជួបពិភាក្សាជាមួយលោកគ្រូបង្គោល និងសិក្ខាកាមជាច្រើនរូប ដើម្បីធ្វើការឈ្វេងយល់ពីការរៀបចំ និងការបណ្តុះបណ្តាលកម្មវិធីសិក្សាផ្អែកលើសមត្ថភាព ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ។ ឯកឧត្តម ហេង សួរ បានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើការដកស្រង់បទពិសោធពីគំរូប្រព័ន្ធ TVET របស់ស្វ៊ីស ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ ដោយរួមបញ្ចូលគ្នារវាងការសិក្សានៅគ្រឹះស្ថានបណ្ដុះបណ្ដាល និងការអនុវត្តការងារជាក់ស្ដែង។ បទពិសោធនេះជាមូលដ្ឋានបន្ថែមក្នុងការធ្វើទំនើបកម្មប្រព័ន្ធបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា លើកកម្ពស់គុណភាព និងការឆ្លើយតបនៃកម្មវិធីអភិវឌ្ឍន៍ជំនាញ ព្រមទាំងការពង្រឹងទំនាក់ទំនងរវាងគ្រឹះស្ថានបណ្តុះបណ្តាល និងវិស័យឯកជន។ 

 

ទន្ទឹមនឹងនេះ ភាគីម្ចាស់ផ្ទះបានស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់គណៈប្រតិភូកម្ពុជា ក្នុងការសិក្សាបទពិសោធជាក់ស្តែងពីប្រព័ន្ធ TVET របស់ស្វ៊ីស និងបានចែករំលែកអំពីវិធីសាស្ត្រអនុវត្ត ការគ្រប់គ្រង និងមេរៀនដែលអាចយកមកពិចារណាអនុវត្តបាន។ បន្ថែមពីនេះ ភាគីម្ចាស់ផ្ទះក៏បានបង្ហាញឆន្ទៈក្នុងការបន្តចែករំលែកគ្នាទៅវិញទៅមកនូវចំណេះដឹង និងបទពិសោធជាមួយកម្ពុជាលើវិស័យពាក់ព័ន្ធសំខាន់ៗផងដែរនាពេលអនាគត៕

#MLVT #HENGSour



Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.