Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


មន្ត្រីជាន់ខ្ពស់ក្រសួងការងារ ចូលរួមវេទិកាជាន់ខ្ពស់អាស៊ាន ស្តីពី ការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

 Friday, 06 February 2026 13:36  |    Written by MLVT  |  1421 times  |   Print  |   Email
មន្ត្រីជាន់ខ្ពស់ក្រសួងការងារ ចូលរួមវេទិកាជាន់ខ្ពស់អាស៊ាន ស្តីពី ការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

(ហ្វីលីពីន)៖ ឯកឧត្តម សោម ចំណាន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំប្រតិភូចូលរួមវេទិកាជាន់ខ្ពស់អាស៊ាន ស្ដីពី ការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា ដែលរៀបចំដោយក្រសួងមុខរបរ និងការងារ នៃសាធារណរដ្ឋហ្វីលីពីន នៅទីក្រុងសេប៊ូ សាធារណរដ្ឋហ្វីលីពីន។ 

 

វេទិកាជាន់ខ្ពស់អាស៊ាននេះ មានគោលបំណងពិភាក្សាលើបញ្ហាប្រឈម ការស្វែងរកដំណោះស្រាយ ក៏ដូចជាការចែករំលែកនូវវឌ្ឍនភាព ឧត្តមានុវត្តន៍ និងនវានុវត្តន៍ ក្នុងការរៀបចំការងារសមរម្យសម្រាប់អ្នកធ្វើការតាមថ្នាលបច្ចេកវិទ្យា ឱ្យមានភាពធន់ បរិយាបន្ន និងនិរន្តរភាព។ 

ថ្លែងក្នុងវេទិកានេះ ឯកឧត្តម សោម ចំណាន បានគូសបញ្ជាក់អំពីការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០២៤-២០២៨ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយសម្រាប់ជំរុញការងារសមរម្យ និងការធ្វើឱ្យប្រសើរឡើងនូវជីវភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជាទាំងអស់ រួមទាំងអ្នកធ្វើការក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា ដើម្បីធានាថាមិនមាននរណាម្នាក់ត្រូវបានទុកចោល៕

#MLVT #HENGSour



Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.