Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


រដ្ឋមន្ត្រីក្រសួងការងារ៖ កិច្ចសហប្រតិបត្តិការ ជាមួយក្រុមហ៊ុន Shandong Dolang Technology Equipment នៃប្រទេសចិន នឹងជំរុញកម្មវិធីសិក្សា TVET ស្របតាមស្តង់ដាសិក្សានៃប្រទេសចិន និងអាល្លឺម៉ង់

 Friday, 28 March 2025 17:02  |  511 times  |   Print  |   Email
រដ្ឋមន្ត្រីក្រសួងការងារ៖ កិច្ចសហប្រតិបត្តិការ ជាមួយក្រុមហ៊ុន Shandong Dolang Technology Equipment នៃប្រទេសចិន នឹងជំរុញកម្មវិធីសិក្សា TVET ស្របតាមស្តង់ដាសិក្សានៃប្រទេសចិន និងអាល្លឺម៉ង់

 

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET) របស់កម្ពុជា ជាមួយក្រុមហ៊ុន Shandong Dolang Technology Equipment Co., Ltd. នៃប្រទេសចិន នឹងជួយជំរុញកម្មវិធីសិក្សា TVET របស់កម្ពុជា ស្របតាមស្តង់ដាសិក្សានៃប្រទេសចិន និងអាល្លឺម៉ង់ ដែលនឹងចូលរួមយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្ម និងសេដ្ឋកិច្ចរបស់កម្ពុជា។ ទន្ទឹមនេះ កិច្ចសហប្រតិបត្តិការនេះនឹងបង្កើតភាពជាដៃគូ ដើម្បីលើកកម្ពស់ និងផ្លាស់ប្តូរកម្មវិធីសិក្សាជាអន្តរជាតិលើជំនាញ TVET ជាពិសេសក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា។  

 

ការគូសបញ្ជាក់ដូចនេះ គឺនៅក្នុងឱកាសនៃពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង លោក ជាំង ជូតុង (JIANG Zuodong) នាយកប្រតិបត្តិ ក្រុមហ៊ុន Shandong Dolang Technology Equipment Co., Ltd. នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។  

 

ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាសេនាធិការ បាននិងកំពុងអភិវឌ្ឍធនធានមនុស្ស និងកម្លាំងពលកម្មជំនាញ តាមរយៈកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើជំនាញសំខាន់ៗ ស្របតាមកំណើនសេដ្ឋកិច្ចសង្គម ឆ្លើយតបនឹងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន និងអនាគត ជាពិសេសក្នុងបរិបទនៃឧស្សាហកម្ម 4.0។ 

 

គួរបញ្ជាក់ថា តាមរយៈអនុស្សរណៈនៃការយោគយល់គ្នា ដែលមានសុពលភាពរយៈពេល ៥ឆ្នាំនេះ នឹងពង្រឹងការកសាងសមត្ថភាពកាន់តែប្រសើរថែមទៀតដល់គ្រូ និងសិស្សក្នុងវិស័យ TVET ដោយកិច្ចសហប្រតិបត្តិការនេះ ផ្តោតលើ ទី១. ពង្រឹងការអភិវឌ្ឍជំនាញតាមរយៈកម្មវិធីផ្លាស់ប្តូរគ្រូ និងសិស្ស និងការទទួលស្គាល់ស្តង់ដាវិជ្ជាជីវៈកម្ពុជា-ចិន។ ទី២. បង្កើតស្តង់ដាការងារគ្របដណ្តប់លើវិស័យសំខាន់ៗនៃ TVET ស្របតាមអាទិភាពសេដ្ឋកិច្ច និងឧស្សាហកម្មរបស់កម្ពុជា។ និងទី៣. ជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច ផ្តោតលើវិស័យដូចជា កសិកម្មទំនើប អេឡិចត្រូនិចស្វ័យប្រវត្តិកម្ម មនុស្សយន្ត ផលិតកម្មឧស្សាហកម្ម បច្ចេកវិទ្យាឌីជីថល និងបច្ចេកវិទ្យាឆ្លាតវៃនិងបញ្ញាសិប្បនិម្មិត (AI)៕

 

#MLVT #HENGSour #TVET


Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.