Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ADB បានចូលរួមយ៉ាងសំខាន់ លើការគាំទ្រ វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈកម្ពុជា

 Tuesday, 11 December 2018 19:05  |  5766 times  |   Print  |   Email
ADB បានចូលរួមយ៉ាងសំខាន់ លើការគាំទ្រ វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈកម្ពុជា

ទីស្ដីការក្រសួង៖ នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាលើការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជារវាង ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយលោកជំទាវ Sunniya Durrani Jamal នាយកធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំ កម្ពុជាថ្មី(ADB) នារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨នេះ នៅទីស្តីការក្រសួង ភាគីទាំងពីរ បានសំដែងនូវមោទនភាពចំពោះកិច្ចសហប្រតិបត្តិការយ៉ាងល្អដែលបានបង្កើតឱ្យមាន សមិទ្ធិផលជាច្រើន ជាពិសេសការជួយគាំទ្ររបស់គម្រោង ADB លើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។

 

លោកជំទាវ Sunniya Durrani Jamal បានសំដែងនូវ ការពេញចិត្តយ៉ាងខ្លាំងចំពោះភាពរីកចំរើនរបស់កម្ពុជា ជាពិសេសការខិតខំក្នុងការ អភិវឌ្ឍន៍ធនធានមនុស្ស តាមរយៈការពង្រឹងការអនុវត្តគោលនយោបាយអប់រំបណ្តុះ បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងការដាក់ចេញនូវយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជា រួមទាំងការពង្រឹងយន្តការនានាដើម្បីបង្កើនប្រសិទ្ធភាពការងាររបស់គណៈកម្មាធិការជាតិបណ្តុះបណ្តាល (NTB) ដែលស្របទៅនឹងចក្ខុវិស័យនៃផែនការយុទ្ធសាស្រ្តឆ្នាំ២០៣០ របស់ADB ដោយផ្តោតទៅលើការអភិវឌ្ឍធនធានមនុស្សឆ្លើយតប ទៅនិងការវិវត្តន៍រីកចំរើននៃឧស្សាហកម្ម។ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តីបានស្នើឱ្យ ADB ជួយអភិវឌ្ឍន៍ធនធានមនុស្ស លើផ្នែកឌីជីថល និងការត្រៀមខ្លួនក្នុងការដើរទាន់នូវ បដិវត្តឧស្សាហកម្ម ៤.០ នៅកម្ពុជា។

ជាការឆ្លើយតប ADB និងបន្តផ្តល់គម្រោងថ្មីមួយ ក្នុងរយៈពេល ៥ឆ្នាំ គឺចាប់ពីឆ្នាំ២០១៩ដល់ ២០២៤ ដោយផ្តោតលើយុវជន ដែលបានបញ្ចប់ការសិក្សាចាប់ពីថ្នាក់មធ្យមសិក្សាទុតិយភូមិឡើងទៅ ដើម្បីឱ្យពួកគេមានសមត្ថភាព និងជំនាញគ្រប់គ្រាន់សម្រាប់ត្រៀមខ្លួនចូល ទៅក្នុងបច្ចេកវិទ្យាឌីជីថល និងបដិវត្តឧស្សាហកម្ម ៤.០ ។ យោងតាមការបញ្ជាក់ពី ឯកឧត្តម ឡៅ ហ៊ីម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយក នៃអគ្គនាយកដ្ឋាន អប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ បន្ទាប់ពីសិក្សាយ៉ាងល្អិតល្អន់លើតម្រូវការទីផ្សារកម្លាំងពលកម្ម ដែលមានជំនាញច្បាស់ លាស់នៅក្នុងប្រទេសកម្ពុជា ក្នុងពេលបច្ចុប្បន្ន និងទៅអនាគតនោះ ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា ADB គ្រោងនឹងផ្តល់ការបណ្តុះបណ្តាលជំនាញ បច្ចេកទេស សំខាន់ៗ ចំនួន៤មុខ ដល់យុវជនកម្ពុជា ដើម្បីឆ្លើយតបនឹងសេចក្តីត្រូវការចាំបាច់ នៃបដិវត្តន៍ឧស្សាហកម្ម សកលភាវូនីយកម្ម ដែលកំពុងតែវាយលុកយ៉ាងគំហក់ មកលើ បណ្តាប្រទេស ដែលកំពុងអភិវឌ្ឍន៍ នៅក្នុងតំបន់ ជាពិសេសប្រទេសកម្ពុជាតែម្តង។

ឯកឧត្តមបញ្ជាក់ថា សម្រាប់គម្រោងប្រកួតប្រជែងជំនាញថ្មីនេះ ផ្តោតទៅលើ វិស័យអគ្គិសនី, អេឡិចត្រូវនិក, សំណង់ និងកម្មមន្តសាល ។ ហើយសាលាដែលត្រូវអនុវត្ត គឺតម្រូវទៅលើសាលាអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ រួមទាំងសាលាមួយចំនួនទៀត ដែលនៅក្រោមចំណុះរបស់ក្រសួងការងារ ដែលមានសក្ដានុពល ហើយកិច្ចការនេះស្ថិតក្រោមការត្រួតពិនិត្យមើលរវាងក្រសួងការងារ និងADBផ្ទាល់។ ទាក់ទិននិងហេដ្ឋារចនាសម្ព័ន្ធសម្រាប់អនុវត្តគម្រោងនេះ ឯកឧត្តម អគ្គនាយក បានអះអាងថា នៅមានបញ្ហាខ្វះខាតនៅឡើយ ដូចជាអគារ គ្រឿងម៉ាស៊ីន និងសម្ភារៈមួយចំនួនទៀត ពិសេសសមត្ថភាពគ្រូបង្រៀន ដែលទាមទាឱ្យមានការបណ្តុះបណ្តាលបន្ថែម ដោយសារមានការវិវត្តយ៉ាងលឿនលើវិស័យបច្ចេកវិទ្យានាពេលបច្ចុប្បន្ននេះ៕


Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.