Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


តើអ្វីទៅជាការទទួល និងផ្តល់សេវាត្រឹមត្រូវរវាងសមាជិក ប.ស.ស. និងគ្រូពេទ្យព្យាបាល

 Friday, 31 January 2025 09:31  |  1127 times  |   Print  |   Email
តើអ្វីទៅជាការទទួល និងផ្តល់សេវាត្រឹមត្រូវរវាងសមាជិក ប.ស.ស. និងគ្រូពេទ្យព្យាបាល

?ប្រាកដណាស់! គ្រប់សមាជិក ប.ស.ស. ត្រូវតែទទួលបានសេវាដូចខាងក្រោម៖

 

➡️ សមាជិក ប.ស.ស. ត្រូវតែទទួលបានការពិគ្រោះ និងពិនិត្យជំងឺត្រឹមត្រូវពីគ្រូពេទ្យព្យាបាល មុនពេលគ្រូពេទ្យចេញវេជ្ជបញ្ជាឱ្យបើកថ្នាំ

➡️ សមាជិក ប.ស.ស. ទាំងអស់មិនត្រូវទទួលថ្នាំ ឬទទួលទានថ្នាំ ដោយមិនទាន់បានពិគ្រោះ និងពិនិត្យជំងឺត្រឹមត្រូវពីគ្រូពេទ្យព្យាបាលនោះឡើយ

➡️ សមាជិក ប.ស.ស. ត្រូវហ៊ានសួរទៅកាន់គ្រូពេទ្យ ពេលគ្រូពេទ្យបើកផ្តល់ថ្នាំដោយមិនបានពិគ្រោះ ឬពិនិត្យជំងឺត្រឹមត្រូវ

➡️ គ្រូពេទ្យព្យាបាល ត្រូវផ្តល់ការព្យាបាលត្រឹមត្រូវជូនសមាជិក ប.ស.ស. ស្របទៅតាមក្រមសីលធម៌វិជ្ជាជីវៈរបស់គ្រូពេទ្យ ដែលបានដាក់ចេញដោយក្រសួងសុខាភិបាល

➡️ គ្រូពេទ្យព្យាបាល ត្រូវណែនាំសមាជិក ប.ស.ស. ដែលត្រូវទទួលសេវា ឱ្យបានយល់ច្បាស់ពីសិទ្ធិទទួលបានសេវាប្រកបដោយភាពត្រឹមត្រូវ

➡️ គ្រូពេទ្យព្យាបាល មិនត្រូវបើកថ្នាំឱ្យសមាជិក ប.ស.ស. ដោយមិនបានពិគ្រោះ និងពិនិត្យព្យាបាលជំងឺឡើយ

✍️ បញ្ជាក់៖ ក្នុងករណីរកឃើញថា សមាជិក ប.ស.ស. និងគ្រូពេទ្យព្យាបាល បានសមគំនិតគ្នាដោយចេតនា ក្នុងគោលបំណងកេងចំណេញផលប្រយោជន៍ណាមួយពី ប.ស.ស. នោះ ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងអនុវត្តវិធានការរួមមាន៖

➡️ ​សម្រាប់សមាជិក ប.ស.ស. នឹងត្រូវលុបឈ្មោះចេញពី ប.ស.ស. ដោយមិនអនុញ្ញាតឱ្យបន្តប្រើប្រាស់សេវា ប.ស.ស. បន្តទៀតឡើយ និងត្រូវសងត្រឡប់មកវិញនូវទឹកប្រាក់ដែលបានកេងចំណេញស្របទៅតាមការខាតបង់របស់មូលនិធិសន្តិសុខសង្គម

➡️ ដោយឡែកសម្រាប់មូលដ្ឋានសុខាភិបាលដៃគូ នឹងត្រូវផ្តាច់កិច្ចព្រមព្រៀងជាមួយ ប.ស.ស. ដោយមិនអនុញ្ញាតឱ្យបន្តផ្តល់សេវាជូនសមាជិក ប.ស.ស. ទៀតឡើយ និងត្រូវសងត្រឡប់មកវិញនូវទឹកប្រាក់ដែលបានកេងចំណេញស្របទៅតាមការខាតបង់របស់មូលនិធិសន្តិសុខសង្គម

➡️ ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ។

✅ ចូលរួមទាំងអស់គ្នា ដើម្បីពង្រឹង និងពង្រីកការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ឱ្យមាន គណនេយ្យភាព សុចរិតភាព តម្លាភាព និងនិរន្តរភាព នៃការផ្តល់សេវារបស់បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

 

ℹ️ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខ ១២៩៧ ឬ ១២៨៦ ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គមរបស់យើង!

 

លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត‼️

#MLVT #HENGSour #បសស #NssfCambodia


Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.