Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ក្រសួងការងារ និង ADB បន្តពិភាក្សាលើកិច្ចសហប្រតិបត្តិការលើកកម្ពស់វិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ និងការអភិវឌ្ឍជំនាញនៅកម្ពុជា

 Thursday, 05 February 2026 13:04  |  1068 times  |   Print  |   Email
ក្រសួងការងារ និង ADB បន្តពិភាក្សាលើកិច្ចសហប្រតិបត្តិការលើកកម្ពស់វិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ និងការអភិវឌ្ឍជំនាញនៅកម្ពុជា

(ភ្នំពេញ)៖ នារសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី យ៉ាស្មីន ស៊ីឌីគី (Yasmin Siddiqi) នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា (ADB) ដើម្បីបន្តជំរុញកិច្ចសហប្រតិបត្តិការលើការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ និងការអភិវឌ្ឍជំនាញនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព។

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលសម្រេចបានកន្លងមក តាមរយៈកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងជាមួយធនាគារអភិវឌ្ឍន៍អាស៊ី ព្រមទាំងបានផ្ដល់នូវអនុសាសន៍គន្លឹះក្នុងការជំរុញកិច្ចសហប្រតិបត្តិការឱ្យបានកាន់តែរលូន ជាពិសេសនៅក្នុងការចូលរួមពីវិស័យឯកជនសម្រាប់ការអភិវឌ្ឍជំនាញ យន្តការធ្វើតេស្តវាយតម្លៃទទួលស្គាល់ជំនាញពីមុន (RPL) និងការរៀបចំគោលនយោបាយអភិវឌ្ឍន៍ជំនាញជាដើម។

ជាការឆ្លើយតប លោកស្រី ស៊ីឌីគី បានសម្ដែងនូវការកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពខ្ពស់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ជារួម និងដោយឡែកជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងការជំរុញការអភិវឌ្ឍជំនាញជាតិ ដែលចូលរួមពង្រឹងផលិតភាព ភាពធន់កម្លាំងពលកម្ម និងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា។ ទន្ទឹមនោះ លោកស្រី ក៏បានបង្ហាញនូវការប្ដេជ្ញាចិត្តខ្ពស់ក្នុងការបន្តគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងការអនុវត្តកម្មវិធីយុទ្ធសាស្ត្រសម្រាប់វិស័យការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏ដូចជាយុទ្ធសាស្ត្រអភិវឌ្ឍជាតិរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ៕

 

#HENGSour #MLVT


Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.