Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ក្រសួងការងារ ជំរុញការបណ្តុះបណ្តាលបទប្បញ្ញត្តិច្បាប់ ពាក់ព័ន្ធវិស័យការងារ ដល់ប្រធានផ្នែករដ្ឋបាល និងធនធានមនុស្ស នៃសហគ្រាស ក្រុមហ៊ុន រោងចក្រ

 Monday, 26 January 2026 20:29  |  208 times  |   Print  |   Email
ក្រសួងការងារ ជំរុញការបណ្តុះបណ្តាលបទប្បញ្ញត្តិច្បាប់ ពាក់ព័ន្ធវិស័យការងារ ដល់ប្រធានផ្នែករដ្ឋបាល និងធនធានមនុស្ស នៃសហគ្រាស ក្រុមហ៊ុន រោងចក្រ

(ភ្នំពេញ)៖ វិទ្យាស្ថានជាតិការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកវគ្គបណ្តុះបណ្តាលបទប្បញ្ញត្តិច្បាប់ ពាក់ព័ន្ធវិស័យការងារ ជូនដល់ប្រធានផ្នែករដ្ឋបាល និងធនធានមនុស្ស មកពីបណ្តាសហគ្រាស គ្រឹះស្ថាននានា ចំនួន ១៥១នាក់ នៅទីស្តីការក្រសួង កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម លឹម ស៊ុយហុង អនុរដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

 

វគ្គបណ្តុះបណ្តាលដែលមានរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ ២៨ ខែមករា ឆ្នាំ២០២៦ រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សមត្ថភាព និងចំណេះដឹងបន្ថែមដល់សិក្ខាកាម ពាក់ព័ន្ធនឹងការអនុវត្តបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារ និងសន្តិសុខសង្គម។ ការពង្រឹងចំណេះដឹងនេះ នឹងជួយឱ្យអ្នកគ្រប់គ្រងរដ្ឋបាល និងធនធានមនុស្ស បំពេញតួនាទីភារកិច្ចរបស់ខ្លួនកាន់តែមានប្រសិទ្ធភាព សំដៅធានាបាននូវអនុលោមភាពតាមច្បាប់ការងារ និងការបង្កើតឱ្យមានផលិតភាពការងារខ្ពស់នៅក្នុងសហគ្រាស។

 

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះគឺជាផ្នែកមួយនៃការអភិវឌ្ឍមូលធនមនុស្ស ដែលជាអាទិភាពចាំបាច់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ទន្ទឹមនឹងនេះ វាក៏ជាការចូលរួមអនុវត្តយុទ្ធនាការ "សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ" របស់រាជរដ្ឋាភិបាល ដើម្បីពង្រឹងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ វប្បធម៌អនុលោមភាពតាមច្បាប់ និងប្រសិទ្ធភាពនៃយន្តការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ។

 

ជាមួយគ្នានេះ ឯកឧត្តម លឹម ស៊ុយហុង បានផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់ ឱ្យខិតខំយកចិត្តទុកដាក់ក្រេបជញ្ជក់ចំណេះដឹងពីគ្រូឧទ្ទេស និងចូលរួមពិភាក្សាដោះដូរគំនិតឱ្យបានផុលផុស ដើម្បីយកចំណេះដឹងទាំងនេះទៅអនុវត្តក្នុងស្ថាប័នរបស់ខ្លួន ប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ ក្នុងន័យការពារសិទ្ធិ និងប្រយោជន៍របស់បងប្អូនកម្មករនិយោជិតឱ្យបានកាន់តែប្រសើរឡើង។

 

សូមបញ្ជាក់ថា សិក្ខាកាមទាំងអស់សិក្សាលើប្រធានបទសំខាន់ៗចំនួន ៨ រួមមាន៖ លក្ខខណ្ឌទូទៅនៃការងារ, ការអនុវត្តកិច្ចសន្យាការងារ, ការទូទាត់ប្រាក់បំណាច់, សុវត្ថិភាពនិងសុខភាពការងារ, សេរីភាពអង្គការវិជ្ជាជីវៈ, ការដោះស្រាយវិវាទការងារ, ប្រព័ន្ធស្វ័យប្រវត្តិកម្មក្នុងវិស័យការងារ និងរបបសន្តិសុខសង្គម៕

 

#MLVT #HENGSour


Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.