Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ក្នុងសន្និសីទអន្តរជាតិខាងការងារលើកទី១០៨ កម្ពុជាស្នើដៃគូអន្តរជាតិនានាបន្តជួយអភិវឌ្ឍន៍វិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ

 Thursday, 13 June 2019 23:45  |  3263 times  |   Print  |   Email
ក្នុងសន្និសីទអន្តរជាតិខាងការងារលើកទី១០៨ កម្ពុជាស្នើដៃគូអន្តរជាតិនានាបន្តជួយអភិវឌ្ឍន៍វិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ

(ហ្សឺណែវ)៖ នាឱកាសថ្លែងសុន្ទរកថាក្នុងសម័យប្រជុំលើកទី១០៨ នៃសន្និសីទអន្តរជាតិខាងការងារ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩នេះ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានស្នើដល់ដៃគូអន្តរជាតិនានា ពិសេសអង្គការ ILO សូមបន្តជួយអភិវឌ្ឍន៍វិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅកម្ពុជា ដើម្បីឆ្លើយតបនឹងបរិបទបដិវត្តឧស្សាហកម្ម ៤.០។

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី អ៊ិត សំហេង បានឱ្យដឹងថា «ស្របពេលដែលប្រភេទការងារមួយចំនួនបាននិងកំពុងមានការផ្លាស់ប្តូរ នៅក្នុងដំណើរការវិវត្តផ្នែកបច្ចេកវិទ្យា និងបដិវត្តឧស្សាហកម្ម ៤.០ កម្ពុជាជឿជាក់ថាគ្រប់ភាគីពាក់ព័ន្ធនឹងចូលរួមជាមួយកម្ពុជា ដើម្បីដាក់ចេញជាវិធានការ និងដំណោះស្រាយចំពោះបញ្ហាប្រឈម ដែលអាចកើតមានឡើងនៅក្នុងទីផ្សារការងារ និងការងារនាពេលអនាគតសម្រាប់ប្រជាពលរដ្ឋគ្រប់រូប»។ ឯកឧត្តមរដ្ឋមន្ត្រីបានប្រកាសគាំទ្រចំពោះអនុសាសន៍ ដែលលើកឡើងក្នុងរបាយការណ៍របស់គណៈកម្មការសកលស្ដីពី ការងារសម្រាប់អនាគតកាន់តែភ្លឺថ្លា (Work for a Brighter Future) ដែលផ្តោតសំខាន់ទៅលើការអភិវឌ្ឍមូលធនមនុស្ស។ ឯកឧត្តម អ៊ិត សំហេង បានបន្តថា ដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ជាពិសេសគោលដៅទី៨ «ការងារសមរម្យ» នៅក្នុងបរិបទនៃបដិវត្តឧស្សាហកម្មជំនាន់ទី៤ ប្រទេសសមាជិកអង្គការ ILO ចាំបាច់ត្រូវធានាឱ្យបានថាកម្មករនិយោជិត និងយុវជនទទួលបានការអប់រំចំណេះដឹងទូទៅ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ប្រកបដោយគុណភាព និងឱកាសទទួលបានការសិក្សាពេញមួយជីវិត ដើម្បីទទួលបានជំនាញមួយ ដែលអាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងស្រុក និងក្នុងតំបន់។

ក្នុងន័យនេះ ប្រទេសសមាជិកអង្គការ ILO គប្បីផ្ដោតលើការបង្កើនសមត្ថភាពជំនាញដល់កម្លាំងពលកម្ម បង្កើនផលិតភាព បង្រួមគម្លាតភាពមិនស៊ីគ្នានៃជំនាញ ពង្រឹងសេវាព័ត៌មានទីផ្សារការងារ និងសេវារកការងារធ្វើ បង្កើនគុណភាពអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីចាប់យកអត្ថប្រយោជន៍ជាអតិបរមា និងកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃការប្រែប្រួលពិភពការងារ និងដើម្បីឆ្លើយតបទៅនឹងតម្រូវការជំនាញនាពេលអនាគត។ ឯកឧត្តមបានថ្លែងបន្តទៀតថា ក្នុងរយៈពេល៥០ឆ្នាំ ដែលកម្ពុជាក្លាយជាសមាជិករបស់អង្គការ ILO កម្ពុជាសម្រេចបានសមិទ្ធផលយ៉ាងធំធេងក្នុងវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈកិច្ចសហប្រតិបត្តិការរបស់អង្គការនេះ ក្នុងការអនុវត្តគម្រោងនានា។ កម្ពុជាសង្ឃឹមថា គោលការណ៍គ្រឹះរបស់អង្គការ ILO ដែលផ្តោតលើយន្តការត្រីភាគី និងកិច្ចសន្ទនាសង្គម នឹងសម្រេចបាននូវសេចក្តីថ្លែងការណ៍សតវត្សរ៍មួយ ដែលកំណត់យ៉ាងជាក់លាក់អំពីតួនាទី និងបេសកកម្មរបស់អង្គការ ILO ក្នុងការចាប់ផ្តើមសតវត្សទី២របស់ខ្លួន ដើម្បីបន្តលើកកម្ពស់ការងារសមរម្យ ប្រកបដោយផលិតភាពសម្រាប់គ្រប់គ្នា។

ឯកឧត្តមរដ្ឋមន្ត្រី អ៊ិត សំហេង បានបង្ហាញការជឿជាក់ថា អង្គការ ILO នៅតែបន្តមានតួនាទីយ៉ាងសំខាន់ និងជាស្ថាប័នត្រីភាគីមួយ ដែលនឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការប្រែក្លាយបញ្ហាប្រឈម ដែលបាននិងកំពុងកើតឡើងនៅក្នុងបដិវត្តឧស្សាហកម្មជំនាន់ទី៤ ទៅជាកាលានុវត្តភាពនៃអនាគតការងារដ៏ត្រចះត្រចង់សម្រាប់បុគ្គលគ្រប់រូប ដោយមិនបោះបង់បុគ្គលណាម្នាក់នោះទេ៕


Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.