Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


អបអរសាទរ! ជ័យលាភីសម្រស់ឯកវាយនភណ្ឌ ឆ្នាំ២០១៩ វគ្គផ្តាច់ព្រ័ត្រ

 Wednesday, 01 May 2019 21:41  |  3652 times  |   Print  |   Email
អបអរសាទរ! ជ័យលាភីសម្រស់ឯកវាយនភណ្ឌ ឆ្នាំ២០១៩ វគ្គផ្តាច់ព្រ័ត្រ

(ភ្នំពេញ)៖ ក្រោយការប្រឡងសម្រស់ឯកវាយនភណ្ឌ ឆ្នាំ២០១៩ វគ្គផ្តាច់ព្រ័ត្រ នារាត្រីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ នេះរួចមក គណៈកម្មការវាយតម្លៃការប្រកួត បានប្រកាសជាផ្លូវការនូវបេក្ខជន-បេក្ខនារី ដែលជាកម្មករ-កម្មការិនីជ័យលាភីសម្រស់ឯកវាយនភណ្ឌឆ្នាំ២០១៩។ ព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនេះ ត្រូវបានធ្វើឡើងនៅស្ថានីយ៍ទូរទស្សន៍បាយ័នស្ទឹងមានជ័យ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

បេក្ខជន-បេក្ខនារីសម្រស់ឯកវាយនភណ្ឌ ឆ្នាំ២០១៩នេះ រួមមាន៖*

សម្រាប់បេក្ខជន៖

   -ជ័យលាភីលេខ១ បានទៅលើបេក្ខជន លឿង  វិសាល ពាក់ស្លាកលេខ៨ មកពីមណ្ឌលរាជធានីភ្នំពេញ

   -ជ័យលាភីលេខ២ បានទៅលើបេក្ខជន សុខ មនោចិន ពាក់ស្លាកលេខ៩ មកពីមណ្ឌលខេត្តបន្ទាយមានជ័យ

   -ជ័យលាភីលេខ៣ បានទៅលើបេក្ខជន រដ្ឋា ថៃលី ពាក់ស្លាកលេខ៧ មកពីមណ្ឌលខេត្តស្វាយរៀង។

* សម្រាប់បេក្ខនារី៖ -ជ័យលាភីលេខ១ បានទៅលើបេក្ខនារី យ៉ុន កាន់ទីម៉ា ពាក់ស្លាកលេខ២ មកពីមណ្ឌលរាជធានីភ្នំពេញ -ជ័យលាភីលេខ២ បានទៅលើបេក្ខនារី សុន ស្រីពៅ ពាក់ស្លាកលេខ៣ មកពីមណ្ឌលខេត្តស្វាយរៀង -ជ័យលាភីលេខ៣ បានទៅលើបេក្ខនារី លី ណៃហ៊ាង ពាក់ស្លាកលេខ៧ មកពីមណ្ឌលរាជធានីភ្នំពេញ។ ចំពោះរង្វាន់សម្រាប់បេក្ខជន-បក្ខនារី ដែលចូលរួមក្នុងការប្រឡងវិញ រួមមាន៖ -ជ័យលាភីលេខ១ ទទួលបានថវិកាចំនួន ៥លានរៀល, ម៉ូតូ Honda Beat ចំនួន ១គ្រឿង, ៥០០ដុល្លារ ពីទ្រូម៉ានី, គូប៉ុងចំនួន ១លានរៀនពីហាងលក់សម្លៀកបំពាក់ Mr. Man, រ៉ូបរាត្រីសមោសរ និងអាវខ្មែរពីហាងកាត់ដេរ បូរ៉ានិច -ជ័យលាភីលេខ២ ទទួលបានថវិកាចំនួន ៤លានរៀល និងម៉ូតូ Honda Beat ចំនួន ១គ្រឿង -ជ័យលាភីលេខ៣ ទទួលបានថវិកាចំនួន ៣លានរៀល និងម៉ូតូ Honda Beat ចំនួន ១គ្រឿង -ជ័យលាភីកិត្តិយសទទួលបានថវិកាចំនួន ២លានរៀល និងម៉ូតូ Honda Beat ចំនួន ១គ្រឿង -អ្នកមិនទទួលបានជ័យលាភី ក៏ទទួលបានថវិកាចំនួន ១លានរៀល និងម៉ូតូ Honda Beat ចំនួន ១គ្រឿងផងដែរ។

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានបញ្ជាក់ថា ការរៀបចំកម្មវិធីសម្រស់ឯកវាយនភណ្ឌ ត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចំនួន៤លើករួចមកហើយ គឺនៅឆ្នាំ២០១៥ ឆ្នាំ២០១៦ ឆ្នាំ២០១៧ និងឆ្នាំ២០១៨ ដោយទទួលបានជោគជ័យ និងការគាំទ្រយ៉ាងពេញទំហឹងពីសាធារណជន ជាពិសេសពីក្មួយៗកម្មករ-កម្មការិនីយើង។ ឆ្នាំនេះ គឺជាលើកទី៥ ហើយ ដែលក្រសួងការងារបានរៀបចំកម្មវិធីសម្រស់ឯកវាយនភណ្ឌ ដែលកាន់តែមានលក្ខណៈទូលំទូលាយជាងមុន ដោយមានការចូលរួមពីសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (CCNU) និងសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) និងដៃគូពាក់ព័ន្ធនានា សំដៅលើកតម្លៃកម្មករ-កម្មការិនី និងបង្កើតនូវបរិយាកាសសប្បាយរីករាយជូនកម្មករ-កម្មការិនី ដែលកំពុងបម្រើការងារក្នុងឧស្សាហកម្មផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើងនៅកម្ពុជា និងវិស័យសេដ្ឋកិច្ចផ្សេងៗទៀត ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៣ ទិវាពលកម្មអន្តរជាតិ ក្រោមប្រធានបទ «កិច្ចគាំពារសង្គម ដើម្បីផលិតភាព »។

ឯកឧត្តមបន្តថា ការរៀបចំកម្មវិធីដ៏សប្បាយរីករាយថ្ងៃនេះ ផ្តើមពីជោគជ័យរបស់រាជរដ្ឋាភិបាលក្នុងការរក្សាបាននូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ដែលធ្វើឱ្យមានកំណើនសេដ្ឋកិច្ចខ្ពស់ជាង ៧%ក្នុងមួយឆ្នាំ ដែលបង្កើតនូវឱកាសការងារជូនប្រជាពលរដ្ឋយើងជាង ៩៩,៣% ជោគជ័យនៃការអនុវត្តនូវសិទ្ធិការងារ ការលើកកម្ពស់លក្ខខណ្ឌការងារ ការលើកកម្ពស់តម្លៃការងារ និងជីវភាពរស់នៅដល់ក្មួយៗកម្មករនិយោជិត រួមទាំងកិច្ចគាំពារសង្គមប្រកបដោយផ្លែផ្កា។ តាមរយៈកម្មវិធីនេះ យើងសង្ឃឹមជឿជាក់ថា ក្មួយៗកម្មករ កម្មការិនី របស់យើងនឹងកាន់តែស្រឡាញ់ និងមានមោទនភាពចំពោះការងារដែល ខ្លួនកំពុងតែធ្វើ សំដៅចូលរួមធ្វើឱ្យកាន់តែប្រសើរការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ តាមរយៈការប្រឡងនេះ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ក្មួយៗកម្មករ-កម្មការិនីត្រូវមានមោទនភាពថា ពិតជាបានបង្ហាញពីសមត្ថភាព និងទេពកោសល្យរបស់ខ្លួន ដោយមិនត្រឹមតែពូកែការងារប៉ុណ្ណោះទេ  ថែមទាំងមានរូបសម្ផស្សស្រស់ស្អាត មានចំណេះដឹងពីច្បាប់ពាក់ព័ន្ធវិស័យការងារ និងសន្តិសុខសង្គម និងមានសមត្ថភាពសិល្បៈផ្សេងៗទៀតផង។ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបន្តរៀបចំកម្មវិធីនេះនៅឆ្នាំក្រោយៗទៀត ហើយសង្ឃឹមថាកម្មករ-កម្មការិនីនឹងបន្តចូលរួមក្នុងកម្មវិធីនេះ កាន់តែអធិកអធមថែមទៀត៕


Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.