Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


កម្ពុជា-បង់ក្លាដេស សន្យាផ្លាស់ប្ដូរបទពិសោធន៍ជំនាញលើវិស័យមួយចំនួនពីគ្នាទៅវិញទៅមក

 Thursday, 25 April 2019 17:29  |  4169 times  |   Print  |   Email
កម្ពុជា-បង់ក្លាដេស សន្យាផ្លាស់ប្ដូរបទពិសោធន៍ជំនាញលើវិស័យមួយចំនួនពីគ្នាទៅវិញទៅមក

ទីស្ដីការក្រសួង៖ ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស បានឯកភាពគ្នាផ្លាស់ប្ដូរបទពិសោធន៍ជំនាញការងារលើវិស័យមួយចំនួនពីគ្នាទៅវិញទៅមក ដើម្បីលើកកម្ពស់គុណភាពការងារជំនាញ។ ការឯកភាពគ្នាយ៉ាងដូច្នេះត្រូវបានធ្វើឡើងនាឱកាសឯកឧត្តមរដ្ឋមន្ត្រី អ៉ិត សំហេង ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Nazmul Quaunine ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែសប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩។

ក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រី អ៉ិត សំហេង បានលើកឡើងពីភាពប្រហាក់ប្រហែលគ្នារវាងកម្ពុជា និងបង់ក្លាដែស ទាំងស្ថានភាពភូមិសាស្ត្រដែលមានទឹកទន្លេហូរកាត់ដូចគ្នា មានកំណើនសេដ្ឋកិច្ចប្រហាក់ប្រហែលគ្នា មានចំណូល GDP ប្រហាក់ប្រហែលគ្នា ការនាំចេញវិស័យកាត់ដេរសម្លៀកបំពាក់ វាយនភណ្ឌក៏ដូចគ្នា និងបានបញ្ជូន កម្លាំងពលកម្មទៅក្រៅប្រទេសដូចគ្នាផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រី អ៉ិត សំហេង បានរំឭកពីដំណើរទស្សនកិច្ចរបស់លោកជំទាវ សេក្ខ ហាស៊ីណា នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស នៅព្រះរាជាណាចក្រកម្ពុជា កាលពីអំឡុងខែធ្នូ ឆ្នាំ២០១៧ កន្លងទៅ។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា នៅក្នុងដំណើរទស្សនកិច្ចនោះ ព្រះរាជាណាចក្រ កម្ពុជាបានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលតាមរយៈកិច្ចប្រតិបត្តិការនេះ កម្ពុជា-បង់ក្លាដែស បានជំរុញឱ្យសហការគ្នារវាងប្រទេសទាំងពីរកាន់តែមានភាពជិតស្និទ្ធបន្ថែមទៀត។ ឆ្លើយតបនឹងប្រសាសន៍របស់ឯកឧត្តមរដ្ឋមន្ត្រី អ៉ិត សំហេង ឯកអគ្គរដ្ឋទូតបង់ក្លាដែសបានបង្ហាញការកោតសរសើរពីភាពរីកចម្រើនរបស់ប្រទេសកម្ពុជា ពិសេសគឺវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលឯកឧត្តមពិតជាមានការពេញយ៉ាងខ្លាំងក្នុងការមកបំពេញបេសកកម្មនៅទឹកដីដ៏បវរនេះ។ ឯកឧត្តមឯកអគ្គរដ្ឋទូតបង់ក្លាដែស បានលើកឡើងពីគោលបំណងចង់បង្កើតឱ្យមានកិច្ចសហប្រតិបត្តិការលើការផ្លាស់ប្ដូរជំនាញ និងបទពិសោធន៍ការងារទៅដល់កម្លាំងពលកម្មនៃប្រទេសទាំងពីរ មានន័យថា កម្ពុជាអាចទទួលការបណ្ដុះបណ្ដាលពីអ្នកជំនាញបង់ក្លាដែស ហើយបង់ក្លាដែសក៏អាចមកទទួលបទពិសោធន៍ថ្មីៗពីកម្ពុជាផងដែរ។

ឯកឧត្តមឯកអគ្គរដ្ឋទូតបង់ក្លាដែស បានលើកឡើងទៀតថា អ្នកវិនិយោគបង់ក្លាដែសចង់មកវិនិយោគនៅកម្ពុជា ហើយបានស្នើឱ្យឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារកម្ពុជា ជួយជំរុញការគាំពារដល់អ្នកវិនិយោគ និងពលករជំនាញរបស់ពួកគេផង។ ឯកឧត្តមរដ្ឋមន្ត្រី អ៉ិត សំហេង បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះអ្នកវិនិយោគបង់ក្លាដែស នឹងបានលើកឡើងទៀតថា រាជរដ្ឋាភិបាលកម្ពុជាមានគោលនយោបាយគាំពារអ្នកវិនិយោគក្រៅប្រទេស និងជួយសម្រួលគ្រប់មធ្យោបាយដល់ពួកគេ ដើម្បីទាក់ទាញអ្នកវិនិយោគឱ្យមកវិនិយោគនៅកម្ពុជាកាន់តែច្រើន។ ឆ្លើយតបនឹងសំណើទាំងនេះ ភាគីទាំងពីរបានឯកភាពគ្នាថានឹងបង្កើតក្រុមការងាររួមគ្នាមួយ ដើម្បីធ្វើកិច្ចការងារនេះឱ្យបានហ្មត់ចង់ និងល្អប្រសើរ សំដៅជំរុញការអភិវឌ្ឍលលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏ដូចជាជំរុញឱ្យកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ មានភាពរលូនល្អប្រសើរទៅមុខ។ មួយវិញទៀត ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារកម្ពុជា ក៏បានជម្រាបប្រាប់ឯកអគ្គរដ្ឋទូតបង់ក្លាដែសអំពីការគោរពអញ្ជើញរដ្ឋមន្ត្រីក្រសួងការងារបង់ក្លាដែស ឱ្យមកបំបេញទស្សនកិច្ចនៅកម្ពុជាក្នុងពេលសាកសមណាមួយផងដែរ៕


Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.