Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ឯកឧត្តមបណ្ឌិត អ៊ិត សំហេង ដឹកនាំគណៈប្រតិភូត្រឡប់មកដល់មាតុប្រទេសវិញ បន្ទាប់ពីបំពេញទស្សនកិច្ចការងារនៅប្រទេសជប៉ុនរយៈពេល០៤ថ្ងៃ

 Tuesday, 26 March 2019 19:41  |  3432 times  |   Print  |   Email
ឯកឧត្តមបណ្ឌិត អ៊ិត សំហេង ដឹកនាំគណៈប្រតិភូត្រឡប់មកដល់មាតុប្រទេសវិញ បន្ទាប់ពីបំពេញទស្សនកិច្ចការងារនៅប្រទេសជប៉ុនរយៈពេល០៤ថ្ងៃ

(ភ្នំពេញ)៖ បន្ទាប់ពីអញ្ជើញទៅបំពេញទស្សនកិច្ច នៅប្រទេសជប៉ុនរយៈពេល០៤ថ្ងៃកន្លងមកនេះ ប្រកបដោយជោគជ័យ និងទទួលបាននូវលទ្ធផលគួរជាទីមោទនៈនោះ គណៈប្រតិភូកម្ពុជាដឹកនាំដោយឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមកដល់មាតុប្រទេសវិញដោយសុវត្ថិភាព នារសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩នេះ។ គួរបញ្ជាក់ផងដែរថា នៅក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅប្រទេសជប៉ុនក្នុងរយៈពេល០៤ថ្ងៃកន្លងមកនេះ ក្នុងនោះគណៈប្រតិភូជាន់ខ្ពស់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយអង្គការ JITCO ដោយពិភាក្សាលើកិច្ចសហប្រតិបត្តិការនាពេលកន្លងមក ទាក់ទងកម្មសិក្សាការីខ្មែរដែលកំពុងធ្វើកម្មសិក្សា និងធ្វើការនៅប្រទេសជប៉ុន និងទាក់ទងទៅនឹងច្បាប់ស្តីពី "ពលករជំនាញ" ដែលទៅធ្វើការនៅប្រទេសជប៉ុន តាមរយៈការផ្សព្វផ្សាយអំពីច្បាប់ និងនីតិវិធីដល់ភ្នាក់ងារ ទាំងនៅជប៉ុន និងកម្ពុជា។

ទន្ទឹមនឹងនេះ ភាគីទាំងពីរក៏បានឯកភាពគ្នារៀបចំកិច្ចព្រមព្រៀងសហប្រតិបត្តិការថ្មីស្របតាមច្បាប់ថ្មីនេះ ដើម្បីធ្វើយ៉ាងណាឱ្យការគ្រប់គ្រង និងការការពារផលប្រយោជន៍ពលករកម្ពុជា ស្របតាមច្បាប់នៃប្រទេសទាំងពីរ។ តមក គណៈប្រតិភូ បានអញ្ជើញជួបពិភាក្សាការងារជាមួយ អង្គការសម្រាប់កម្មវិធីបណ្តុះបណ្តាលបច្ចេកទេស ហៅកាត់ថា (OTIT) ។ នាឱកាសនោះ លោក SUZUKI ប្រធានអង្គការ បានជម្រាបជូនថា អង្គការនេះមានសាខាជាច្រើននៅទូទាំងប្រទេសជប៉ុន ដើម្បីផ្តល់សេវាគាំពារ ប្រឹក្សាយោបល់ និងជួយគាំទ្រដល់កម្មសិក្សាការីខ្មែរ ដែលកំពុងធ្វើកម្មសិក្សា និងធ្វើការនៅប្រទេសជប៉ុន និងរៀបចំបែបបទថ្មីសម្រាប់ការទទួលកម្មសិក្សាការីពីប្រទេសផ្សេងៗ ស្របតាមច្បាប់ និងបានជម្រាបជូនអំពីវឌ្ឍនភាពនៃកិច្ចសហការកន្លងមកទទួលបានភាពល្អប្រសើរ ព្រមទាំងស្នើសុំឱ្យមានការសហការគ្នាបន្តទៀត ដើម្បីធ្វើយ៉ាងណាផ្តល់នូវការគាំពារទាំងឡាយស្របតាមច្បាប់ ជាពិសេសការផ្តល់ជំនាញពិតប្រាកដ ដើម្បីពួកគេអាចប្រកបមុខរបរបានទាំងនៅជប៉ុន និងនៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវការអរគុណចំពោះការស្វាគមន៍គណៈប្រតិភូ និងកោតសរសើរចំពោះកិច្ចសហការកន្លងមក ដែលទទួលបានលទ្ធផលល្អជាបន្តបន្ទាប់ និងបានស្នើសុំឱ្យមានការបន្តពង្រឹងកិច្ចសហការល្អរវាងប្រទេសទាំងពីរ និងគាំទ្រដល់ការបណ្តុះបណ្តាល និងជ្រើសរើសកម្មសិក្សាការីខ្មែរមកជប៉ុនបានកាន់តែច្រើនថែមទៀត ព្រមទាំងជួយក្រសួងក្នុងការរៀបចំបែបបទផ្សេងៗស្របតាមនីតិវិធីនៃច្បាប់ថ្មី និងផ្តល់ជំនួយបច្ចកទេសលើការបណ្តុះបណ្តាលជំនាញបច្ចេកទេសដល់កម្មសិក្សាការីខ្មែរឱ្យស្របតាមតម្រូវការទីផ្សារការងារនៅប្រទេសជប៉ុន ព្រមជាមួយនោះសូមជួយផ្សព្វផ្សាយ និងណែនាំដល់សមាគមនាំពលករពីកម្ពុជាបានដឹងពីនីតិវិធីថ្មីៗ ស្របតាមច្បាប់របស់ប្រទេសជប៉ុន និងសូមអញ្ជើញទៅទស្សនកិច្ចនៅកម្ពុជា នាពេលខាងមុខដើម្បីមានឱកាសពិភាក្សាការងារទាំងនេះឱ្យបានកាន់តែល្អប្រសើរថែមទៀត។

កម្មវិធីដ៏មានអត្ថន័យធំធេងនៃដំណើរទស្សនកិច្ចរបស់គណប្រតិភូនាពេលនោះគឺ ពិធីចុះអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការស្តីពីការបញ្ជូនពលករជំនាញ។ ពិធីចុះហត្ថលេខានេះ ធ្វើឡើងរវាងឯកឧត្តម សេង សក្តា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការងារ និងលោកជំទាវ Shoko SASAKI អគ្គនាយកអន្តោប្រវេសន៍ជប៉ុន។ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម Takashi YAMASHITA រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៃប្រទេសជប៉ុន។ នៅក្នុងពិធីដ៏វិសេសវិសាលនោះ ឯកឧត្តម Takashi YAMASHITA រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៃប្រទេសជប៉ុន បានរលឹកឡើងថា កាលពីឆ្នាំកន្លងទៅ កម្ពុជា-ជប៉ុន បានប្រារព្ធពិធីអបអរសាទរខួបលើកទី៦៥នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន ហើយការចុះអនុស្សារណៈនៃកិច្ចសហប្រតិបត្តិការស្តីពីពលករជំនាញនាថ្ងៃនេះ ជាភស្តុតាងបញ្ជាក់យ៉ាងច្បាស់ ពីទំនាក់ទំនងដ៏ស្អិតរមួត រវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត ។ ជាមួយនឹងភាពរីករាយនេះ ឯកឧត្តមបណ្ឌិត អុិត​ សំហេង បានសម្តែងនូវការកោតសរសើរ ចំពោះក្រុមការងារបច្ចេកទេសនៃប្រទេសទាំងពីរ កម្ពុជា-ជប៉ុន ដែលបានខិតខំសហការគ្នា ប្រកបដោយការទទួលខុសត្រូវខ្ពស់ នាពេលកន្លងមករហូតឈានដល់ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ។ ឯកឧត្តមរដ្ឋមន្ត្រី អុិត​ សំហេង មានប្រសាសន៍លើកឡើងថា តាមរយៈអនុស្សារណៈនៃកិច្ចសហប្រតិបត្តិការនេះ ឯកឧត្តមមានជំនឿយ៉ាងមុតមាំថា ពលករជំនាញកម្ពុជានឹងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការចាប់យកឱកាសមាសនេះ ដើម្បីជាផលប្រយោជន៍សម្រាប់ខ្លួនឯងផង សម្រាប់កម្ពុជាផង ក៏ដូចជាចូលរួមចំណែកដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្មរបស់ជប៉ុន ជាពិសេសសម្រេចឱ្យបាននូវចក្ខុវិស័យគ្រប់ជ្រុងជ្រោយជាយុទ្ធសាស្រ្តនៃប្រទេសទាំងពីរផងដែរ៕


Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.