Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ក្រសួងការងាររៀបចំ សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ និងការប្រកាសដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០១៩-២០២៣

 Tuesday, 05 March 2019 10:50  |  3493 times  |   Print  |   Email
ក្រសួងការងាររៀបចំ សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ និងការប្រកាសដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០១៩-២០២៣

ទីស្ដីការក្រសួង៖ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី៥ ខែមីនាឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ និងការប្រកាសដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០១៩-២០២៣ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។  

ពិធីបើកសន្និបាតនេះ មានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិផងដែរ។

សន្និបាតនាពេលនេះ គឺរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យមើលអំពីវឌ្ឍនភាពការងារ ប្រចាំឆ្នាំ២០១៨ នៃការអនុវត្តផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០១៤-២០១៨ ដែលផ្តោតលើអាទិភាពចំនួន៥ រួមមាន ទី១-ការអភិវឌ្ឍលក្ខខណ្ឌការងារ និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ, ទី២-ការអភិវឌ្ឍការអប់រំបណ្តុះ    បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ, ទី៣-ការអភិវឌ្ឍមុខរបរ និងការងារ, ទី៤-ការអភិវឌ្ឍរបបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយ ដែលស្ថិតក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ និងទី៥-ការពង្រឹងអភិបាលកិច្ចល្អ និងបញ្ហាប្រឈមមួយចំនួន ដើម្បីដាក់ចេញនូវទិសដៅអាទិភាពសម្រាប់អនុវត្តការងារបន្តនៅឆ្នាំ២០១៩ សំដៅបង្កើនប្រសិទ្ធភាពការងារឱ្យស្របទៅនឹងកំណែទម្រង់ស៊ីជម្រៅរបស់ រាជរដ្ឋាភិបាលនីតិកាលទី៦ ព្រមទាំងខិតខំសម្រេចឱ្យបានជាលទ្ធផលផ្លែផ្កានូវរាល់ផែនការយុទ្ធសាស្រ្ត និងគោលនយោបាយនានាដែលបានដាក់ចេញ ជាពិសេសគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ ឆ្នាំ២០១៥-២០២៥ និងគោលនយោបាយជាតិស្តីពី ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីៈ ឆ្នាំ២០១៧-២០២៥។

ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ព្រះរាជាណាចក្រកម្ពុជាបន្តរក្សាបាននូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដោយក្នុងនោះកំណើនសេដ្ឋកិច្ចនៅតែបន្តកើនទ្បើងក្នុងរង្វង់ ៧% ដែលបានធ្វើឱ្យប្រទេសកម្ពុជាត្រូវបានចាត់ទុកជាប្រទេសមួយក្នុងចំណោមប្រទេសដែល មានកំណើនសេដ្ឋកិច្ចលឿនបំផុតនៅតំបន់អាស៊ី និងបាន ប្រសិទ្ធនាមជា “ខ្លាសេដ្ឋកិច្ចថ្មីមួយនៅអាស៊ី” ទៀតផង៕

 


Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.