Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ឯកឧត្តមបណ្ឌិត អ៊ិត សំហេង និងគណៈប្រតិភូ អញ្ជើញទស្សនកិច្ចនៅរោងចក្រផលិត សម្ភារៈបន្ទប់ទឹក Saturn Bath Co.LTD នៅទីក្រុងប៊ូឆន់ ខេត្តខ្យងគី ប្រទេសកូរ៉េ

 Tuesday, 18 April 2017 11:33  |    Written by MLVT  |  3026 times  |   Print  |   Email
ឯកឧត្តមបណ្ឌិត អ៊ិត សំហេង និងគណៈប្រតិភូ អញ្ជើញទស្សនកិច្ចនៅរោងចក្រផលិត សម្ភារៈបន្ទប់ទឹក Saturn Bath Co.LTD នៅទីក្រុងប៊ូឆន់ ខេត្តខ្យងគី ប្រទេសកូរ៉េ

នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងគណៈប្រតិភូ អញ្ជើញទស្សនកិច្ចនៅរោងចក្រផលិត សម្ភារៈបន្ទប់ទឹក Saturn Bath Co.LTD នៅទីក្រុងប៊ូឆន់ ខេត្តខ្យងគី ប្រទេសកូរ៉េ។ តំណាងរោងចក្របានជម្រាបជូនថា រោងចក្រនេះជារោងចក្រផលិតសម្ភារៈបន្ទប់ទឹក ដែលជាប់លំដាប់លេខ ១ នៅកូរ៉េ សម្រាប់ផ្គត់ផ្គង់ទៅដល់ក្រុមហ៊ុនសំណង់ធំៗនៅកូរ៉េ និងកំពុងនាំចេញទៅប្រទេសអូស្ត្រាលី និងសហរដ្ឋអាមេរិក។ រោងចក្រក៏បានចុះ MOU ជាមួយប្រទេសមីយ៉ាន់ម៉ា ដើម្បីតំឡើងរោងចក្រនៅទីនោះ ហើយរោងចក្រក៏មានបំណងទៅវិនិយោគនៅកម្ពុជាផងដែរ ដោយទទួលយកពលករកម្ពុជា ដែលកំពុងតែធ្វើការឱ្យរោងចក្រនេះ នៅពេលចប់អាណត្តិត្រឡប់ទៅកម្ពុជាវិញ។ ពេលនេះរោងចក្រក៏មានគំរោងបណ្តុះបណ្តាលជំនាញខ្ពស់ដល់ពលករកម្ពុជា ដើម្បីឱ្យពួកគេមានជំនាញច្បាស់លាស់ ហើយត្រឡប់ទៅវិញអាចធ្វើការជាមួយក្រុមហ៊ុនកូរ៉េ និងក្រុមហ៊ុនផ្សេងៗបាន។ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវការអរគុណ និងកោតសរសើរចំពោះរោងចក្រ ដែលបានយកចិត្តទុកដាក់ ចំពោះពលករកម្ពុជា និងបានបណ្តុះបណ្តាលជំនាញដល់ពួកគេ។ បច្ចុប្បន្នកម្ពុជាកំពុងមានការអភិវឌ្ឍផ្នែកសំណង់ ដែលត្រូវការនូវសម្ភារៈគ្រប់ប្រភេទសម្រាប់សាងសង់ និងត្រូវការអ្នកមានជំនាញផ្នែកនេះផងដែរ ។ ឯកឧត្តមរដ្ឋមន្រ្តីសូមស្វាគមន៍ចំពោះរោងចក្រ ដែល មានបំណងទៅវិនិយោគនៅកម្ពុជា។

 



Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.