ភាសាខ្មែរ
get
Home
About us
Summary of MLVT
History of MLVT
Legislation
Minister Photo Gallary
Institutional Structure
Management Stucture
Policies and Plan
Magazines & Newsletters
Official Docs
Royal Code
Royal Decree
Sub Decree / Decision
Laws Related to Labour, Social Security & Vocational Training
Prakas
Decision
Notification/Guidelines
Announcements
Wishing Letter
Conventions
Others
Contact
Ministries
Provincial Departments
ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
ប្រកាស លេខ៣០៣/២០ ស្ដីពីការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយភណ្ឌកាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០២១
Thursday, 10 September 2020 11:08
|
Written by MLVT
សេចក្តីប្រកាសព័ត៌មាន ស្ដីពីការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០២១
Thursday, 10 September 2020 11:02
|
Written by MLVT
សេចក្ដីជូនដំណឹង ស្ដីពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតីនៃកញ្ចប់វិធានការរាជរដ្ឋាភិបាល (លើកទី២៨)
Thursday, 10 September 2020 09:33
|
Written by MLVT
សេចក្តីជូនដំណឹង លេខ២៩/២០ ស្ដីពីការបើក "វិធានការជាជំហានសម្រាប់ការស្នាក់នៅ" ប្រទេសជប៉ុន និងនីតិវិធីចំពោះកម្មសិក្សាការី-ពលករជំនាញកម្ពុជា
Wednesday, 09 September 2020 16:49
|
Written by MLVT
សេចក្តីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា
Wednesday, 09 September 2020 15:45
|
Written by MLVT
កម្ពុជា-ស្វីស បន្តបេ្តជ្ញារួមគ្នាក្នុងការកសាងធនធានមនុស្ស លើការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ
Wednesday, 09 September 2020 13:48
ទីស្តីការក្រសួង៖ ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០នេះ បានទទួលជួបសម្តែងការគួរស...
Read more...
ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ២០១៩-២០២៣
Tuesday, 08 September 2020 23:04
|
Written by MLVT
ឯកឧត្តមវេជ្ជបណ្ឌិត ហ៊ុយ ហានសុង ស្នើដល់មន្ត្រី ឲ្យយកចិត្តទុកដាក់ខ្ពស់លើការបំពេញការងារស្តីពីសុខភាព និងសុវត្ថិភាពការងារ ក្នុងការដ្ឋានសំណង់ឲ្យកាន់តែប្រសើរបន្ថែមទៀត
Tuesday, 08 September 2020 14:38
|
Written by MLVT
(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយគម្រោងលើកកម្ពស់ស្តងដារសុខភាព និងសុវត្ថិភាពការងារក្នុងវិស័យសំណង់ នៃអង្គការអន្តរជាតិខាងការងារ (ILO/OSH Project) នៃមូលនិធិរាជរដ្ឋាភិបាលជប៉ុន និងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានីភ្នំពេញ បានបើកវគ្គបណ្តុះបណ្តាលបំប៉នគ្រូបង្គោលស្តីពីការកែលម្អរបៀបធ្វើការងារនៅតាមការដ្ឋានសំណង់ខ្នាតតូច (WISCON) និងចំណេះដឹងជាមូលដ្ឋាន សារធាតុអាបេសស្តុស មានរយៈពេលពីរថ្ងៃ ពីថ្ងៃទី៨-៩ ខែកញ្ញា ឆ្នាំ២០២០ នៅសណ្ឋាគារសាន់វ៉េ ដល់មន្ត្រីនៃនាយកដ្ឋានពេទ្យការងារ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពឯកឧត្តមវេជ្ជបណ្ឌិត ហ៊ុយ ហានសុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។ វគ្គបណ្តុះបណ្តាលនេះ មានគោលបំណង ធ្វើការរំលឹកនូវចំណេះដឹង និងបំប៉នសមត្ថភាពដល់គ្រូបង្គោលទាំងអស់ ដែលបានទទួលការបណ្តុះបណ្តាលកាលពីឆ្នាំ ២០១៩កន្លងមក។ ថ្លែងក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលនេះ ឯកឧត្តមវេជ្ជបណ្ឌិត ហ៊ុយ ហានសុង បានស្នើដល់មន្ត្រីទាំងអស់ឲ្យយកចិត្តទុកដាក់ខ្ពស់លើការបំពេញការងារស្តីពីសុខភាព និងសុវត្ថិភាពការងារក្នុងការដ្ឋានសំណង់ ក៏ដូចជាការពិនិត្យលើការអនុវត្តប្រកាសផ្សេងៗដែលទាក់ទងនឹងមេរោគអេដស៍ និងជំងឺអេដស៍ គ្រឿងញៀន និងសារធាតុអាសបេស្តុសផងដែរ។ ឯកឧត្តមវេជ្ជបណ្ឌិត ក៏បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ឲ្យយកចំណេះដឹងទាំងនេះ ទៅប្រើប្រាស់ក្នុងការចុះអធិការកិច្ចតាមការដ្ឋានសំណង់ និង ធ្វើការផ្សព្វផ្សាយបន្តទៅដល់បងប្អូនកម្មករនិយោជិតដែលបំរើការងារក្នុងវិស័យសំណង់ ដែលស្ថិតក្នុងដែនអនុវត្តរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួន។ លោកស្រី ប៉ោ ជួង មន្ត្រីសម្របសម្រួលគម្រោងលើកកម្ពស់ស្តងដារសុខភាព និងសុវត្ថិភាពការងារក្នុងវិស័យសំណង់ នៃអង្គការអន្តរជាតិខាងការងារ (ILO/OSH Project) នៃមូលនិធិរាជរដ្ឋាភិបាលជប៉ុន បានថ្លែងអំណរគុណនូវកិច្ចសហការរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាយកដ្ឋានពេទ្យការងារ និងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានី ខេត្តទាំងអស់ ជាពិសេសមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានីភ្នំពេញ ដែលបានសហការរៀបចំជាមួយគម្រោង រៀបចំនូវវគ្គបំប៉ននេះឡើង។ លោកស្រី បានថ្លែងអំណរគុណដល់ ឯកឧត្តមវេជ្ជបណ្ឌិត ហ៊ុយ ហានសុង រដ្ឋលេខាធិការ និងជាប្រធានក្រុមប្រឹក្សាភិបាលគម្រោង ដែលជានិច្ចជាកាលតែងតែផ្តល់កិត្តិយសចូលរួមកម្មវិធីរបស់គម្រោង និងផ្តល់នូរអនុសាសន៍ល្អៗដល់មន្ត្រីក្នុងការអនុវត្តការងារឲ្យកាន់តែជោគជ័យ៕...
Read more...
ស្អែកនេះ ក្រសួងការងារ សហការជាមួយក្រុមហ៊ុនធំៗ៤ផ្តល់ឱកាសការងារថ្មី ជាង៣០០កន្លែងដល់យុវជន
Tuesday, 08 September 2020 13:18
(ភ្នំពេញ)៖ ថ្ងៃពុធ ទី៩ ស្អែកនេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយក្រុមហ៊ុនធំៗ៤ ដោយបាននាំយកឱ...
Read more...
ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី ផ្ដល់អនុសាសន៍ដល់ក្រុមនិស្សិតដែលត្រៀមទៅសិក្សាបន្តនៅអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ ត្រូវខិតខំបំពេញចំណេះវិជ្ជារបស់ខ្លួន ដោយរក្សាស្មារតីជាតិជាធំ
Tuesday, 08 September 2020 12:06
ទីស្តីការក្រសួង៖ ក្នុងកិច្ចសំណេះសំណាលជាមួយក្រុមនិស្សិតដែលត្រៀមចេញដំណើរទៅសិក្សាបន្តនៅប្រទេសអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្...
Read more...
171
172
173
...
175
176
177
178
179
...
Page 176 of 313