Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


កម្ពុជាត្រៀមរៀបចំពិធីអបអរសាទរខួប ១០០ឆ្នាំ នៃការបង្កើតអង្គការ ILO និងខួប ៥០ ឆ្នាំ នៃការចូលជាសមាជិក អង្គការ ILO

 Friday, 21 December 2018 13:36  |  3806 times  |   Print  |   Email
កម្ពុជាត្រៀមរៀបចំពិធីអបអរសាទរខួប ១០០ឆ្នាំ នៃការបង្កើតអង្គការ ILO និងខួប ៥០ ឆ្នាំ នៃការចូលជាសមាជិក អង្គការ ILO

ទីស្ដីការក្រសួង៖ កម្ពុជានឹងត្រៀមរៀបចំពិធីអបអរសាទរខួប ១០០ឆ្នាំ នៃការបង្កើតអង្គការ ILO និងខួប ៥០ ឆ្នាំ នៃការចូលជាសមាជិក អង្គការ ILO របស់កម្ពុជា តើសមិទ្ធិផលអ្វីខ្លះដែលជាកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងអង្គការ ILO សម្រេចបាន។

នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងកិច្ចប្រជុំត្រីភាគីថ្នាក់ជាតិរបស់គណៈកម្មការជាតិត្រួតពិនិត្យការអនុវត្តអនុសញ្ញាអន្តរជាតិខាងការងារ ដែលកម្ពុជាបានផ្តល់សច្ចាប័ន ដើម្បីពិភាក្សាការងារស្តីពីវឌ្ឍនភាព នៃការអនុវត្តអនុសញ្ញា និងអនុសាសន៍របស់អង្គការអន្តរជាតិខាងការងារ នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ នៅទីស្តីការក្រសួង ដោយមានការចូលរួមពីសមាគមនិយោជក តំណាងសហជីព តំណាងក្រសួងមហាផ្ទៃ ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

កិច្ចប្រជុំបានពិភាក្សាអំពីវឌ្ឍនភាពការងារនាពេលកន្លងមក ពាក់ព័ន្ធនឹងការអនុវត្តសេរីភាពអង្គការវិជ្ជាជីវៈ នៅកម្ពុជា និងដោះស្រាយបញ្ហាប្រឈមនានា ដែលនៅសេសសល់នៅក្នុងអនុសាសន៍នៃរបាយការណ៍បេសកកម្មដោយផ្ទាល់ (DCM) របស់អង្គការ ILO នៅកម្ពុជា។ ជាលទ្ធផលកិច្ចប្រជុំបានសម្រេចដាក់ចេញនូវ ផែនការជាជំហានបន្តបន្ទាប់ទៀត ក្នុងការរកដំណោះស្រាយបញ្ហាលើករណីចោទប្រកាន់មេដឹកនាំសហជីព និងការពង្រឹងយន្តការក្នុងការចូលរួមសហការពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីធានាថាការអនុវត្ត សិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ ស្របទៅតាមបទដ្ឋានអន្តរជាតិ និងច្បាប់ជាតិជាធរមាន។

ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី ប្រធានអង្គប្រជុំ បានផ្តល់នូវអនុសាសន៍សំខាន់ៗ ជូនសមាជិកគណៈកម្មការជាតិ ក្នុងការការធានាការអនុវត្តសេរីភាពអង្គការវិជ្ជាជីវៈ ដោយស្នើសុំក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការដោះស្រាយបញ្ហាប្រឈមនានាដែលនៅសេសសល់ ឱ្យបានឆាប់រហ័ស ស្របទៅអនុរសញ្ញា និងតាមបទប្បញ្ញត្តិ នៃព្រះរាជាណាចក្រកម្ពុជា៕


Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.