Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • លិខិតជូនពរ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


ឯកឧត្ដមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងពិធីមីទ្ទិញអបអរសាទរខួបលើកទី ១២៨ ទិវាពលកម្មអន្ដរជាតិ

ឯកឧត្ដមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងពិធីមីទ្ទិញអបអរសាទរខួបលើកទី ១២៨ ទិវាពលកម្មអន្ដរជាតិ

 ព្រហស្បតិ៍, 01 ឧសភា 2014 15:37  |    Written by MLVT
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី០១ ឧសភា​ឆ្នាំ២០១៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជា ជីវៈ បានរៀបចំពិធីមិន្ទីញថ្នាក់ជាតិក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់ សមេ្ដចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីតំណាងសហជីព តំណាងនិយោជក តំណាងកម្មករកម្មការិនី តាមរោងចក្រ សហគ្រាស គ្រឹះស្ថានសិក្សា សមាគមបុគ្គលិកសិក្សា និងមន្ត្រីរាជការ​សរុបទាំងអស់ចំនួន២០០០នាក់។ព្រមជាមួយនោះ ក្រសួងស្ថាប័នពាក់ព័ន្ធ រាជធានី ខេត្ត រោងចក្រ សហគ្រាសនានា បានរៀបចំកម្មវិធីសំណេះសំណាលជាមួយកម្មករ និយោជិត កម្មវិធីកំសាន្ដសប្បាយ ពិធីជប់លៀងរាំកំសាន្ដ រៀបចំដំណើរទេសចរណ៍ រៀបចំឱ្យកម្មករកម្មការិនីសម្រាកលំហែ។ល។ សកម្មភាពនេះស្របនឹងនិន្នការរួមនៃចលនាកម្មករអន្តរជាតិ ដែលបានប្រារព្ធឡើងនៅប្រទេសជាច្រើនលើពិភពលោក ហើយបានទទួលការគាំទ្រពីកម្មករនិយោជិត និយោជក និងសាធារណជនជាច្រើនកុះករ ដែលនាំមកនូវបរិយាកាសសាមគ្គីភាព ភាតរភាពក្នុងសង្គម ។ ប៉ុន្តែព្រមជាមួយនោះ ក៏មានមជ្ឈដ្ឋានមួយចំនួនឆ្លៀតយកទិវានេះបំផុសកម្មករ និយោជិតធ្វើបាតុកម្ម ដើរហែក្បួនទាមទារបញ្ហាផ្សេងៗ ដើម្បីធ្វើប្រជាភិថុតដណ្តើមប្រជាប្រិយភាពសម្រាប់បុគ្គល និងក្រុមរបស់ពួកគេ ។ ឆ្នាំនេះ យើងប្រារឰខួបលើកទី១២៨ ទិវាពលកម្ម អន្ដរជាតិ ១ ឧសភា ស្របពេលដែលសភាពការណ៍ប្រទេសជាតិយើងកំពុងបន្ដរីកចម្រើនលើគ្រប់វិស័យ។ រាជរដ្ឋាភិបាលក្រោមការដឹកនាំ ដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បន្តទទួលបានជោគជ័យធំធេងក្នុងការ អនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ ដោយ រក្សាបានយ៉ាងរឹងមាំស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចជាគន្លឹះ ។ កន្លងទៅនេះ កម្ពុជាបានជំនះបញ្ហាលំបាកមួយ ចំនួនដូចជា ផលប៉ះពាល់នៃវិបត្ដិហិរញ្ញវត្ថុពិភពលោក ការបម្រែបម្រួលអាកាសធាតុ ការលេចចេញជំងឺកាចសាហាវថ្មីៗ ដោយរក្សាបានកំណើនសេដ្ឋកិច្ចឆ្នាំ២០១៣ បានចំនួន៧,៦% ។ វិស័យកសិកម្ម ឧស្សាហកម្មកាត់ដេរ ទេសចរណ៍ សំណង់ និងវិស័យវិនិយោគសាធារណៈផ្សេងៗទៀត បានបន្ដរីកចម្រើនឥតឈប់ឈរ។ យោងតាមការធ្វើជំរឿនសហគ្រាសឆ្នាំ២០១១ មានសហគ្រាសធុនតូច និងមធ្យម សរុបចំនួន ៥០៥.១៣៤ ដែលផ្តល់ការងារសរុប ១.៦៧៦.២៦៣ នាក់ ក្នុងនោះស្រ្តី ១.០២៦.០៨៤ នាក់ ដោយមិនទាន់គិតឱកាសការងារ ក្នុងវិស័យកសិកម្មដែលមានកម្លាំងពលកម្មរាប់លាននាក់ ។ ដោយឡែក វិស័យឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់និង ផលិតស្បែកជើង គិតចាប់ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៣ ចំនួន រោងចក្រក្នុងវិស័យវាយនភ័ណ្ឌ កាត់ដេរ និងផលិតស្បែកជើង មានការកើនឡើងពីចំនួន ៧២៨ ដែលមានកម្មករនិយោជិតសរុបចំនួន ៥១០ ៦៨២ នាក់ ដល់ ៩៦០ ដែលមាន កម្មករនិយោជិតសរុបចំនួន ៦២៨ ១៦៦នាក់ ដោយបាន ទទួលប្រាក់ឈ្នួល ជាមធ្យមប្រមាណជាង ១០០០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ និងតម្លៃនៃការនាំចេញ មានចំនួនប្រមាណជាង ៥០០០ លានដុល្លារអាមេរិក ព្រមទាំងបានបង្កើតមុខរបរប្រយោលបន្ថែម ដូចជា ជួលផ្ទះ លក់ដូរម្ហូបអាហារ ដឹកជញ្ជូនដល់ប្រជាជនប្រមាណ ២លាននាក់ ដែលបានទទួលផល ដោយផ្ទាល់ និងដោយប្រយោលពីវិស័យនេះ។ ទន្ទឹងនឹងការងារនៅក្នុងប្រទេស ពលករកម្ពុជាយើងប្រមាណ ២២ ម៉ឺននាក់ កំពុងធ្វើការនៅបរទេស ដែលទទួលបានមុខជំនាញវិជ្ជាជីវៈល្អៗ និងមានប្រាក់ចំណូលសម្រាប់ក្រុមគ្រួសារ ប្រមាណជិត ៤០០ លានដុល្លារអាមេរិក ក្នុង ១ ឆ្នាំ ។ -រាជរដ្ឋាភិបាលបានចាត់ទុកការអនុវត្ដសិទ្ធិកម្មករនិងសិទ្ធិសហជីព គឺជាការអនុវត្តសិទ្ធិមនុស្សនៅកម្ពុជា។ កម្ពុជាបាននឹងកំពុងអនុវត្ត អនុសញ្ញាអង្គការអន្ដរជាតិខាង ការងារចំនួន១៣ ក្នុងនោះមានអនុសញ្ញាស្នូលសំខាន់ចំនួន៨ ដែលបានផ្តល់សច្ចាប័ន។ ខ្លឹមសារនៃអនុសញ្ញាទាំងនេះត្រូវបានបញ្ចូលក្នុងច្បាប់ស្ដីពីការងារ និងលិខិតបទដ្ឋានគតិយុត្តជាច្រើន។ បច្ចុប្បន្ននេះ លក្ខខណ្ឌការងារ សិទ្ធិកម្មករ សេរីភាពសហជីព និងអង្គការវិជ្ជាជីវៈ មានស្ថានភាពល្អប្រសើរជាងពេលណាទាំងអស់នៅក្នុងប្រវត្តិសាស្រ្ត ។ បច្ចុប្បន្នមានសហជីពបានចុះបញ្ជិកាចំនួនជាង ៣០០០ សហព័ន្ធសហជីពជាង ៨០ និងសហភាពសហជីពជាង ១០ ។ កម្ពុជាបានបន្តអនុវត្តគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា រយៈពេល ៣ ឆ្នាំបន្ត ២០១៤-២០១៦ ដើម្បីធានា ឯករាជ្យភាព សុច្ចរិតភាព ក្នុងការអនុវត្តសិទ្ធិប្រយោជន៍របស់កម្មករនិយោជិត តាមច្បាប់ស្តីពីការងារ និងបទដ្ឋានអន្តរជាតិខាងការងារ ។ នយោបាយនេះ គឺពិតជាបានរួមចំណែកក្នុង ការធានានិរន្តរភាព និងការអភិវឌ្ឍឧស្សាហកម្មកាត់ដេរ ដែលរួមចំណែកយ៉ាងសំខាន់នៅក្នុងកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ។ កម្ពុជាត្រូវបានទទួលចំណាត់ថ្នាក់ ជាប្រទេស ដែលមានលក្ខខណ្ឌប្រភពទំនិញល្អបំផុតក្នុងចំណោមប្រទេស ៥ ដែលមានលក្ខខណ្ឌល្អបំផុតក្នុងពិភពលោក ។ -រាជរដ្ឋាភិបាល បានយកចិត្ដទុកដាក់ដល់ការកែលម្អជីវភាពរស់នៅ និងលក្ខខណ្ឌការងាររបស់កម្មករ និយោជិត។ បានដំឡើងប្រាក់ឈ្នួលអប្បបរមាចំនួន៩ដង ក្នុងរយៈពេល១០ឆ្នាំកន្លងមក ពោលគឺពី៤០ដុល្លាទៅ១០០ដុល្លារក្នុងមួយខែ។ ឆ្នាំ២០១៣៤ កន្លងទៅ រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មការសិក្សាស្រាវជ្រាវប្រាក់ឈ្នួលអប្បបរមា ទន្ទឹមនោះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងសហការជាមួយអង្គការអន្តរជាតិខាងការងារក្នុងការសិក្សាបង្កើតវិធីសាស្ត្របច្ចេកទេសសម្រាប់កំណត់ប្រាក់ឈ្នួលអប្បបរមា ដើម្បីផ្តល់យោបល់ជូន គណៈកម្មការប្រឹក្សាការងារ។ ជាក់ស្តែង កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៤ កន្លងទៅនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយអង្គការពលកម្មអន្តរជាតិ រៀបចំសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគីថ្នាក់ជាតិស្តីពីការពង្រឹងដំណើរការនៃការកំណត់ប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា ដើម្បីការកំណត់ប្រព័ន្ធគណនាប្រាក់ឈ្នួលអប្បបរមាដែលអាច ទទួលយកបានពីគ្រប់ភាគី, ឆ្លុះបញ្ចាំងឲ្យឃើញពីហានិភ័យនៃការកំណត់ប្រាក់ឈ្នួលអប្បបរមាទាបពេក ឬខ្ពស់ពេក, ការកំណត់លក្ខណៈវិនិច្ឆ័យនៃការកំណត់ប្រាក់ឈ្នួលអប្បបរមាដែលអាច ប្រើប្រាស់ជាសារាវ័ន្ត ។ -កម្ពុជាបានយកចិត្តទុកដាក់អភិវឌ្ឍតួនាទីរបស់ស្រ្តី ក្នុងវិស័យការងារ ដោយបានលើកទឹកចិត្តឱ្យមានការចូលរួមក្នុងទីផ្សារការងាររបស់ស្រ្តីកាន់តែច្រើន ។ ព្រមជាមួយនោះ ជនពិការ និងជនងាយរងគ្រោះក៏ត្រូវបានផ្តល់ឱកាសការងារកាន់តែច្រើន។ រីឯកុមារដែលចូលរួមក្នុងពលកម្មក្នុងទម្រង់ធ្ងន់ធ្ងរ ត្រូវបានកាត់បន្ថយគួរឱ្យកត់សម្គាល់ដែលកន្លងមកមានកុមារសរុប ចំនួន២០.៥២១នាក់ត្រូវបានដកហូត និងទប់ស្កាត់។ -រាជរដ្ឋាភិបាលបានយកចិត្ដទុកដាក់ជំរុញការអនុវត្តច្បាប់ស្តីពីរបបសន្ដិសុខសង្គម សម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្ដិនៃច្បាប់ស្ដីពីការងារ ។ បច្ចុប្បន្នរបបសន្ដិសុខសង្គម នេះ កំពុងអនុវត្ដរបបធានារ៉ាប់រងគ្រោះថ្នាក់ការងារប្រកបដោយជោគជ័យដែលកន្លងមកមានគ្រឹះស្ថានជាង ៦០០០, មានកម្មករនិយោជិតជាង ៨០ ម៉ឺននាក់ជាសមាជិក, បានជួយសង្គ្រោះ និងព្យាបាលកម្មករដែលដួលសន្លប់ កម្មករដែលមានគ្រោះថ្នាក់ការងារក្នុង ១ ឆ្នាំជាង ៥ ម៉ឺននាក់ ហើយនឹងកំពុងបន្តរៀបចំដាក់ឱ្យដំណើរការរបបថែទាំសុខភាពនៅឆ្នាំ២០១៤ របបចូលនិវត្ដន៍ ២០១៥ និងរបបផ្សេងៗទៀត ជូនកម្មករនិយោជិតនៅពេលដែលការអភិវឌ្ឍសេដ្ឋកិច្ចសង្គមមានការរីកចម្រើន ។ រាជរដ្ឋាភិបាលបានចាត់វិធានការអន្ដរាគមន៍ជួយដល់កម្មករពេលជួប ហានិភ័យចៃដន្យ ជាយថាហេតុផ្សេងៗ ដូចជាករណីរោងចក្រដួលរលំ ដើម្បីអន្តរាគមន៍បើកប្រាក់ឈ្នួល និង ប្រាក់បំណាច់ផ្សេងៗ ជូនកម្មករ និយោជិត ដូចជា រោងចក្រយ៉ុងវ៉ាទី១-២ រោងចក្រម៉ីងដា ។ល។ ព្រមជាមួយនោះក្រសួង ស្ថាប័នពាក់ព័ន្ធ កំពុងរៀបចំបង្កើតនូវមូលនិធិសម្រាប់ធានា ហានិភ័យក្នុងករណីរោងចក្រដួលរលំ។ -វិស័យទំនាក់ទំនងវិជ្ជាជីវៈត្រូវបានពង្រឹងពង្រីកតាមរយៈយន្ដការជាច្រើន ដូចជា ក្រុមការងារផ្នែកទំនាក់ទំនងវិជ្ជាជីវៈ គណៈកម្មការប្រឹក្សាការងារ ក្រុមប្រឹក្សាអាជ្ញាកណ្ដាល គណៈកម្មការ សម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា ។ តាមរយៈយន្តការត្រីភាគីទាំងនេះ បានពិភាក្សាដោះស្រាយបញ្ហាលំបាកៗ ជាច្រើន ហើយឈានទៅដល់ការស្រុះស្រួលគ្នា រវាងគ្រប់ភាគីពាក់ព័ន្ធក្នុងការដោះស្រាយបញ្ហាដែលទាក់ទងទៅនឹងប្រាក់ឈ្នួល អត្ថប្រយោជន៍របស់កម្មករសមស្របទៅនឹងស្ថានភាពជីវភាព និងបង្កឱកាសសម្រាប់បន្តនិរន្តរភាពនៃ ការវិនិយោគ ដែលគ្រប់ភាគីបានចូលរួម និងអាចទទួលយកបាន។ សិទ្ធិកូដកម្ម បាតុកម្ម ត្រូវបានធានាដោយច្បាប់ ព្រមជាមួយនោះរាជរដ្ឋាភិបាលបានរៀបចំនូវយន្តការ សម្រាប់ ដោះស្រាយកូដកម្ម បាតុកម្ម គ្រប់មុខសញ្ញា តាំងពីថ្នាក់ជាតិ ដល់មូលដ្ឋាន គ្រប់ករណីកូដកម្ម បាតុកម្ម សុទ្ធតែបានអន្តរាគមន៍ដោះស្រាយដល់ទីកន្លែង ភាគច្រើនត្រូវសម្រួលតាមរយៈការចរចាដោយសន្តិវិធី។ -ការអភិវឌ្ឍធនធានមនុស្សលើវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបានយកចិត្តទុកដាក់ បង្កើនទាំងបរិមាណ និងគុណភាព ដោយមានកិច្ចសហការរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ និងអង្គការមិនមែនរដ្ឋាភិបាល ផ្តល់ការបណ្តុះបណ្តាលរយៈពេលខ្លី មធ្យម និងវែង បានប្រមាណ ១៥ ម៉ឺននាក់ ក្នុង ១ឆ្នាំ។ មុខវិជ្ជាជីវៈភាគច្រើនបានឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងត្រូវបានលើកកម្ពស់ស្តង់ដារប្រហាក់ប្រហែលប្រទេសអាស៊ាននានា ដើម្បីត្រៀមសមាហរណកម្មអាស៊ាន នៅឆ្នាំ២០១៥ ខាងមុខ ។ -សេវារកការងារធ្វើត្រូវបានពង្រឹងពង្រីកជាបន្តបន្ទាប់ តាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ រួមជាមួយដៃគូផ្នែកឯកជនមួយចំនួនទៀត បានផ្តល់ព័ត៌មានទីផ្សារការងារដល់ប្រជាពលរដ្ឋ យុវជន យុវនារី តាមរយៈពិពណ៌ការងារ វេទិកាការងារ បង្កលក្ខណៈឲ្យមានការជួបជុំរវាងពលករ និងក្រុមហ៊ុនដែលត្រូវការពលកររួមចំណែកដោះស្រាយការងាររាប់ម៉ឺនកន្លែងជូនប្រជាជន ។ ជារួមសមិទ្ធផលខាងលើ បានរួមចំណែកក្នុងសមិទ្ធផលរួមរបស់ជាតិ លើកស្ទួយនិងការពារផលប្រយោជន៍ដ៏ត្រឹមត្រូវរបស់កម្មករនិយោជិត។ ប្រការនេះបង្ហាញពីកម្មវិធីនយោបាយ ដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា។ ដើម្បីបន្តអនុវត្តយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបន្តអនុវត្តនូវផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រយៈពេល ៥ ឆ្នាំ ២០១៤-២០១៨ ដោយប្រមូលផ្តុំលើអាទិភាព ៥ រួមមាន ៖ ១-ការអភិវឌ្ឍលក្ខខណ្ឌការងារ និងការធានានូវសុខុដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ តាមរយៈការបង្កើតក្រុមការងារអធិការកិច្ចតែមួយ ២-ការអភិវឌ្ឍការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ខិតខំពង្រឹងការបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ឲ្យមានស្តង់ដារប្រហាក់ប្រហែលនឹងប្រទេសអាស៊ាននានា ឆ្លើយតបបាន ទៅនឹងតម្រូវការទីផ្សារការងារ ដើម្បីត្រៀមសមាហរណកម្មអាស៊ាននៅឆ្នាំ២០១៥ ។ ៣-ការអភិវឌ្ឍមុខរបរ និងការងារ ខិតខំរៀបចំឲ្យមានច្រកចេញចូលតែមួយ ក្នុងការជ្រើសរើសបញ្ជូនពលករធ្វើការនៅក្រៅប្រទេសប្រកបដោយសុវត្តិភាព និងបង្រ្កាបទប់ស្កាត់ អំពើជួញដូរមនុស្ស ៤-ការអភិវឌ្ឍរបបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយណា ដែលស្ថិតក្រោមបទប្បញ្ញតិនៃច្បាប់ស្តីពីការងារ រៀបចំឲ្យមានរបបធានារ៉ាប់រងសុខភាពនៅឆ្នាំ២០១៤ និងរបបសោធននិវត្ត ឆ្នាំ២០១៥ ៥-ពង្រឹងការផ្តល់សេវាសាធារណៈ ជំរុញកំណែទម្រង់ស៊ីជម្រៅ ធ្វើឲ្យសេវាកៀកនឹងប្រជាជន កម្មករនិយោជិត មានប្រសិទ្ធភាព តម្លាភាព។ ជាថ្មីម្តងទៀត ខ្ញុំសូមថ្លែងនូវ អំណរគុណចំពោះអង្គការពលកម្មអន្តរជាតិខាងការងារ ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល ដៃគូអភិវឌ្ឍ អង្គការនិយោជក អង្គការសហជីព និងបងប្អូនកម្មករកម្មការិនី និងបងប្អូនជនរួមជាតិទាំងអស់ ដែលកន្លងមកតែងតែបានគាំទ្រដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការអនុវត្តនូវផែនការយុទ្ធសាស្រ្ត ដែលក្រសួងបានដាក់ចេញ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី ៣ របស់រាជរដ្ឋាភិ បាល នីតិកាលទី ៥ នៃរដ្ឋសភា ។...
អានបន្ត...
អនុស្សរណៈយោគយល់គ្នារវាង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងគណៈកម្មាធិការយុត្តិធម៌ការងារ

អនុស្សរណៈយោគយល់គ្នារវាង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងគណៈកម្មាធិការយុត្តិធម៌ការងារ

 ពុធ, 17 មិថុនា 2015 15:40  |    Written by MLVT
អនុស្ស​រណៈ​នៃ​ការ​យោគ​យល់​គ្នា​រវាង​រដ្ឋា​ភិបាល​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា និង​រដ្ឋា​ភិបាល​ម៉ា​ឡេ​ស៊ី ស្តីពី​ការ​ជ្រើស​រើស និង​ការ​ប្រើ​ប្រាស់​ពលករ​ការងារ​ផ្ទះ​

អនុស្ស​រណៈ​នៃ​ការ​យោគ​យល់​គ្នា​រវាង​រដ្ឋា​ភិបាល​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា និង​រដ្ឋា​ភិបាល​ម៉ា​ឡេ​ស៊ី ស្តីពី​ការ​ជ្រើស​រើស និង​ការ​ប្រើ​ប្រាស់​ពលករ​ការងារ​ផ្ទះ​

 ព្រហស្បតិ៍, 10 ធ្នូ 2015 15:35  |    Written by MLVT
អនុស្ស​រណៈ​នៃ​ការ​យោគ​យល់​គ្នា​រវាង​រដ្ឋា​ភិបាល​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា និង​រដ្ឋា​ភិបាល​ម៉ា​ឡេ​ស៊ី ស្តីពី​ការ​ជ្រើស​រើស និង​ការ​ប្រើ​ប្រាស់​ពលករ​

អនុស្ស​រណៈ​នៃ​ការ​យោគ​យល់​គ្នា​រវាង​រដ្ឋា​ភិបាល​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា និង​រដ្ឋា​ភិបាល​ម៉ា​ឡេ​ស៊ី ស្តីពី​ការ​ជ្រើស​រើស និង​ការ​ប្រើ​ប្រាស់​ពលករ​

 ព្រហស្បតិ៍, 10 ធ្នូ 2015 15:24  |    Written by MLVT
ឯកឧត្តម​រដ្ឋមន្ត្រី អនុញ្ញាត​ឲ្យយលោក ម៉ូរីស្យូ ប៊ូស៊ី នាយកស្តីទីអង្គការអន្តរជាតិខាងការងារ ILO ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ឯកឧត្តម​រដ្ឋមន្ត្រី អនុញ្ញាត​ឲ្យយលោក ម៉ូរីស្យូ ប៊ូស៊ី នាយកស្តីទីអង្គការអន្តរជាតិខាងការងារ ILO ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

 ច័ន្ទ, 21 តុលា 2013 15:27  |    Written by MLVT
នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ឯកឯឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ បានអនុញ្ញាតឱ្យលោក ម៉ូរីស្យូ ប៊ូស៊ី នាយកស្តីទីអង្គការអន្តរជាតិខាង​ការងារ ILO ប្រចាំកម្ពុជា ឡាវ និងថៃ ដឹកនាំគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅ ទីស្តីការក្រសួង។​ គោលបំណងនៃជំនួបនេះ គឺដើម្បីសំដែងនូវការអបអរសារទរ​ចំពោះ ឯកឧត្ត​ម​បណ្ឌិតរដ្ឋមន្រ្តីដែលត្រូវបាន ព្រះមហាក្សត្រតែងតាំងជារដ្ឋន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់រាជរដ្ឋាភិបាលកម្ពុជា​នីតិកាលទី៥នៃរដ្ឋសភា។ ក្នុងកិច្ចជំនួប​ពិភាក្សា លោកប្រធាន ILO បានពិភាក្សាការងារពាក់ព័ន្ធនឹងកិច្ចសហការដែលកំពុងដំណើរការរវាងក្រសួង និងអង្អការ ILO នៅក្នុងក្របខណ្ឌកម្មវិធី​ការងារ​សមរម្យ សម្រាប់ប្រទេសកម្ពុជា (២០១១-២០១៥) និងបានសន្យាបន្តគាំទ្រដំណើរការពង្រាង និងអនុម័តច្បាប់ស្តីពីសហជីព​ការបញ្ចប់ សេចក្កីព្រាងគោលនយោបាយស្តីពីមុខរបរ និងការងារ និងការពង្រឹងនូវយុទ្ធសាស្រ្តជាតិអភិវឌ្ឍជំនាញ។ ជាកិច្ចឆ្លើយតប ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តីបានសំដែងនូវអំណរគុណចំពោះប្រតិភូនៃអង្គការ ILO ដែលបានផ្ញើរលិខិត អបអរសារទរក៏ដូចជាជូនពរឯកឧត្តមរដ្ឋមន្រ្តីក្នុងឱកាសដែល​ ឯកឧត្តមទទួលការតែងតាំងជារដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះ​ បណ្តាលវិជ្ជាជីវៈ សម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៥ នៃរដ្ឋសភា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី។ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តីក៏បានថ្លែងអណរគុណចំពោះកិច្ចសហប្រតិបត្តិការដ៏ដូចជាការគាំទ្រ និងការរួមចំ ណែករបស់អង្គការ ILO ក្នុងការលើកស្ទួយវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជាឲ្យទទួលបាននូវសមិទ្ធិផលជា ច្រើន និងបន្តជំរុញនូវកិច្ចសហការនេះបន្ថែមទៀត ដើម្បីរួមចំណែកសម្រេចឲ្យបាននូវយុទ្ធសាស្រ្តចតុកោណដំណាក់កាល ទី៣នៃរាជរដ្ឋាភិបាលកម្ពុជា។ ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តីបានបញ្ជាក់ជូនប្រតិភូអង្គការ ILO ថា នៅក្នុងនីតិកាល​ទី៥ នៃរដ្ឋសភានេះ ក្រសួងនឹងបន្តខិតខំ​អភិវឌ្ឍ​នូវប្រព័ន្ធ​ទំនាក់ទំនង​ វិជ្ជាជីវៈឲ្យកាន់តែប្រសើរ ដោយឈរលើគោលការណ៏ សំវាទសង្គម និងកិច្ចពិភាក្សាត្រីភាគី ហើយក្រសួងក៏នឹងរៀបចំបង្កើតយន្តការសម្រាប់ធ្វើការសិក្សា លើកអនុសាសន៍សម្រាប់ ការពិនិត្យតំឡើងប្រាក់ឈ្នួលអប្បបរមា ស្របតាមស្ថានភាពសេដ្ឋកិច្ចតាមវិស័យ និងតាមតំបន់ជារៀងរាល់ឆ្នាំ និងពេលចាំ បាច់។ ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តីបាន​សំណូមពរដល់​អង្គការ ILO ឲ្យបន្តជួយកសាងសមត្ថភាពមន្រ្តីជំនាញ និង បណ្តុះណ្តាលអំពីបច្ចេកទេសនៃការគ្រប់គ្រងការចុះបញ្ជិកាអង្គការវិជ្ជាជីវៈ និងអនុសញ្ញារួម បន្តជយយអនុវត្តនូវកម្មវិធី និង សកម្មភាពដែលបានគ្រោងទុក ជាពិសេសការចងក្រងនូវសេចក្តីព្រាងគោលនយោបាយជាតិស្តីពីមុខរបរា និងការងារសម្រាប់កម្ពុជាឲ្យបានមុនឆ្នាំ២០១៤ និងបន្តផ្តល់ទាំងជំនួយហិរញ្ញប្បទាន និងបច្ចេកទេសក្នុងការអនុវត្តកម្មវិធីការងារសមរម្យ សម្រាប់កម្ពុជា ២០១១-២០១៥ ឲ្យបានសម្រេចបាននូវលទ្ធផលដូចរំពឹងទុក។ ពាក់ព័ន្ធជាមួយសមាជិកភាពរបស់កម្ពុជានៅក្នុង​ក្រុមប្រឹក្សា​ភិបាលអង្គការ ILO ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថា កម្ពុជាសមតែទទួលបាននូវការគាំទ្រជាប់ជាសមាជិក ពេញសិទ្ធនៅក្នុងក្រុមប្រឹក្សាអង្គការ ILO សម្រាប់ការបោះឆ្នោត​ជ្រើសតាំង​នាខែមិថុនា ឆ្នាំ២០១៤ ខាងមុខនេះ ដោយសារតែ កម្ពុជាជាប្រទេសបានផ្តល់សច្ចាប័នអនុសញ្ញារបស់អង្គការនេះចំនួន​ ១៣ រួមទាំងអនុសញ្ញាស្នូល ៨ទៀតផងដែរ។ ក្រៅពីនោះ កម្ពុជាបាន​អនុវត្ត​នូវគំរូល្អជាច្រើនលើវិស័យការងារ ដូចជាគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា គម្រោងដោះស្រាយ វិវាទការងារ។...
អានបន្ត...
ការ​ផ្តល់​សេវា​រក​ការងារ​ក្នុង​ប្រទេស​ជូន​ដល់​ពលករ​ទេសន្តរ​ប្រវេសន៏​ដែល​ទើប​វិល​ត្រឡប់​ពី​ត្រលប់​ពី​ព្រះរាជាណាចក្រ​ថៃឡង់ដ៏​និង​ប្រជា​ពលរដ្ឋ​ដែល​កំពុង​ស្វែង​រក​ការងារ​

ការ​ផ្តល់​សេវា​រក​ការងារ​ក្នុង​ប្រទេស​ជូន​ដល់​ពលករ​ទេសន្តរ​ប្រវេសន៏​ដែល​ទើប​វិល​ត្រឡប់​ពី​ត្រលប់​ពី​ព្រះរាជាណាចក្រ​ថៃឡង់ដ៏​និង​ប្រជា​ពលរដ្ឋ​ដែល​កំពុង​ស្វែង​រក​ការងារ​

 អង្គារ, 08 កក្កដា 2014 15:17  |    Written by MLVT
ឯកឧត្តម​រដ្ឋមន្ត្រី អនុញ្ញាត​ឲ្យ​គណៈ​ប្រតិភូ របស់​អង្គការ​ភូមិ​កុមារ SOS ចូល​ជួប​សម្តែង​ការ​គួរ​សម និង​ពិភាក្សា​ការ​ងារ PrinterEmail

ឯកឧត្តម​រដ្ឋមន្ត្រី អនុញ្ញាត​ឲ្យ​គណៈ​ប្រតិភូ របស់​អង្គការ​ភូមិ​កុមារ SOS ចូល​ជួប​សម្តែង​ការ​គួរ​សម និង​ពិភាក្សា​ការ​ងារ PrinterEmail

 ច័ន្ទ, 21 តុលា 2013 14:32  |    Written by MLVT
នៅ​ព្រឹ​ក​​ថ្ងៃ​ទី​២​១​ ខែ​​តុ​លា ​ឆ្នាំ​​២០​១​៣ ឯកឧត្តម វង សូត រដ្ឋមន្រ្តី​​ក្រសួង​​សង្គមកិច្ច អតីត​​យុទ្ធជន និង​យុវនីតិ​សម្បទា អនុញ្ញាត​ឲ្យ​គណៈ​ប្រតិភូ របស់​អង្គការ​ភូមិកុមារ អេស អូ អេស ដែល​​ដឹក​នាំ​​ដោយ​​លោក​ស្រី ស៊ូបា មូទី អគ្គ​លេខាធិការរង នៃ​អង្គការ​ភូមិ​កុមារ SOS ចូល​ជួប​​សម្តែង​​ការ​គួរ​សម និង​ពិភាក្សា​​ការងារ នៅ​ទីស្តី​ការ​ក្រសួង ។ លោកស្រី ស៊ូបា មូទី មាន​ប្រសាសន៍​ថា ចាប់ពី​ឆ្នាំ ១៩៩៩ រហូត​ដល់​​បច្ចុប្បន្ន អង្គការ​ភូមិ​កុមារ SOS បាន​ចុះ​ហត្ថលេខា​លើ​​អនុស្សរណៈ​​យោគ​យល់​គ្នា​ជាមួយ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា គឺ​មាន​កិច្ច​សហ​ប្រតិ​បត្តិការ​បាន​យ៉ាង​ល្អ ដែល​ក្នុង​នោះ​បាន​សាង​សង់​​ភូមិ​​កុមារ SOS បាន​ចំនួន ៥ កន្លែង តាម​បណ្តា​​រាជធានី​-​ខេត្ត រួម​មានៈ ភូមិកុមារ SOS នៅ​ភ្នំពេញ, ភូមិកុមារ SOS នៅ​សៀមរាប, ភូមិ​កុមារ SOS នៅ​បាត់ដំបង, ភូមិ​កុមារ SOS នៅ​រតនៈគីរី និង​ភូមិ​កុមារ SOS នៅ​ក្រចេះ ។ លោកស្រី ស៊ូបា មូទី មាន​ប្រសាសន៍​ទៀត​ថា អង្គការ​ភូមិ​កុមារ SOS បាន​ជួយ​កុមារ​កម្ពុជា​ជាច្រើន​ក្នុង​កម្ម​វិធី​ថែរក្សា​​តាម​គ្រួសារ, កម្មវិធី​ពង្រឹង​គ្រួសារ​មណ្ឌល​សង្គមកិច្ច, កម្មវិធី​អាហារូបត្ថម្ភ, មណ្ឌល​បណ្តុះ​​បណ្តាល​វិជ្ជា​ជីវៈ និង​សាលា​រៀន សំដៅ​លើក​កម្ពស់ និង​ការពារ​សិទ្ធិ​កុមារ នៅ​កម្ពុជា ។ លោកស្រី​បាន​បន្ត​ទៀត​ថា អង្គការ​គ្រោង​ដាក់​សម្ភោធ​ភូមិ​កុមារ SOS ដែល​ទើប​សាង​សង់​រួច នៅ​ខេត្ត​​ក្រចេះ នាពេល​ឆាប់​ៗ​នេះ​ហើយ ។ គួរ​បញ្ជាក់​ផង​ដែរ​ថា អង្គការ​នឹង​មាន​គម្រោង​​ពង្រីក​​ភូមិ​​កុមារ SOS ចំនួន ២ កន្លែង​បន្ថែម​ទៀត ដែល​មាន​ទីតាំង​ស្ថិត​នៅក្នុង​ខេត្ត​កំពត និង​ខេត្ត​ព្រៃវែង​​ផង​ដែរ ។ ឆ្លៀត​នៅ​​ក្នុង​ឱកាស​​នោះ​ផង​ដែរ ឯកឧត្តម វង សូត រដ្ឋមន្រ្តី​ក្រសួង​សង្គមកិច្ច អតីត​​យុទ្ធជន និង​យុវនីតិ​សម្បទា មាន​ប្រសាសន៍​ថ្លែង​អំណរ​គុណ និង​វាយ​តម្លៃ​ខ្ពស់ ចំពោះ​​កិច្ច​​សហ​​ប្រតិបត្តិ​ការ​បាន​យ៉ាង​ល្អ រវាង​អង្គការ​​ភូមិ​កុមារ SOS និង​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​​យុវនីតិ​សម្បទា នា​ពេល​កន្លង​មក ក្នុង​គោល​ដៅ​ជួយ​ដល់​កុមារ​កម្ពុជា​ដែល​ត្រូវ​ការ​​ថែទាំ​ជា​​អចិន្រ្តៃយ៍​ ដោយ​មិន​ប្រកាន់​ពូជ​សាសន៍ ។ ឯកឧត្តម​រដ្ឋមន្រ្តី​​មាន​​ប្រសាសន៍​ទៀត​ថា រាជរដ្ឋា​​ភិបាល​កម្ពុជា ក្នុង​អាណ្ណតិទី​៥​នេះ ក្រោមការ​ដឹកនាំ​ដ៏​ឈ្លាស​វៃ​ប្រកប​ដោយ​គតិ​បណ្ឌិត​របស់​សម្តេច​​អគ្គ​មហា​ សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា តែងតែ​យក​ចិត្ត​​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​កុមារ សំដៅ​ផ្តល់​ភាព​កក់​ក្តៅ​ដល់​កុមារ និង​លើកកម្ពស់​សិទ្ធិ​​ក្នុង​ការ​រស់​នៅ​របស់​កុមារ ។ ជាទី​បញ្ចប់ ឯកឧត្តម វង សូត រដ្ឋមន្រ្តី​ក្រសួង​សង្គម​កិច្ច អតីត​យុទ្ធជន និង​យុវនីតិ​​សម្បទា បាន​មាន​ប្រសាសន៍​ថា កិច្ច​សហប្រតិបត្តិការ​នេះ នឹង​បន្ត​វិវឌ្ឍន៍​រីក​ចម្រើន​​ទៅ​​មុខ​ទៀត ដើម្បី​ជួយ​​ដល់​កុមារ​ទាំង​អស់​នៅ​កម្ពុជា​ទាំង​មូល ដែល​កំពុង​ជួប​ការ​លំបាក គ្មាន​ទីពឹង ហើយ​ឯកឧត្តម​សង្ឃឹម​យ៉ាង​មុត​មាំ​ថា នា​ពេល​អនាគត នឹង​មាន​អង្គការ​ភូមិ​កុមារ SOS បន្ថែម​ទៀត​នៅ​គ្រប់​រាជធានី-ខេត្ត សម្រាប់​ការពារ និង​ផ្តល់​ប្រយោជន៍​ដល់​កុមារ​កម្ពុជា​ទាំង​មូល ព្រោះ​ថា កុមារ គឺជា​ទំពាំង​​ស្នង​​ឫស្សី ៕...
អានបន្ត...
អនុស្ស​​រណៈ​​នៃ​​ការ​​យោគ​​យល់​​គ្នា​​រវាង​​រដ្ឋា​​ភិបាល​​នៃ​​ព្រះ​​រាជា​​ណា​​ចក្រ​​កម្ពុជា និង​​រដ្ឋា​​ភិបាល​​នៃ​ព្រះ​រាជា​ណា​ចក្រ​ថៃ ស្តីពី​កិច្ច​សហ​ប្រតិ​បត្តិការ​លើ​វិស័យ​ការងារ​

អនុស្ស​​រណៈ​​នៃ​​ការ​​យោគ​​យល់​​គ្នា​​រវាង​​រដ្ឋា​​ភិបាល​​នៃ​​ព្រះ​​រាជា​​ណា​​ចក្រ​​កម្ពុជា និង​​រដ្ឋា​​ភិបាល​​នៃ​ព្រះ​រាជា​ណា​ចក្រ​ថៃ ស្តីពី​កិច្ច​សហ​ប្រតិ​បត្តិការ​លើ​វិស័យ​ការងារ​

 សៅរ៍, 19 ធ្នូ 2015 15:20  |    Written by MLVT
អនុស្ស​រណៈ​យោគ​យល់​គ្នា​ស្តីពី​កិច្ច​សហ​ប្រតិ​បត្តិការ​លើ​ការ​ប្រើ​ប្រាស់​​កម្លាំង​ពលកម្ម​ឆ្នាំ២០១៥

អនុស្ស​រណៈ​យោគ​យល់​គ្នា​ស្តីពី​កិច្ច​សហ​ប្រតិ​បត្តិការ​លើ​ការ​ប្រើ​ប្រាស់​​កម្លាំង​ពលកម្ម​ឆ្នាំ២០១៥

 ពុធ, 11 កុម្ភៈ 2015 15:15  |    Written by MLVT
ការ​ពង្រឹង​ការ​អនុវត្ត​វិធាន​ការ​បន្ថែម​ដើម្បី​ដោះ​ស្រាយ​ករណី​ពលករ​ទេសន្តរ​ប្រវេសន៏​ខ្មែរ​ដែល​ទើប​វិល​ត្រឡប់​ពី​ព្រះ​រាជាណាចក្រ​ថៃឡង់ដ៏

ការ​ពង្រឹង​ការ​អនុវត្ត​វិធាន​ការ​បន្ថែម​ដើម្បី​ដោះ​ស្រាយ​ករណី​ពលករ​ទេសន្តរ​ប្រវេសន៏​ខ្មែរ​ដែល​ទើប​វិល​ត្រឡប់​ពី​ព្រះ​រាជាណាចក្រ​ថៃឡង់ដ៏

 អង្គារ, 08 កក្កដា 2014 15:11  |    Written by MLVT
  • 301
  • 302
  • 303
  • ...
  • 305
  • 306
  • 307
  • 308
  • 309
  • ...
ទំព័រ​ទី 306 ​ទាំងអស់ 312 ទំព័រ

ទំនាក់ទំនង

   023 884 375

   1297 / 1286

   855 23 884 376

   អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

.

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

 

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.