Print this page

សិក្ខាសាលាបណ្តុះបណ្តាលស្តីពីស្ថិតិទេសន្តរប្រវេសន៍ការងារអន្តរជាតិ (ILMS)  និងការវិភាគទិន្នន័យទេសន្តរប្រវេសន៍ការងារ

 ពុធ, 11 មករា 2023 12:20  |  3942 times

នៅថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ នាយកដ្ឋានមុខរបរ និងហត្ថពលកម្ម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយអង្គការអន្តរជាតិខាងការងារ ក្រោមគម្រោងSafe and Fair បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពីស្ថិតិទេសន្តរប្រវេសន៍ការងារអន្តរជាតិ (ILMS)  និងការវិភាគទិន្នន័យទេសន្តរប្រវេសន៍ការងារសម្រាប់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ 

 

សិក្ខាសាលាបណ្តុះបណ្តាលនេះមានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីស្ថិតិទេសន្តរប្រវេសន៍ការងារអន្តរជាតិនិងកម្ពុជា, ពង្រឹងប្រព័ន្ធទិន្នន័យទេសន្តរប្រវេសន៍ការងាររបស់កម្ពុជា រួមទាំងការផ្តល់ទិន្នន័យទៅក្នុងប្រព័ន្ធទិន្នន័យILMS និងកសាងសមត្ថភាពមន្ត្រីជំនាញលើការវិភាគទិន្នន័យទេសន្តរប្រវេសន៍ការងារ។ 

 

សមាសភាពដែលអញ្ជើញចូលរួមមានមន្ត្រីជំនាញទទួលបន្ទុកការងារស្ថិតិពាក់ព័ន្ធនិងទេសន្តរប្រវេសន៍ការងារ ពីអគ្គនាយកដ្ឋានការងារ អគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ទីភ្នាក់ងារជាតិមុខរបរ និងការងារ នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ វិទ្យាស្ថានជាតិស្ថិតិ សមាគមទីភ្នាក់ងារជ្រើសរើសពលករកម្ពុជា និងសមាគមទីភ្នាក់ងារហត្ថពលកម្មកម្ពុជា៕