Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • លិខិតជូនពរ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


កម្ពុជាបាននាំចេញផលិតផលវាយនភណ្ឌ ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ចំនួន៣០ភាគរយ ទោះបីស្ថិតក្នុងវិបត្តិកូវីដ-១៩

 ច័ន្ទ, 07 មីនា 2022 15:01  |  3685 times  |   Print  |   Email
  • Media
កម្ពុជាបាននាំចេញផលិតផលវាយនភណ្ឌ ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ចំនួន៣០ភាគរយ ទោះបីស្ថិតក្នុងវិបត្តិកូវីដ-១៩

(ភ្នំពេញ)៖ ឯកឧត្តមឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា អះអាងថា ការនាំចេញផលិតផលវាយនភណ្ឌរបស់កម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក មានចំនួនរហូតដល់៣០ភាគរយ ដែលឯកឧត្តម ចាត់ទុកថា នេះជាចំនួនដ៏ច្រើនមួយបើប្រៀបធៀបជាមួយនឹងប្រទេសដទៃផ្សេងទៀត បើទោះជាពិភពលោកកំពុងប្រឈមទៅនឹងវិបត្តិកូវីដ-១៩ក្តី។ 

ការលើកឡើងរបស់ឯកឧត្តម W.Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ក្នុងឱកាសដែលឯកឧត្តម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ អំពីទំនាក់ទំនងទ្វេភាគីរវាងសហរដ្ឋអាមេរិក និងកម្ពុជា រួមមាន៖ ការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស, បញ្ហាផ្សេងៗពាក់ព័ន្ធវិស័យការងារ និង កម្មវិធីជំនួយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក (USAID) នៅ ទីស្តីការក្រសួងការងារ នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២។  

ឯកឧត្តម W.Patrick Murphy បញ្ជាក់បន្ថែមថា កំណើនការនាំចេញផលិតផលវាយនភណ្ឌដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ក៏ជាការសបញ្ជាក់ពីការសហការគ្នាយ៉ាងល្អរវាងកម្ពុជា-សហរដ្ឋអាមេរិក បើទោះបីមានកិច្ចការងារមួយចំនួនខ្លះទៀត ដែលជាបញ្ហាប្រឈម ត្រូវការពេលវេលាដើម្បីជជែករកដំណោះស្រាយឲ្យបានសមរម្យជាមួយគ្នាបន្តទៀត។ 

នៅក្នុងជំនួបនេះដែរ ឯកឧត្តមបណ្ឌិត អុិត សំហេង ក៏បានវាយតម្លៃ និងកោតសរសើរយ៉ាងស្មោះស្ម័គ្រចំពោះឯកឧត្តម W. Patrick Murphy នៅក្នុងអាណត្តិការទូតរបស់ឯកឧត្តម បានពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-សហរដ្ឋអាមេរិក មានផ្លែផ្កាគួរឲ្យកត់សម្គាល់ ក្នុងភាពជាដៃគូរដែលនាំឱ្យមានការវិវត្តន៍រីកចំរើន និងដោះស្រាយនូវបញ្ហាប្រឈមនានាដែលជាកង្វល់របស់ភាគីពាក់ព័ន្ធ ដោយឈរលើស្មារតីរួមគ្នាក្នុងការលើកកម្ពស់សិទ្ធការងារ សេរីភាពអង្គការវិជ្ជាជីវៈ លក្ខខណ្ឌការងារ អនុលោមតាមច្បាប់ស្តីពីការងារ និងបទដ្ឋានការងារអន្តរជាតិ។ 

ទន្ទឹមនឹងនេះ ការបន្តយកចិត្តទុកដាក់ក្នុងការរួមគ្នាប្រយុទ្ធប្រឆាំងអំពើរជួញដូរមនុស្ស តាមរយៈការជួញដូរកម្លាំងពលកម្ម ការលុបបំបាត់ពលកម្មកុមារ សុទ្ធតែទទួលបាននូវវឌ្ឍភាពគួរអោយកត់សំគាល់ផងដែរ បើទោះនៅមានបញ្ហាប្រឈម និងបញ្ហាមួយចំនួនមិនទាន់បានសម្រេចគោលដៅ ក៍យើងបានជម្រុញការងារទាំងនេះប្រកបដោយស្មារតីទទួលខុសត្រូវ ធានាបាននូវការការពារ និងលើកកម្ពស់សិទ្ធិ និងអត្ថប្រយោជន៍ពលករទេសន្តរប្រវេសន៍ ការពារពីការកេងប្រវ័ញ្ចកម្លាំងពលកម្ម ឬការរើសអើងនៅកន្លែងធ្វើការ, ផ្តល់ជំនួយផ្នែកច្បាប់ និងសុខុមាលភាព, ជួយដល់ពលករក្នុងការទទួលបានឯកសារផ្លូវច្បាប់ត្រឹមត្រូវ និងជួយដល់ពលករចំណាកស្រុកដែលមិនមានឯកសារ, សម្របសម្រួលលទ្ធភាពទទួលបានរបបសន្តិសុខសង្គម និងអត្ថប្រយោជន៍ផ្សេងៗ ស្របតាមច្បាប់នៃប្រទេសគោលដៅ។

 ចំពោះបញ្ហាពលកម្មកុមារ ក្រុមអធិការកិច្ចការងារកំពុងខិតខំបន្តយុទ្ធនាការអប់រំផ្សព្វផ្សាយដល់សហគ្រាស សិប្បកម្ម និងអាណាព្យាបាលឱ្យយល់ច្បាស់ពីច្បាប់ និងលិខិតបទដ្ឋានដែលកំណត់អាចឱ្យប្រើប្រាស់កុមារលើប្រភេទការងារណា ហើយក្នុងលក្ខខណ្ឌបែបណា ទន្ទឹមនឹងនេះក៏បានអនុវត្តច្បាប់ចំពោះសហគ្រាស សិប្បកម្មដែលមិនអនុលោមតាមលិខិតបទដ្ឋានគតិយុត្តិជាធរមានផងដែរ ដើម្បីទប់ស្កាត់បាននូវការប្រើប្រាស់ពលកម្មកុមារ ហើយដកហូតកុមារចេញពីពលកម្មកុមារបានជាបន្តបន្ទាប់ ក្នុងគោលដៅឈានទៅសម្រេចឱ្យបាននូវផែនការយុទ្ធសាស្រ្តគ្មានពលកម្មកុមារ នាឆ្នាំ២០២៥។ 

ភាគីទាំងពីរបានសំដែងនូវមោទកភាពចំពោះវឌ្ឍភាពនៃកិច្ចសហប្រតិបត្តិទាំងនេះ ហើយបានឯកភាពគ្នាក្នុង ការជម្រុញនូវការងារទាំងនេះបន្តទៀត ទាំងការរួមគ្នាក្នុងការធ្វើឱ្យកាន់ប្រសើរឡើងនូវការអនុវត្តសិទ្ធសេរីភាព អង្គការវិជ្ជាជីវៈការរៀបចំឱ្យមានជាវេទិការចែករំលែកបទពិសោធន៍ និងការសិក្សាសម្រួលដល់ការធ្វើឱ្យនីតិវិធី នានាកាន់តែងាយស្រួលក្នុងការចូលរួមអនុវត្តច្បាប់ និងលិខិតបទដ្ឋាននានាពាក់ព័ន្ធនឹងវិស័យការងារកាន់តែប្រសើរ។ ជាមួយនេះផងដែរ ចំពោះគម្រោងរោងចក្រកាន់តែប្រសើរ ក្រសួងនឹងបន្តជម្រុញឱ្យម្ចាស់រោងចក្រ សហគ្រាស ផ្នែកផលិតផលិតផលធ្វើដំណើរ និងកាបូប ចូលជាសមាជិកនៃគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ដើម្បីទទួលបាននូវវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ ហើយក្រសួងនឹងរៀបចំឱ្យមានជាអធិការកិច្ចរួមគ្នារវាងអធិការកិច្ចការងារ និងគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា។ 

ចំពោះករណីវិវាទការងារ ក្រសួងតែងតែខិតខំឱ្យអស់លទ្ធភាពក្នុងផ្សះផ្សា និងស្វែងរកដំណោះស្រាយតាមយន្តការចរចារ ហើយតែងតែបន្តអំពាវនាវ តាមការអញ្ជើញភាគីវិវាទចូលមកជួបចរចារដោះស្រាយដោយសន្តិវិធីស្របតាមនីតិវិធីច្បាប់ជាធរមាន ហើយក្រសួងរីករាយក្នុងការផ្តល់សេវាផ្នែកច្បាប់ជូនដល់ភាគីវិវាទ ដើម្បីធានាបាននូវការការពារតាមផ្លូវច្បាប់ ដែលកន្លងមកក្រសួងបាននឹងកំពុងអនុវត្តកក្នុងការជួយគាំពារដល់បងប្អូនកម្មរនិយោជិត ជាពិសេស មេដឹកនាំសហជីព។

ជាចុងក្រោយភាគីទាំងពីរបានសម្តែងនូវក្តីរំភើបរីករាយចំពោះផ្លែផ្លានៃកិច្ចពិភាក្សាប្រកបដោយភាពស្និតស្នាល ក្នុងស្មារតីភារតភាព និងត្រង់ទៅត្រង់មក៕

Media

កម្ពុជាបាននាំចេញផលិតផលវាយនភណ្ឌ ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ចំនួន៣០ភាគរយ ទោះបីស្ថិតក្នុងវិបត្តិកូវីដ-១៩

ទំនាក់ទំនង

   023 884 375

   1297 / 1286

   855 23 884 376

   អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

.

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

 

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.