Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
    • សន្និសីទសេដ្ឋកិច្ចការងារ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • លិខិតជូនពរ
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ឯកឧត្តមបណ្ឌិត អុិត សំហេង អនុញ្ញាត ឱ្យប្រធានអង្គការ IOM ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក ចូលជួបសម្តែងការគួរសម

 ពុធ, 09 តុលា 2019 17:04  |  3386 times  |   Print  |   Email
ឯកឧត្តមបណ្ឌិត អុិត សំហេង អនុញ្ញាត ឱ្យប្រធានអង្គការ IOM ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក ចូលជួបសម្តែងការគួរសម

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្រ្តី ក្រសួងការងារ និងបណ្តុបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាត ឱ្យលោកស្រីវេជ្ជបណ្ឌិត ណិនណេត ម៉ូទូស (Nentte MOTUS) ប្រធានអង្គការ IOM ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក ដើម្បីសម្តែងការគួរសម ក្នុងឱកាសបំពេញទស្សនកិច្ចនៅកម្ពុជា របស់លោកស្រីវេជ្ជបណ្ឌិត ដើម្បីពិភាក្សាការងារដែល IOM កំពុងអនុវត្តនៅកម្ពុជា និងក្នុងតំបន់ និងផែនការសម្រាប់កិច្ចសហការ នាពេលអនាគតរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការ IOM នារសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង។  

ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះ អង្គការ IOM ដែលបានជួយខាងផ្នែក ពលករទេសន្តរប្រវេសន៍ នៅក្នុងប្រទេសនានា ក៏ដូចជានៅក្នុងតំបន់។ កម្ពុជាទទួលបានផ្លែផ្កានៃកិច្ចសហប្រតិបត្តិការនេះយ៉ាងធំធេងផងដែរ មកដល់ពេលនេះ គោលនយោបាយ ទេសន្តរប្រវេសន៍ ពិតជាទទួលបានជោគជ័យ។ ភាពជោគជ័យនេះ គឺមិនអាចខ្វះបានពីការរួមចំណែកផ្នែកគាំទ្របច្ចេកទេស ពីសំណាក់អង្គការIOM។ យើងបានចាប់ផ្តើមទាំងការលំបាក ឥលូវអាចនិយាយបានថាពលករដែលធ្វើការនៅក្រៅប្រទេស សុវត្ថិភាព ស្របច្បាប់ ស្ទើរ១០០ភាគរយ។ នោះក្នុងពលករកម្ពុជាចេញទៅធ្វើការនៅក្រៅ១លាន២សែននាក់ យើងបានថែទាំ និងតាមគាំពារពួកគេជាប់ជានិច្ច។ និយាយដូច្នេះ មិនមែនយើងមិនមានបញ្ហាប្រឈមនោះទេ បញ្ហាប្រឈមនានា នៅតែមាន តែយើងនឹងបន្តសហការជាមួយភាគីពាក់ព័ន្ធដើម្បីដោះស្រាយបញ្ហាអស់ទាំងនេះ។ 

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា៖«កម្ពុជាយើងបានយកចិត្តទុកដាក់យ៉ាងខ្លាំងពីបញ្ហាទេសន្តរប្រវេសន៍នេះ តាំងពីដំបូង ដែលជួបការលំបាកខ្លាំង ។ មកដល់បច្ចុប្បន្ន ការងារនេះបានក្លាយជា កាលានុវត្តភាពទៅវិញ។ ឧទាហរណ៍៖ពលករនៅថៃជាង១លាននាក់កំពុងធ្វើការនៅទីនោះ(ទាំងស្របច្បាប់ ឬមិនស្របច្បាប់) ប៉ុន្តែយើងបានធ្វើការងារនេះជាប្រព័ន្ធ ដោយមានការចូលរួមពីភាគីថៃ រហូតដល់ធ្វើឲ្យពលករខ្មែរ ក្លាយជាពលករស្របច្បាប់ផងដែរ។

ឯកឧត្តមបានបន្ថែមថា កម្ពុជាបានកំពុងគិតពីបញ្ហាពលករនេះ យ៉ាងខ្លាំង និងបានស្នើឲ្យIOM បន្តធ្វើការងារទាក់ទងនិងពលករទេសន្តប្រទេសន៍នេះ ពិសេសនោះជួយលើបញ្ហាចល័តភាពនៃរបបសន្តិសុខសង្គម ឲ្យកាន់តែប្រសើរថែមទៀត។

 

នៅក្នុងជំនួបនេះដែរ លោកស្រី Nentte MOTUS ប្រធានអង្គការ IOM ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក បានលើកឡើងពីការងារមួយចំនួនទាក់ទងនឹងបញ្ហាកិច្ចប្រតិបតិ្តការរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពិសេសជាមួយអង្គការIOM និងជាមួយបណ្តាប្រទេសផ្សេងៗទៀត។ លោកស្រីក៏បានលើកឡើង ពីគោលដៅអាទិភាពនៅក្នុងឆ្នាំ២០៣០ និងលើកពីទំនាក់ទំនងទេសន្តរប្រវេសន៍ ពាក់ព័ន្ធនឹងពលករ និងការគ្រប់គ្រងពលករ រហូតដល់ពីទំនាក់ទំនងគ្រួសាររបស់ពលករផងដែរ។ ភាគីIOM ក៍បានឯកភាព បន្តជួយការងារ ពាក់ព័ន្ធពលករទេសន្តរប្រវេសន៍នេះ ដូចជា ជួយបណ្តុះបណ្តាលជំនាញដល់ពលករ និងស្វែងរកការងារដល់ពួកគេថែមទៀត ៕


ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.