Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • លិខិតជូនពរ
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  • កម្មវិធីប្រចាំឆ្នាំ
    • សន្និសីទសេដ្ឋកិច្ចការងារ
    • ពិព័រណ៍ការងារ និងផលិតភាពជាតិ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ឱកាសការងារជិត ១ពាន់កន្លែង និងអត្ថប្រយោជន៍ ប.ស.ស.ត្រូវបានផ្សព្វផ្សាយដល់អតីតពលករនៅខេត្តប៉ៃលិន

 សៅរ៍, 07 កុម្ភៈ 2026 19:39  |    Written by MLVT  |  33 times  |   Print  |   Email
ឱកាសការងារជិត ១ពាន់កន្លែង និងអត្ថប្រយោជន៍ ប.ស.ស.ត្រូវបានផ្សព្វផ្សាយដល់អតីតពលករនៅខេត្តប៉ៃលិន

(ប៉ៃលិន)៖ វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលរៀបចំឡើងនៅបរិវេណសាលាស្រុកសាលាក្រៅ ក្នុងខេត្តប៉ៃលិន នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ បាននាំយករោងចក្រ សហគ្រាសចំនួន៤ ផ្តល់ឱកាសការងារជិត១ពាន់កន្លែងដោយផ្ទាល់ដល់អតីពលករត្រឡប់មកពីប្រទេសថៃ និងអ្នកស្វែងរកការងារ។ 

 

វេទិកាការងារ ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈប្រារព្ឋធ្វើឡើងជារៀងរាល់ចុងសប្តាហ៍ ក្រោមប្រធានបទ៖ «ខ្មែរជួយរកការងារឱ្យខ្មែរ ខ្មែរផ្តល់ការងារឱ្យខ្មែរ» គឺជាយន្តការដ៏មានប្រសិទ្ធភាព និងជាជម្រើសដ៏ប្រសើរ ដែលនាំយកឱកាសការងារក្នុងស្រុកសរុបរចំនួន ៨៦ ០១៧កន្លែងនៅទូទាំងប្រទេសជូនដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសសម្រាប់អតីតពលករត្រឡប់មកពីប្រទេសថៃ។ 

ឯកឧត្តមយឹម ស៊ីណន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា ឱកាសការងារទាំងនេះបង្ហាញពីសញ្ញាវិជ្ជមានសម្រាប់បងប្អូនដែលមានបំណងកសាងជីវភាពនៅក្នុងប្រទេស ដែលប្រសើរជាងការប្រឈមនឹងបញ្ហារើសអើង ហានិភ័យសុវត្ថិភាព កង្វះការគាំពារសុខភាព និងបាត់បង់ឱកាសរស់នៅជួបជុំគ្រួសារ។

 

ជាមួយគ្នានេះ តាមរយៈការងារក្នុងស្រុក បងប្អូននឹងក្លាយជាសមាជិក បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ដែលនឹងផ្តល់អត្ថប្រយោជន៍ជាច្រើន ដូចជា៖ (១) ការថែទាំសុខភាព ដោយអាចពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរពេទ្យដៃគូដោយមិនចំណាយប្រាក់ (២)ហានិភ័យការងារ ដោយទទួលបានការការពារ និងការផ្តល់តាវកាលិកនៅពេលមានគ្រោះថ្នាក់ការងារ និង (៣) ប្រាក់សោធននិវត្តន៍ ដែលធានាប្រាក់ចំណូលប្រចាំខែនៅពេលចាស់ជរា ដូចមន្ត្រីរាជការផងដែរ។

 

ទន្ទឹមនឹងនេះ ក្រសួងក៏កំពុងលើកទឹកចិត្តឱ្យយុវជនចុះឈ្មោះចូលរួមវគ្គបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ចំនួន ១.៥ លាននាក់ ដែលជាការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការចូលរួមកសាងសេដ្ឋកិច្ចគ្រួសារ និងជាតិមាតុភូមិឱ្យកាន់តែរឹងមាំ។

 

សម្រាប់រោងចក្រ សហគ្រាសទាំង៤ ដែលសម្ភាសផ្តល់ឱកាសការងារភ្លាមៗក្នុងវេទិកាការងារនាពេលនោះ រួមមាន៖ រោងចក្រ វេនធូរ៉ា លេឌើវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក, រោងចក្រ យ៉ាហ្សាគិ (ខេបូឌា)ប្រូដាក់, ក្រុមហ៊ុន វី អូ ភី ខូអិលធីឌី និងក្រុមហ៊ុន ឆាយណាវ័រយាន៕

#MLVT #HENGSour


ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.