ទីស្តីការក្រសួង៖ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំរៀបចំផែនការ ទប់ស្កាត់ និងដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា ឆ្នាំ២០១៧-២០១៨។ ផែនការទប់ស្កាត់ ដោះស្រាយបញ្ហាកូដកម្ម បាតុកម្ម នៅតាមគ្រប់មុខសញ្ញា ឆ្នាំ២០១៧-២០១៨នេះ គឺជាឯកសារតម្រង់ទិសសម្រាប់គណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្ម នៅតាមគ្រប់មុខសញ្ញាគ្រប់ថ្នាក់ ប្រើប្រាស់ក្នុងការបង្ការ ទប់ស្កាត់ អន្តរាគមន៍ និងដោះស្រាយនូវរាល់កូដកម្ម បាតុកម្ម បានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។ ផ្អែកតាមបទពិសោធន៍ និងយន្តការដែលមានស្រាប់ យើងមានជំនឿយ៉ាងមុតមាំថា គណៈកម្មសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្ម នៅតាមគ្រប់មុខសញ្ញាគ្រប់ជាន់ថ្នាក់ នឹងខិតខំប្រឹងប្រែងអស់លទ្ធភាព ប្រកបដោយស្មារតីទទួលខុសត្រូវ និងប្រសិទ្ធភាពខ្ពស់បំផុត ក្នុងការជំនះរាល់បញ្ហាប្រឈម និងឧបសគ្គទាំងឡាយ សំដៅអនុវត្តន៍ឱ្យបានសម្រេចជោគជ័យ នូវផែនការដែលបានដាក់ចេញ ដើម្បីរក្សាបានសន្តិសុខ សណ្តាប់ធ្នាប់សង្គម ស្ថេរភាពនយោបាយ សន្តិភាព ដែលជាបុរេលក្ខខណ្ឌ នៃការអភិវឌ្ឍ ប្រកបដោយចីរភាព។
English